no-alternative title

សូមណែនាំនូវម៉ូតូម៉ាកល្បីៗទាំង 5 ដែលលោកអ្នកអាចពិចារណាបាន សម្រាប់ការជ្រើសរើសប្រើប្រាស់ម៉ូតូថ្មី!

ជាមួយនឹងមធ្យោបាយធ្វើដំណើរជាច្រើនដែលអ្នកអាចជ្រើសរើសបាន ម៉ូតូបានក្លាយទៅជាមធ្យោបាយធ្វើដំនើរលឿនបំផុត និងងាយស្រួលបំផុតសម្រាប់ការកកស្ទះចរាចរណ៍យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។ ដោយសារតែឧស្សាហកម្មយានយន្ត គឺជាមធ្យោបាយមួយដែលបានចាក់ឫសយ៉ាងជ្រៅហើយមិនអាចជំនួសបាន ម៉ាកយីហ៊ោរម៉ូតូល្បីៗជាច្រើនបាននឹងកំពុងសម្រិតសម្រាំងនូវភាពពិសេសៗនៃម៉ូតូផ្សេងៗគ្នា និងគុណភាពឥតខ្ចោះជាហេតុផលមួយដែលធ្វើអោយអ្នកប្រើប្រាស់កាន់តែមានជម្រើសជាច្រើនសម្រាប់ជ្រើសរើស។ ត្រូវបានផលិតចាប់ពីកំលាំង 50cc រហូតដល់ជាង 1000ccបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្រូវការទីផ្សារនៃបរិបទរស់នៅខុសប្លែកគ្នារបស់អតិថិជនគ្រប់រូប។ ខាងក្រោមនេះ គឺជាម៉ូតូម៉ាកល្បីៗទាំង 5 ដែលអ្នកអាចពីចារណាសម្រាប់ការជ្រើសរើសម៉ូតូថ្មី។

រូបភាពពាណិជ្ជកម្ម
no-alternative title

Royal Enfield Meteor 350 ម៉ូតូបែប Cruiser ដ៏ប្រណីតមួយសម្រាប់ការបើកបរនៅក្នុងក្រុងបានក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់គ្រប់ស្រទាប់មនុស្សចាប់ពីក្មេងជំទង់រហូតដល់មនុស្សវ័យកណ្តាល។ រចនាប័ទ្ម និងពណ៌របស់ Meteor ត្រូវបានរចនាឡើងជាមួយនឹងរូបរាងស្រស់ស្អាត ត្រជាក់ភ្នែក និងគួរជាទីចាប់អារម្មណ៍ពិតៗ។ បើអ្នកក្រលេកមើលពីធុងសាំងរបស់វាបានលាយចម្រុះជាមួយពណ៌យ៉ាងច្រើនដូចជា (ក្រហម លឿង ត្នោត ខៀវ ខ្មៅ) ដែលជះភាពសង្ហារដល់តួរម៉ូតូទាំងមូលផងដែរ។ 

ក្រៅពីបំពាក់នូវប្រព័ន្ធ Tripper Navigation System, Meteor ក៏បានបំពាក់ជាមួយ Air-Oil Cooled ដែលធ្វើឱ្យការបើកបរមានភាពរលូននៅលើដងផ្លូវហើយបានទាំងការពារម៉ាស៊ីនរបស់អ្នកអោយមានភាពត្រជាក់មិនឆាប់ក្តៅទៀតផង។ សម្រាប់ជម្រើសទី1  អ្នកអាចពិចារណា Meteor សម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងទៅតាមខេត្តជាមួយនិងតំលៃចាប់ផ្តើមពី 4300 ដុល្លារ។

ជាមួយនិងជម្រើសទី 2 អ្នកអាចពិចារណា KTM Duke 2022 ដែលមានកំលាំង 200cc ត្រូវបានស្គាល់ ថាជាប្រភេទ ADV មានលក្ខណៈពិសេសនិងមុខងារជាច្រើនជាមួយនឹង 2-Channel ABS (Anti-Lock Braking System), សម្រាប់តម្លៃចាប់ពី 4200 ដុល្លាឡើងទៅជាមួយនិងពណ៌ពីរដែលអ្នកអាចជ្រើសរើសបានដូចជា Ceramic White (ខ្មៅ/ស) និង Electronic Orange (ខ្មៅ/ទឹកក្រូច)។

ប្រសិនបើថវិការបស់អ្នកតិចជាង 4000 ដុល្លារ អ្នកអាចក្រឡេកមើល GPX Drone 150cc 2022 ម៉ូឌែលដែលមានរូបរាងកាច ហើយស្អាតអង្រួនចិត្តអ្នកបើកបរជាមួយនិងជម្រើស 4 ពណ៌ដូចជា Midnight blue, urban white, vibe orange និង energetic red។

ទន្ទឹមនិងនេះផងដែរ ជាមួយថវិការក្រោម 3000 ដុល្លារ អ្នកអាចរកមើលទាំង New Honda Beat ឬ Scoopy club12 ជាមួយនឹងតម្លៃចាប់ផ្តើម 2370 USD & 2680 USD។ Honda បានបំពាក់បច្ចេកវិទ្យាថ្មីនៃ PGM-Fi សម្រាប់សាំង ដែលបង្ហាញពីបច្ចេកវិទ្យាឆ្លាតវៃនៃមុខងារម៉ូតូរបស់គេ។

Suzuki NEX Crossover 2022 កាន់តែសន្សំសំចៃថវិការបស់អ្នក ប្រសិនបើអ្នកមានថវិការត្រឹមតែ 1600 ដុល្លារ​​។ NEX Crossover ត្រូវបានបំពាក់ដោយម៉ាស៊ីន 113 cc និងមានប្រអប់លេខ Variable Speed អមមកជាមួយនឹងហ្វ្រាំងមុខឌីស និងហ្វ្រាំងក្រោយ Drum​។ បច្ចេកវិទ្យាថ្មីស្រឡាងមួយទៀតជាមួយ SEP ថ្មី (Suzuki eco performance) ពិតជាជួយសន្សំសំចៃការប្រើប្រាស់សាំងនិងមិនប៉ះពាល់ដល់បរិស្ថាននោះទេសម្រាប់ជម្រើស Suzuki របស់អ្នក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន