no-alternative title
no-alternative title

ម៉ូតូ Peugeot ពោរពេញទៅដោយស្ទីលប្លែកថ្មីបំផុតនៅក្នុងទីក្រុង

នៅពេលគិតដល់ម៉ូតូ ច្បាស់ណាស់មិនខ្វះនោះទេជាមួយម៉ាកយីហ៊ោរជាច្រើនដែលកំពុងចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជាព្រោះតែគ្រប់គ្នាដឹងថា ម៉ូតូជាមធ្យោបាយលឿនបំផុតនៅក្នុងទីក្រុងភ្នំពេញ។ សម្រាប់ការទិញម៉ូតូថ្មីមួយគ្រឿងមិនមែនជាបញ្ហានោះទេប៉ុន្តែជ្រើសរើសម៉ូតូមួយដែលមិនដូចគេហើយមានភាពប្រណីតខុសគេទើបសំខាន់។ ម៉ាកយីហ៊ោរមកពីប្រទេសណារឺភាសាបរទេសដែលយើងនិយមហៅនោះ Brand មកពីណាជាកត្តាទីមួយសម្រាប់បរិបទប្រជាជនខ្មែរនៅពេលទិញអីវ៉ាន់ព្រោះប្រភពរបស់ប្រទេសបញ្ជាក់ពីគុណភាពរបស់ផលិតផល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទីពីរគឺគុណភាពនិងសេវាកម្ម, មនុស្សគ្រប់គ្នាតែងតែចង់បានម៉ូតូដែលផ្តល់នៅទំនុកចិត្តសម្រាប់គុណភាពជាមួយនិងសេវាកម្មល្អ ដូចជាសេវាកម្មជួសជុលនិងតំហែទាំម៉ូតូក្រោយពេលទិញរួច។ ពួកគេមិនចង់ខាតពេលវេលាក្នុងការស្វែងរកសេវាកម្មជួសជុលផ្សេងទៀតប្រសិនបើគេត្រូវការប្រឹក្សាយោបល់អំពីការដូរប្រេងម៉ាស៊ីន តំហែទាំម៉ូតូនិងបញ្ហារបច្ចេកទេសផ្សេងៗដែលអាចនិឹងកើតមានឡើង។ ទីបីគឺតំលៃ, ប្រជាជនកម្ពុជាយើងមានការខ្វល់ខ្វាយខ្លះសម្រាប់តំលៃម៉ូតូនីមួយៗដែលពួកគេជ្រើសរើសព្រោះការចំនាយគ្រប់យ៉ាងនិងត្រូវប៉ះពាល់ទៅលើការចំនាយផ្សេងទៀតផងដែរ។ 

ច្រើនជាងមធ្យោបាយធ្វើដំនើរ ម៉ូតូ Peugeot Django 150 គឺជាសិល្បះនៃជីវិតមួយផ្នែកដែលបង្ហាញពីគំនិតថ្មីនិងនិន្នាការមួយទៀតដែលច្រើនជាងប្រើប្រាស់សម្រាប់តែមធ្យោបាយធ្វើដំនើរ។ អ្នកប្រើប្រាស់ម៉ូតូមួយដែលផ្តល់នូវគោលគំនិតបែបភាពជាខ្លួនឯងខ្ពស់ (uniqueness) ហើយបង្ហាញពីស្ទីលរបស់អ្នកជាម្ចាស់គ្រប់ពេលដែលអ្នកបានបើកបរជាមួយនិងវា។ កំពូលម៉ាកយីហ៊ោររបស់ប្រទេសបារាំងដែលមានអាយុកាល ១២៥ ឆ្នាំមកហើយផ្តល់ជូនអតិថិជននូវគុណភាព ការរចនា រូបរាង និងតំលៃ។ 

នៅពេលអ្នកសំលឹងមើលម៉ូតូ Peugeot Django 150 ច្បាស់ណាស់ពិតជាមិនមានម៉ូតូប្រភេទ Scooter ណាដែលដូចរឺច្រលំដូចវានោះទេ ជាមួយនិងការចនាប៉ាណាខាងមុខរាងទំរង់ពងក្រពើ និងអំពូលភ្លើង LED រត់ប្រដេញសងខាងដែលអមដោយឡូហ្គូរូបតោពិតជាពោរពេញដោយអំនាចនិងអនុភាពពិតៗ។ សំឡឹងទៅមើលប្រអប់កុងទ័រ Semi-digital នោះវិញក៏ផ្តល់នូវភាពទាន់សម័យបច្ចេកវិទ្យាផងដែររំលេចចេញនូវ កុងទ័រល្បឿន កុងទ័រសាំងនិងមុខងារពិសេសច្រើនទៀតសម្រាប់អ្នកប្រើប្រាស់។ 

ម៉ូតូ Peugeot Django 150cc នេះផងដែរមានការរចនាកំពស់កែបមកដីទាបល្មមដែលមិនខ្ពស់ពេកសម្រាប់ប្រជាជនអាស៊ីងាយស្រួលបំផុតសម្រាបការដាក់ជើងលើទ្រនាប់ម៉ូតូខាងក្រោមនិងដល់ដីដែលផ្តល់ការបត់បែនសម្រាប់ការធ្វើដំនើរ។ ចំនុចលេចធ្លោមួយទៀតរបស់ម៉ូតូ Peugeot Django នោះគឺការចនាកែបស្បែកអង្គុយដែលទន់ល្មើយជាពិសេសធំទូលាយជាងម៉ូតូ Scooter ផ្សេងទៀត។ កែបទាំងមូលរបស់ម៉ូតូនេះត្រូវបានបែងចែកជាពីរសម្រាប់អ្នកបើកបរនិងអ្នកជិះពីក្រោយដែលសុទ្ធសឹងតែមានទំហំធំរហូតដល់ 710mm. 

សម្រាប់ភាពទំនើបនិងសមាសភាពវិញ ម៉ូតូ Peugeot Django 150cc មានភាពល្បីរន្ធឺស្រាប់ទៅហើយក្នុងចំនោមប្រភេទ Scooter ផ្សេងទៀតដែលមានកំលាំងម៉ាស៊ីននិងតំលៃប្រហាក់ប្រហែលគ្នា។ ពាក្យស្លោក “The True Lion of Our Time” បង្ហាញពីអំនាច ចលនា និងអារម្មណ៍ដែលជាហេតុផលនាំអោយម៉ាកយីហ៊ោរម៉ូតូ Peugeot តែងតែបង្ហាញពីស្ទីលរបស់អ្នកជាម្ចាស់ជានិច្ច។ ជាមួយនិងភាពឆើតឆាយនិងទំរង់សម័យទំនើបបែបថ្លៃថ្នូររបស់ម៉ូតូ Peugeot អ្នកនឹងមានមោទនភាពជាមួយនិងវាមិនថាអ្នកធ្វើដំនើរទៅកាន់ទីណា ពេលណានោះទេ។

គ្រប់ការធ្វើដំនើរដែលចាប់ផ្តើមជាមួយម៉ូតូ Peugeot តែងតែបង្ហាញពីនិមិត្តសញ្ញានៃរូបតោដែលផ្តិតយកការចងចាំល្អៗបំផុតរបស់អ្នក។ សព្វថ្ងៃនេះម៉ូតូ Peugeot នៅក្នុងទីផ្សារប្រទេសកម្ពុជាមានតំលៃខ្ទង់ 3xxx តែប៉ុន្នោះ។ សម្រាប់ប្រភេទម៉ូតូ Scooter ដែលមានកំលាំងប្រហាក់ប្រហែលគ្នាជាមួយម៉ូតូ Peugeot មានតំលៃចាប់ពី 3999$ រហូតដល់ 4500$ ដែលធ្វើអោយម៉ូតូ Peugeot នៅតែជាជម្រើសល្អសម្រាប់លោកអ្នកព្រោះមានការសន្សំសំចៃរហូតដល់ 300$-800S.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន