no-alternative title

Tesla បានប្រកាសប្រមូលរថយន្តជាង 36 ម៉ឺនគ្រឿងមកវិញដោយសារមានបញ្ហាលើប្រព័ន្ធមុខងារបើកបរស្វ័យប្រវត្តិ FSD

ការប្រមូលរថយន្ត Tesla លក្ខណៈទ្រទ្រាយធំដោយសារមានបញ្ហាទៅលើប្រព័ន្ធមុខងារបើកបរដោយស្វ័យប្រវត្តិ ឬ Full Self-Driving (FSD) បានចាប់ផ្តើមដំណើរការជាផ្លូវការណ៍ហើយ។ ចំពោះរថយន្តដែលក្រុមហ៊ុន Tesla ចាប់ផ្តើមធ្វើការប្រមូលមកវិញ គឺមានចាប់ពី Tesla Model S និង Model X ឆ្នាំផលិត 2016, Tesla Model 3 ឆ្នាំផលិត 2017 និង Tesla Model Y ឆ្នាំផលិត 2020 ដែលសរុបមានចំនួន 362,758 គ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះបញ្ហាលើប្រព័ន្ធមុខងារបើកបរស្វ័យប្រវត្តិ FSD ត្រូវបានគេរាយការណ៍ថា វាមិនអាចដំណើរការគ្រប់គ្រង់បានក្នុងស្ថានភាពមួយចំនួន ដូចជាការបញ្ជារថយន្តបើកបរហួសល្បឿនកំណត់ បើកបរឆ្លងកាត់ផ្លូវប្រសព្វខុសលក្ខណៈបច្ចេកទេស ឬមិនអាចទាយទុកមុនបាន ដែលបង្កើននៅហានិភ័យក្នុងការបើកបរ។ សេចក្តីជូនដំណឹងអំពីការប្រមូលមកវិញដែលបង្ហោះដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានអំពាវនាវជាពិសេសចំពោះភាពមិនប្រក្រតីនៅលើផ្លូវប្រសព្វ ដោយកត់សម្គាល់ថាយានជំនិះដែលប្រើប្រាស់មុខងារ FSD គឺអាចបន្តទៅមុខត្រង់ បើទោះបីជាវាស្ថិតក្នុងគន្លងផ្លូវបត់ក៏ដោយ ឬបន្តឆ្លងកាត់ភ្លើងពណ៌លឿង។ 

 

ទាក់ទិននឹងបញ្ហាខាងលើនេះ ក្រុមហ៊ុនក៏ត្រៀមបញ្ចេញកំនែ Updated Software ក្នុងជំនាន់ FSD Beta ផងដែរដើម្បីដោះស្រាយបញ្ហាដំណើរការមិនប្រក្រតីដែលកើតមានឡើង។ ទោះជាយ៉ាងណាដំណោះស្រាយនេះហាក់មិនទទួលបានលទ្ធផលល្អប្រសើរឡើង ដូច្នេះហើយ Tesla ក៏បានប្រកាសប្រមូលរថយន្តរបស់ខ្លួនដ៏ច្រើនមកវិញ ដើម្បីការពារសុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់។

ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ឬ Autopilot និង FSD របស់ Tesla បានស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សហព័ន្ធមួយរយៈ ហើយឥឡូវនេះ ក្នុងអំឡុងពេលដែលស្ថាប័ន NHTSA បានបង្ហាញពីកង្វល់ដែលនាំទៅដល់ការប្រមូលមកវិញនេះ។ ដែលសំណើរឲ្យធ្វើការប្រមូលរថយន្តត្រូវបានផ្ញើទៅ Tesla កាលពីថ្ងៃទី 25 ខែមករា។ ហើយគិតត្រឹមថ្ងៃទី 14 ខែកុម្ភៈ Tesla បានកំណត់អត្តសញ្ញាណការអះអាងចំនួន 18 ដែលមានសក្តានុពលភ្ជាប់ទៅនឹងមុខងារ FSD ក្នុងស្ថានភាពជាក់លាក់។ ក្រុមហ៊ុនផលិតរថយន្តមិនទាន់ទទួលបានរបាយការណ៍ពីជនរងគ្រោះ ឬការស្លាប់ទាក់ទងនឹងបញ្ហាទាំងនេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន