no-alternative title
no-alternative title

Ford Ranger 2023 ទទួលបានពិន្ទុផ្កាយ 5 ពីស្ថាប័ន ANCAP របស់អូស្រា្តលី ទៅលើប្រព័ន្ធការពារសុវត្ថិភាព និងការបុកប៉ះទង្កិច

យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា រថយន្ត Ford Ranger ស៊េរីថ្មី ទទួលបាននូវពិន្ទុខ្ពស់ចំណាត់ថ្នាក់ផ្កាយ 5 ពីស្ថាប័នធ្វើតេស្តសុវត្ថិភាពមួយ ដែលមានការផ្អែកទៅលើលក្ខណៈវិនិច្ឆ័យពីស្ថាប័នឯករាជ្យមួយរបស់អូស្រ្តាលី។ រថយន្តស៊េរីថ្មីនេះដែលទទួលនូវចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ 5 (five-star) ចេញពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រា្តលី (ANCAP) គឺម៉ូដែល Ford Ranger 2023។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការតេស្តទៅលើគ្រប់រថយន្តទាំងអស់ លើកលែងតែប្រភេទ Dual-cab V6 petrol Raptor នោះ ការទទួលបាននូវចំណាត់ថ្នាក់ផ្កាយ 5 សម្រាប់រថយន្ត  Ford Ranger នេះ គឺជារថយន្តទី 4 បន្ទាប់ពីការតេស្តទៅលើរថយន្ត  2020-22 បន្ទាប់ពីរថយន្ត GWM Ute, Isuzu D-Max និង Mazda BT-50 twins។

សម្រាប់ការតេស្តទៅលើរថយន្តFord នេះ ទទួលបាននូវពិន្ទុ 84% ទៅលើការពារ Adult Occupant Protection និង 93% សម្រាប់ការការពារ Child Occupant Protection ព្រមទាំង 74% សម្រាប់ការការពារទៅលើ Vulnerable Road User Protection ( អ្នកថ្មើរជើង និងអ្នកជិះកង់) ខណៈដែល 83% គឺសម្រាប់បច្ចេកវិទ្យា Safety Assist ។ ANCAP បានផ្តល់នូវចំណាត់ថ្នាក់ល្អ "good" ឬគ្រប់គ្រាន់ "adequate" នៅក្នុងការតេស្តទៅលើផ្នែកខាងមុខ និងផ្នែកការប៉ះពីចំហៀង។

នៅក្នុងការវិនិច្ឆ័យចុងក្រោយរបស់ ANCAP នេះ រថយន្តនេះ ទទួលបាននូវពិន្ទុខ្ពស់នៅក្នុងការតេស្តទៅលើការបុកពីមុខផងដែរ។ សម្រាប់ពោងសុវត្ថិភាពចំនួន 9 គឺជាស្តង់ដារដែលប្រើប្រាស់នៅលើរថយន្ត Ford Ranger ដែលអាចការពារបានសុវត្ថិភាពទៅលើអ្នកបើកបរ និងអ្នករួមដំណើរមិនថាអង្គុយនៅពីមុខ នៅកណ្តាល ឬនៅចំហៀងនោះទេ។

ខណៈពេលដែលការការពារ (child occupant protection) ទទួលបាននូវចំណាត់ថ្នាក់ល្អ  "good" នោះ ANCAP បានកត់សម្គាល់ថា “រថយន្ត  Ford Ranger និង Ford Everest ផ្តល់នូវប្រព័ន្ធការពារការប៉ះទង្គិច active collision avoidance systems ដើម្បីជួយការពារនៅក្នុងពេលបើកបរបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ វាក៏មានការតេស្តទៅលើប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ Autonomous Emergency Braking, ប្រព័ន្ធចូលចំណត Lane Keep Assistance និងប្រព័ន្ធគ្រប់គ្រងល្បឿន  Speed Assistance ផងដែរ។”

បើសំដីដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក Carla Hoorweg ដែលជានាយកប្រតិបត្តិរបស់ ANCAP គឺបានអោយដឹងថា “នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលចង់បានម៉ូឌែលរថយន្តសម្រាប់ការកម្សាន្ត និងការធ្វើការងារ។ ការទទួលបានសុវត្ថិភាពផ្កាយ 5 នេះ គឺមិនមែនជារឿងដែលងាយស្រួលក្នុងការសម្រេចបាននោះទេ ហើយវាពិតជាល្អសម្រាប់អ្នកប្រើប្រាស់ ដែលរើសយកនូវម៉ូឌែល Ranger និង Everest ក្នុងការប្រើប្រាស់៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន