no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz គ្រោងនឹងដំណើរការនូវរថយន្តអគ្គិសនីរបស់ខ្លួននៅមុនឆ្នាំ 2030 ខាងមុខនេះ

គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់ Mercedes-Benz គឹមានភាពល្បីល្បាញមែនទែន ដោយសារតែរថយន្តប្រណិតជាច្រើនរបស់ខ្លួនដែលមានកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា និងរូបរាងយ៉ាងទាន់សម័យបំផុត។ ក្រុមហ៊ុនផលិតរថយន្តនេះ ក៏បានចាប់ផ្តើមពង្រីកទៅកាន់ទីផ្សាររថយន្តអគ្គិសនីផងដែរនៅក្នុងពេលនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន Mercedes-Benz បានផ្តល់នូវព័ត៌មានថ្មីអំពីរថយន្តអគ្គិសនីរបស់ខ្លួននោះ គឺរថយន្ត Mercedes-Benz Vision EQXX ដែលរថយន្តនេះ អាចធ្វើដំណើរបានលើសពី 1,000km (620 miles) រួមជាមួយនឹងមុខងារដ៏មានប្រសិទ្ធិភាពច្រើនទៀត។ យ៉ាងណាមិញ កម្រិតល្បឿននេះ គឺនៅក្រោមអ្វីដែលក្រុមហ៊ុន Mercedes-Benz បានអះអាងកាលពីឆ្នាំមុននេះថា រថយន្តនេះ នឹងមានល្បឿនដល់ទៅ 1,2000km ។

ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz គ្រោងនឹងដំណើរការនូវរថយន្តអគ្គិសនីទាំងអស់នៅមុនឆ្នាំ 2030 ខាងមុខនេះ ហើយក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់នេះ ក៏ខិតខំប្រឹងប្រែងក្នុងការសម្រេចនូវគោលដៅនេះផងដែរ។ 

ក្រុមហ៊ុន Mercedes-Benz បានអះអាងថា គម្រោងនេះ គឺមានការចូលរួមពីក្រុមការងារអ្នកជំនាញជាច្រើនរបស់ផ្នែក  Formula 1 High-Performance Powertrain (HPP)  នៃក្រុមហ៊ុននេះក្នុងការនាំយកនូវរថយន្ត Vision EQXX  នេះអោយមានវត្តមាននៅលើដងផ្លូវជាច្រើននៅឆ្នាំ 2022 នេះ។ក្រុមហ៊ុន Mercedes-Benz អះអាងថា រថយន្តម៉ូឌែលនេះនឹងដើរតួនៅក្នុងការអភិវឌ្ឍទៅលើស្ថាបត្យកម្មនៃរថយន្តអគ្គិសនីទាំងមូលតែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម