no-alternative title
no-alternative title

រថយន្តជំនាន់ថ្មីរបស់ BYD ដែលមានតម្លៃជាង 13000 ដុល្លារ បានបង្ហាញរូបរាងហើយ និងមានវត្តមាននៅលើប្រទេសចិន នាខែមីនា

BYD Yuan UP គឺជាថរយន្តអគ្គិសនីជំនាន់ថ្មីប្រភេទ Crossover ត្រូវបានគេបញ្ជាក់ថា បានបង្ហាញរូបរាងជាផ្លូវការហើយ។ នេះគឺជាម៉ូដែលថ្មីដែលមានទំហំតូចប្រភេទ SUV របស់ក្រុមហ៊ុន BYD ស្ថិតនៅក្នុងត្រកូល Yuan family ដែលមានដំណើរ ការនៅលើបច្ចេកវិទ្យា e-Platform 3.0 architecture។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបផងដែរថា រថយន្តជំនាន់ថ្មីនេះ គឺបានធ្វើការចុះបញ្ជីដាក់ លក់នៅលើទីផ្សាររួចរាល់ហើយ។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា មាន 2 ជម្រើស គឺមានពណ៌ Dynasty និង Ocean។ ការប្រើប្រាស់ឈ្មោះរថយន្តនេះ គឺធ្វើតាមលំនាំរបស់ក្រុមហ៊ុនដែលបានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្តេចចិន។

កន្លងមក រថយន្តក្រុមហ៊ុននេះ មាន 5 ម៉ូដែល រួចមកហើយ ក្នុងនោះមានដូចជា ម៉ូដែល Han, Song, Qin, Tang និង Yuan។ សម្រាប់ Yuan series គឺមាន 2 ម៉ូដែល គឺ Yuan Pro និង Yuan Plus (Atto 3)។ យោងតាមដំណឹងថ្មីនៅពេល នេះ បានបង្ហាញថា ក្រុមហ៊ុន BYD នឹងមានជំនាន់ទី 3 សម្រាប់ម៉ូដែល Yuan series នេះ ដោយម៉ូដែលនេះ មានឈ្មោះថា Yuan UP។ សូមជំរាបថា កាលពីថ្មីៗនេះ រថយន្តនេះ គឺមានការទម្លាយព័ត៌មានមួយចំនួន រួចហើយ។ ដើម្បីបញ្ជាក់កាន់តែ ច្បាស់ នៅពេលនេះ ក្រុមហ៊ុន BYD ក៏បានបញ្ចេញនូវរូបភាពផ្លូវការរបស់ BYD Yuan UP ថែមទៀតហើយ។

មិនខុសពីជំនាន់មុនៗទេ រថយន្ត BYD Yuan UP គឺនៅតែបន្តធ្វើការឌីស្សាញផ្នែកខាងមុខ ដោយយកលំនាំតាមម៉ូដែលមុនៗ របស់ BYD ដែលមានមុខដូចជានាគរាជ ដែលមើលទៅដូចគ្នាជាមួយនិង BYD Song L ដែលទើបតែប្រកាសចេញកាលពី ពេលថ្មីៗនេះដែរ។ ផ្នែកខាងមុខនៃរថយន្តថ្មីនេះ គឺមានប្រើប្រាស់នូវឡូហ្កូ Yuan (元) logo និងមានការបំពាក់នូវអំពូលខាង មុខមានរាងស្តើងបែប elongated LED headlights។ រថយន្ត Yuan UP មានការរចនាស៊ុមជុំវិញកាង និងកង់ ជាមួយនិង blackened pillars និងមានដំបូលលើបើកបានធំ large sunroof រួមជាមួយដៃទ្វា flush door handles ហើយនិងមានការ តម្លើងនូវ funky plastic trim នៅលើ lower part នៃតួរថយន្តថែមទៀតផង។ 

ចំពោះការឌីស្សាញខ្លាងក្នុងរបស់ BYD Yuan UP គឺនូវតែបន្តធ្វើការឌីស្សាញតាមរូបភាពដែលបានកំណត់ដោយ Chinese MIIT។ នៅខាងក្នុងនេះ គឺមានការឌីស្សាញជាមួយនិងអំពូកភ្លើងពណ៌បៃតងស្រាលៗទាក់ទាញខ្លាំងមែនទែន។ Yuan UP នឹងមានការសម្ពោធជាផ្លូវការនៅខែមីនាខាងមុខនេះហើយ។ BYD Yuan UP គឺជាម៉ូដែល small SUV ដែលមានទំហំ 4310/1830/1675mm និងមានប្រវែងគម្លាតកង់ 2620mm។ រថយន្តនេះ មានពីជម្រើស ដែលមួយប្រើប្រាស់ម៉ូទ័រ 70kW និងមួយទៀតប្រើប្រាស់ 130 kW ដែលដូចគ្នាជាមួយនិង BYD Dolphin អញ្ចឹងដែរ។ រថយន្តនេះរត់បានល្បឿន 160km/h។

BYD Yuan UP មានការប្រើប្រាស់ថាមពល LFP battery ចំនួន 2 ជម្រើស FinDreams ដែលមានសមត្ថភាពអាចរត់បាន ចាប់ពី 32kWh និង 45.1 kWh ហើយជម្រើសមួយទៀតរត់បានចាប់ពី 301-401 km។ Yuan UP នឹងដាក់លក់នៅទីផ្សារ ចិននៅក្នុងឆ្នាំនេះ ដែលមានតម្លៃចាប់ពី 100,000 យ៉ន់ (14,085 USD)។ ម៉ូដែលថ្មីនេះត្រូវគេរាយការណ៌ថា  នឹងក្លាយជា ម៉ូដែលលក់ដាច់ខ្លាំងសម្រាប់ BYD។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន