no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota Grand Highlander 2024 បង្ហាញវត្តមានជាមួយកៅអី 3 ជួរ និងបំពាក់ម៉ាស៊ីន Hybrid Max កំលាំង 362 សេះ

ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុនបានពញ្ញាក់អារម្មរបស់អ្នកប្រើប្រាស់រថយន្តរបស់ខ្លួនជាមួយការបញ្ចេញនូវម៉ូដែលរថយន្ត SUV ដ៏ពេញនិយមជំនាន់ថ្មីរបស់ខ្លួនម៉ាក Toyota Grand Highlander ស៊េរីឆ្នាំ 2024។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តទេសចរណ៍លក្ខណៈគ្រួសារដ៏ពេញនិយមរបស់ Toyota ស៊េរីថ្មីឆ្នាំ 2024 មួយនេះត្រូវបានក្រុមហ៊ុននាំយកទៅប្រកាសដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៍រថយន្ត 2023 Chicago Auto Show។ ទោះជាយ៉ាងណា Toyota មិនបានបង្ហាញព័ត៌មានលម្អិតអំពី Grand Highlander 2024 របស់ខ្លួននោះទេ។

រថយន្ត Toyota Grand Highlander 2024 ត្រូវបានរចនារូបរាងបែបប្រណិតជាមួយចង្គៀងមុខប្រភេទគុជ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED ដែលរចនាឡើងបែបស្លីម ជាមួយប៉ាដាមុខធំមើលទៅមានអំនាច។ នៅផ្នែកចំហៀងមានបំពាក់នូវយ៉ាន់កង់ដែលមានជម្រើសទំហំ 18-អ៊ីង ដល់ 20-អ៊ីង។ ហើយនៅផ្នែកខាងក្រោយមានអំពូលបំភ្លឺដែលរចនារាងអក្សរ C ភ្លឺច្បាស់ដិត និងរំលេចជាមួយបំពង់ស៊ីម៉ាំងភ្លោះថែមទៀតផង។

រថយន្ត SUV កៅអី 3 ជួរស៊េរីថ្មី ដ៏ពេញនិយមរបស់ Toyota មួយនេះមានផ្ទៃខាងក្នុងធំទូលាយជាមួយការបំពាក់កៅអី 3 ជួរ ដោយនៅជួរខាងក្រោយអាចកាច់បត់បានផ្តល់នូវភាពទូលាយក្នុងផ្ទុកអីវ៉ាន់។ ផ្នែកខាងមុខបំពាក់អេក្រង់កុងទ័រឌីជីថលទំហំ 7.0 អ៊ីង និងអេក្រង់កម្សាន្តប្រភេទថាច់ទំហំ 12.3 អ៊ីង រួមជាមួយប្រព័ន្ធ Speaker ម៉ាក JBL ចំនួន 11 គ្រាប់។

Toyota Grand Highlander 2024 មានបីជម្រើស គឺ XLE, Limited និង Platinum ជាមួយម៉ាស៊ីនចំនួន 3 ជម្រើសផ្សេងគ្នា ក្នុងមានជម្រើសប្រើម៉ាស៊ីនសាំងសុទ្ធចំនុះ 2.4-liter turbocharged Four-cylinder មានកំលាំង 265 សេះ, មួយទៀតជាប្រភេទម៉ាស៊ីនកូនកាត់ប្រើនូវម៉ាស៊ីនចំនុះ 2.5-liter ប្រភេទ Hybrid four-cylinder បូករួមជាមួយម៉ូទ័រអគ្គិសនីចំនួនពីរបង្កើតកំលាំងសរុបបាន 243 សេះ រីម៉ូដែលខ្ពស់បំផុត គឺប្រើនូវម៉ាស៊ីន 2.4-lite turbo Hybrid Max ជាមួយម៉ូទ័រអគ្គិសនីចំនួន 2 ដែលផ្តល់នូវកំលាំងសរុបដល់ 362 សេះ។ ម៉ូដែលប្រើម៉ាស៊ីន Hybrid Max នេះជាន់ស្ទុះពី 0 ទៅ 60mph ចាយពេលត្រឹម 6.3 វិនាទីប៉ុណ្ណោះ ហើយវាដំណើរការដោយប្រព័ន្ធបង្វិលកង់ទាំង 4 ឬ All-wheel-drive System។ ចំនែកពីរម៉ូដែលទៀត គឺប្រើប្រាស់ប្រព័ន្ធបង្វិលកង់មុខ ឬ Front-wheel-drive system។

រថយន្ត SUV កៅអី 3 ជួរដ៏ពេញនិយមរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ត្រៀមចេញលក់ផ្លូវការណ៍នៅមុខដំណាច់ឆ្នាំ 2023 នេ។ ចំពោះតម្លៃបឋមវិញ ត្រូវបានគេដឹងថាម៉ូដែល XLE មានតម្លៃចាប់ពីខ្ទង $43,000, រីម៉ូដែល Limited មានតម្លៃចាប់ពីខ្ទង់ $45,000 ចំនែកម៉ូដែលខ្ពស់បំផុត Platinum Hybrid Max មានតម្កៃខ្ទង់ $56,000៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍