no-alternative title
no-alternative title

BYD បានពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនចូលទៅទីផ្សារប្រទេសសិង្ហបុរី និងភីលីពីន

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិនដែលកំពុងមានសក្តានុភាពខ្លាំងនៅលើទីផ្សារពិភពលោក បាននឹងខិតខំពង្រីកដែនទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនចូលទៅក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ “Association of Southeast Asian Nations” ហៅកាត់ថា ASEAN ដោយក្រុមហ៊ុននេះបានផ្តោតសំខាន់នៅក្នុងទីផ្សារប្រទេសសិង្ហបុរី និងភីលីពីន សម្រាប់ឆ្នាំ 2024 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក James Ng នាយកគ្រប់គ្រងរបស់ BYD ប្រចាំប្រទេសសិង្ហបុរី និងហ្វីលីពីន បានលើកឡើងពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការបង្កើតវត្តមានដ៏រឹងមាំនៅក្នុងទីផ្សារអាស៊ាន។ ការចង់សម្ព័ន្ធវប្បធម៌រវាងទីផ្សារអាស៊ាន និងប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ដោយបានធ្វើការផ្លាស់ប្តូអាកប្បកិរិយារបស់អ្នកប្រើប្រាស់នៅក្នុងតំបន់ឆ្លុះបញ្ចាំងពីការទទួលស្គាល់គុណភាពផលិតផលរបស់ BYD។

 

BYD បានបង្ហាញរថយន្តអគ្គិសនីប្រភេទ SUV ខ្នាតមធ្យមម៉ូដែល Yuan Up ដើម្បីត្រៀមវាយលុក និងពង្រីកទីផ្សារនៃម៉ាករថយន្តរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ។ ជាមួយការដាក់បង្ហាញរថយន្តប្រភេទដឹកអ្នកដំណើរចំនួនបីម៉ូដែលក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលថ្មីៗនេះរបស់ BYD គឺព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនក្នុងការធ្វើដំណើរចូលទៅកាន់ទីផ្សារអាស៊ានរបស់ខ្លួន។ 

 

ក្រុមហ៊ុន BYD បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីជួយសម្រួលដល់ការលក់រថយន្តអគ្គិសនីរបស់ខ្លួន ដូចជាការសហការជាមួយក្រុមហ៊ុន Sime Darby Motors ក្នុងប្រទេសសិង្ហបុរី និងក្រុមហ៊ុន Ayala របស់ហ្វីលីពីនជាដើម។ ហើយនៅក្នុងប្រទេសហ្វីលីពីន BYD មានគោលបំណងពង្រីកបណ្តាញលក់របស់ខ្លួនដោយបន្ថែមចំណុចលក់ច្រើនជាង 20 ខណៈនៅប្រទេសសិង្ហបុរី ក្រុមហ៊ុនកំពង់មានផែនការក្នុងការបើកហាងចំនួន 2 ឬ 3 បន្ថែមទៀតផងដែរ ។

 

BYD បាននឹងកំពុងទទួលបានភាពជោគជ័យក្នុងការលក់រថយន្តអគ្គិសនីរបស់ខ្លួននៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុនបានធ្វើការចុះបញ្ជីរថយន្តជាង 1,400 គ្រឿងក្នុងឆ្នាំ 2023 លើសក្រុមហ៊ុន Tesla ដែលធ្វើឱ្យ BYD ក្លាយជាម៉ាកយីហោរថយន្តអគ្គិសនី ឈានមុខគេក្នុងប្រទេស។ 

ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសសិង្ហបុរីមានការរីកចម្រើនយ៉ាងខ្លាំង ដោយក្នុងនោះតាមរបាយការណ៍មានរថយន្តថ្មីជាង 18% ដែលបានចុះបញ្ជីនៅឆ្នាំ 2023 គឺជារថយន្តអគ្គិសនី ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីធៀបនឹងឆ្នាំ 2021។ លើសពីនេះទៅទៀត BYD បានសហការជាមួយ NTUC LearningHub របស់ប្រទេសសិង្ហបុរី ដើម្បីបើកដំណើរការកន្លែងសម្រាប់បណ្តុះបណ្តាលលើបច្ចេកវិទ្យារថយន្តអគ្គិសនី EV mechanic ថែមទៀតផង។ ដែលគោលដៅ គឺដើម្បីបណ្តុះបណ្តាលមនុស្ស 500 នាក់ជារៀងរាល់ឆ្នាំក្នុងការថែទាំរថយន្តអគ្គិសនី ឲ្យស្របតាមការប្តេជ្ញាចិត្តរបស់ BYD ចំពោះតំបន់។

 

លោក James Ng នាយកគ្រប់គ្រងរបស់ BYD បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការរៀនសូត្រពីភាពជោគជ័យរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី និងការអនុវត្តឲ្យល្អបំផុតសម្រាប់ការធ្វើមូលដ្ឋានីយកម្មនៅពេលពង្រីកនៅក្នុងប្រទេសហ្វីលីពីន។ ជាមួយនឹងផែនការបើកហាងលក់រថយន្តប្រភេទដឹកអ្នកដំណើរច្រើនជាងដប់កន្លែងនៅក្នុងប្រទេសសិង្ហបុរី និងហ្វីលីពីននៅឆ្នាំ 2024, BYD មានគោលបំណងពង្រឹងទីតាំងទីផ្សាររបស់ខ្លួន និងរួមចំណែកដល់ទិដ្ឋភាពរថយន្តអគ្គិសនីដែលកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន