no-alternative title
no-alternative title
no-alternative title
no-alternative title

GAC Motor Cambodia រៀបចំដំណើរកម្សាន្តដើម្បីសង្គម និងទេសចរណ៍

ភ្នំពេញ៖ ក្រុមហ៊ុនរថយន្ត GAC តែងតែផ្តល់ភាពរីករាយជូនអថិជនរបស់ខ្លួនតាមរយៈកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កើនចំណងមិត្តភាពរវាងក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន។  សម្រាប់ចុងឆ្នាំ ២០២២ នេះ ក្រុមហ៊ុននឹងរៀបចំកម្មវិធីដំណើរកម្សាន្តជាក្បួនរថយន្តប្រចាំឆ្នាំរបស់ខ្លួនដោយមានការចូលរួមពីអថិជនដែលកំពុងប្រើប្រាស់រថយន្ត GAC គ្រប់ម៉ូឌែល។ ដំណើរកម្សាន្តនេះនឹងត្រូវរៀបចំរយៈពេល ៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២៣ ២៤ ២៥ ខែធ្នូ ឆ្នាំ២០២២ ទៅខេត្តកែប និងកំពត ក្នុងគោលបំណង ដើម្បីផ្តល់ភាពរីករាយជូនអតិថិជនដែលកំពុងប្រើប្រាស់រថយន្ត GAC និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកំពត ដើម្បីពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់សម័យកូវីដ-១៩។

លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Motor ប្រចំាប្រទេសកម្ពុជា បានឱ្យដឹងថានេះជាលើកទី២ហើយដែលក្រុមហ៊ុនបានរៀបចំដំណើរកម្សាន្តសម្រាប់គ្រួសារ GAC នៅកម្ពុជា។

រូបភាពពាណិជ្ជកម្ម
no-alternative title

លើសពីនេះលោកក៏បានបន្ថែមទៀតថា ដំណើរកម្សាន្តអតិថិជន GAC Motor ដើម្បីសង្គម និង ទេសចរណ៍ មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែរសំខាន់ជាងនេះទៅទៀតនោះ គឺការចូលរួមចំណែកពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក និងការចូលរួមចំណែកជួយសង្គមតាមរយៈការចែកអំណោយសប្បុរសធម៌ ជូនដល់ពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្ទាប់ពីបានឆ្លងកាត់ជំងឺរាត្បាត កូវីត១៩ នាពេលថ្មីៗនេះ។ ហើយថវិការដែលទទួលបានសម្រាប់ទិញអំណោយសប្បុរសធម៌នេះ គឺបានមកពីការរួមចំណែករបស់អតិថិជន GAC ដៃគូរចូលរួមឧបត្ថម្ភកម្មវិធី និងពីខាងក្រុមហ៊ុនផ្ទាល់។

 

 គួរបញ្ចាក់ផងដែរថារថយន្ត GAC ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០២០មក ពីក្រុមហ៊ុន GAC MOTOR របស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងនាំចូល និងចែកចាយរថយន្ត GAC ចំនួន ០៥ ម៉ូឌែល៖ GS3, GS4, GS5, GS8 (ជារថយន្តលក្ខណៈគ្រួសារប្រភេទ SUV) និង GN8 (ជារថយន្តលក្ខណៈគ្រួសារប្រភេទ VIP VAN/ MPV) ។

 

រថយន្ត GAC គឺជាតំរូវការរបស់អតិថិជនដែលកំពុងស្វែងរកនូវរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ។ ហើយបច្ចុប្បន្ន រថយន្ត GAC កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ សេវាការថែរទាំរថយន្តឥតគិតថ្លៃរយៈពេល 12ខែ ឬ 20,000 គីឡូម៉ែត្រ និងគ្រឿងបន្លាស់សុទ្ធពីរោងចក្រ ៕

អំពីក្រុមហ៊ុន

GAC Group មានវត្តមានតាំងពីឆ្នាំ 1955 មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ GAC មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV, រថយន្តអគ្គិសនី និងរថយន្តក្រុងជាដើម។ ស្លាកយីហោតែមួយគត់ដែលទទួលបានពានរង្វាន់ J.D Power 8ឆ្នាំជាប់ៗគ្នា លើ គុណភាព, រយៈពេលនិងទំនុកចិត្តខ្ពស់លើការប្រើប្រាស់។ 

បច្ចុប្បន្ន GAC កំពុងសហការណ៍ជាមួយនឹងក្រុមហ៊ុនល្បីៗ ដែលអនុញ្ញាតឲ្យខ្លួនអាចផលិតរថយន្តទាំងនោះលក់នៅក្នុងប្រទេសចិនបាន ហើយម៉ាកទាំងនោះមានដូចជា Fiat, Honda, Isuzu, Mitsubishi និង Toyota (រួមទាំង Lexus) ផងដែរ។

 

ថ្មីៗនេះ GAC Motor មានវត្តមានចូលក្នុងទីផ្សារអាមេរិច ដោយត្រូវបានក្រុមហ៊ុន Dodge បំពាក់ស្លាកយីហោរបស់Dodge និងប្រើប្រាស់រូបរាងទាំងស្រុងរបស់រថយន្ត GAC GS5 ធ្វើជារថយន្តរបស់ខ្លួន។

 

ក្រៅពីផលិតរថយន្តដោយខ្លួនឯងក្រុមហ៊ុន GAC Group ក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ដោយសារគុណភាពខ្ពស់ដែលអាចជឿទុកចិត្តបាន។ មកទល់នឹងពេលនេះ រថយន្តរបស់ក្រុមហ៊ុន GAC Group បានវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានដូចជា រុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, នីហ្សេរីយ៉ា, ហ្វីលីពីន, គុយវ៉ែត និងមានផែនការវាយលុកទីផ្សារសហរដ្ឋអាមេរិក ជាមួយរថយន្តប្រណីត ទំនើប និងមានគុណភាពរបស់ខ្លួនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម