no-alternative title
no-alternative title
no-alternative title
no-alternative title

Honda e:Ny1 EV រថយន្តអគ្គិសនីស៊េរីថ្មីសាកមួយពេញម្តងរត់បានចំងាយផ្លូវ 412 គីឡូម៉ែត្រ

ថ្មីៗនេះក្រុមហ៊ុន Honda របស់ជប៉ុនបានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីជាប្រភេទ SUV ដែលមានឈ្មោះផ្លូវការណ៍ថា Honda e:Ny1 electronic SUVនៅលើទឹកដីនៃតំបន់ទ្វីបអឺរ៉ុប។ រថយន្តអគ្គីសនីស៊េរីថ្មីរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ត្រូវបានរចនារូបរាងឡើងប្រកបដោយភាពប្រណិត និងមានភាពថ្លៃថ្នូរជាមួយនឹងសមត្ថភាពអាចរត់បានក្នុងរយះចំងាយផ្លូវដល់ 412 គីឡូម៉ែត្រនៅពេលសាកអាគុយមួយពេញម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

e:Ny1 EV គឺជារថយន្តអគ្គិសនីម៉ូដែលទីពីររបស់ Honda ដែលបានប្រកាសចេញនៅអឺរ៉ុប ហើយក៏ជាជម្រើសរថយន្ត EV ខ្នាតធំជាងម៉ូដែលទីមួយផងដែរ។ Honda e:Ny1 គឺជាប្រភេទ Crossover SUV ហើយ Honda រំពឹងថា ម៉ូដែលថ្មីមួយនេះនឹងអាចប្រគួតប្រជែងជាមួយនឹងរថយន្ត Kia Niro EV, Subaru Solterra និង Volkswagen ID.4 ហើយនិងរថយន្តអគ្គិសនីម៉ូដែលដទៃទៀតនៅលើទឹកដីនៃតំបន់អឺរ៉ុប។ 

Honda e:Ny1 Electronic SUV ត្រូវបាន Honda បំពាក់ដោយថាមពលថ្មកំលាំង 68.8kWh និងដំណើរការដោយម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 150kW (single-motor front-wheel-drive electric drivetrain) ផ្តល់នូវកំលាំង 201hp និងកំលាំងរមូល 310Nm ដែលអាចជាន់ស្ទុះពី 0 ទៅ 100km ចាយពេលប្រមាណ 7.7 វិនាទី។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿងលឿន fast-charging DC System ដែលអាចសាកពី 10% ឡើងទៅ 80% ចំនាយពេលខ្ទង់ប្រហែល 45 នាទីប៉ុណ្ណោះ។

នៅផ្នែកខាងក្នុងរបស់ Honda e:Ny1 EV SUV ត្រូវបានរចនាឡើងផ្តល់នូវទំហំធំទូលាយដែលផ្តល់នូវផាសុខភាពក្នុងការធ្វើដំណើរ។ ក្នុងនោះវាត្រូវបានបំពាក់នូវអេក្រង់កម្សាន្តប្រភេទ Touchscreen បញ្ឈរដែលមានទំហំធំដល់ទៅ 15.2-inch នោះចំកណ្តាល ខណៈប៊ូតុង Cruise Control និងប៊ូតុងបញ្ជាមុខងារផ្សេងៗទៀតស្ថិនៅលើដៃចង្កូតផ្ទាល់តែម្តង។ រីនៅខាងក្រោយចង្កូតក៏មានបំពាក់នូវអេក្រង់កុងទ័រឌីជីថលធំច្បាស់ទំហំ 10.3-inch។ 

Honda នឹងប្រកាសចេញលក់ Honda e:Ny1 EV SUV ជាផ្លូវការណ៍នៅទីផ្សារតំបន់អឺរ៉ុបនៅចុងឆ្នាំ 2023 នេះ ប៉ុន្តែ ក្រុមហ៊ុនមិនទាន់បញ្ជាក់ពីតម្លៃនៅឡើយទេ។ ទោះជាយ៉ាងណាបើតាមប្រភពមួយបានបង្ហើបថា Honda e:Ny1 EV SUV ស៊េរីថ្មីនេះអាចនឹងមានតម្លៃខ្ទង់ប្រហែល $38,000៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន