no-alternative title

អតីតបុគ្គលិក Apple មួយរូប ត្រូវបានតុលាកានៅអាមេរិក កាត់ឲ្យជាពន្ធនាគារ 4 ខែ និងសងសំណងក្រុមហ៊ុនជាង 14 ម៉ឺនដុល្លារ

នៅទីបំផុតតុលាការរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចលើករណីរបស់លោក Xiaolang Zhang អតីតបុគ្គលិក Apple ហើយ ដោយតុលាការបានសម្រេចកាត់ទៀតបុរសរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំ ប៉ុន្តែត្រូវអនុវត្តន៍ទោសនៅក្នុងពន្ធនាគាររយះពេល 3 ខែ និងតម្រូវឱ្យបង់ប្រាក់ការចំពោះការធ្វើឲ្យបែកធ្លាយឯកសារសំងាត់ និងការខូចខាតចំនួន 146,984 ដុល្លារអាមេរិកទៅឲ្យក្រុមហ៊ុន Apple។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមរំលឹកថា ករណីមានការបែកធ្លាយនូវឯកសារសំងាត់ទាក់ទងនឹងបច្ចេកវិទ្យារថយន្តអគ្គិសនីស្ថិតក្នុងគម្រោង Project Titan របស់ Apple បានកើតឡើងតាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយក្រុមស៊ើបការសំងាត់របស់សហរដ្ឋអាមេរិកដែលហៅថា FBI និង Apple បានចាប់ផ្តើមសហការគ្នាស៊ើបអង្កេតលើបញ្ហានេះ រហូតឈានដល់ការរកឃើញថា លោក Xiaolang Zhang ទំនងជាបានលួចឯកសារអាថ៌កំបាំងទាក់ទងនឹងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាក់ទងនឹង Project Titan ដែលជាគម្រោងការធំរបស់ Apple ដែលត្រូវបានគេដឹងថាជាគម្រោងសំដៅទៅលើការផលិតបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) ឆ្លាតវៃនាពេលអនាគតរបស់ Apple ។

 

លោក Xiaolang Zhang ដែលជាអតីតបុគ្គលិកបម្រើការនៅក្នុងគម្រោងការមហិមារបស់ Apple បានចាកចេញពីសហរដ្ឋអាមេរិក ហើយត្រលប់ទៅប្រទេសចិនវិញ ហើយបានចូលរួមជាមួយក្រុមហ៊ុន XMotors ដែលជាក្រុមហ៊ុន Start-up របស់ចិន ដែលធ្វើការលើបច្ចេកវិទ្យារថយន្តស្វយ័ត ឬរថយន្តបើកបរដោយខ្លួនឯង។ 

 

ដែលនេះជាពេលដែល Apple បានកត់សម្គាល់ពីអាកប្បកិរិយាគេចវេះរបស់លោក Zhang ជាលើកដំបូង និងចាប់ផ្តើមមានការសង្ស័យ។ ក្រោយមកភ័ស្តុតាងអំពីសកម្មភាពរបស់លោក Zhang បានលេចឡើងពីសកម្មភាពតាមរយះបណ្តាញរបស់គាត់នៅក្រុមហ៊ុន Apple និងឧបករណ៍ Apple របស់គាត់ដែលគាត់បានប្រើនាអំឡុងពេលបំពេញការងារនៅក្នុងក្រុមហ៊ុន Apple។ លោក Xiaolang Zhang បានធ្វើការជាវិស្វករលើផលិតផលផ្សេងៗនៅក្នុង Project Titan។ ក្រោយការរកឃើញ និងបង្ហាញភស្តុតាង ចុងក្រោយលោក Zhang ក៏បានសារភាពកំហុសរបស់ខ្លួន ហើយការកាត់ទោសក៏បានសម្រេចធ្វើឡើងនៅពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្ត BYD Dolphin 2024 បង្ហាញវត្តមានជាផ្លូវការជាមួយនិងតម្លៃត្រឹម 13,865 តែប៉ុណ្ណោះ

រថយន្ត BYD Dolphin 2024 បង្ហាញវត្តមានជាផ្លូវការជាមួយនិងតម្លៃត្រឹម 13,865 តែប៉ុណ្ណោះ

ដោយ ប៉េងលីន
Zeekr 001 រថយន្តអគ្គិសនីស៊េរីថ្មីដែលគាំទ្រប្រព័ន្ធសាកភ្លើងកម្រិតខ្ពស់កំលាំង 800V នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 27 ខែមីនា សប្តាហ៍ក្រោយនេះ

Zeekr 001 រថយន្តអគ្គិសនីស៊េរីថ្មីដែលគាំទ្រប្រព័ន្ធសាកភ្លើងកម្រិតខ្ពស់កំលាំង 800V នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 27 ខែមីនា សប្តាហ៍ក្រោយនេះ

ដោយ ប៉េងលីន
តម្លៃពិសេសត្រឹមតែ 89$ ស្មាតហ្វូនស្តេចគុណភាព realme Note 50 ស៊េរីថ្មី ឡានកិនក៏មិនបែកហើយមិនជ្រាបទឹក រូបរាងស្អាតលេចធ្លោបំផុត

តម្លៃពិសេសត្រឹមតែ 89$ ស្មាតហ្វូនស្តេចគុណភាព realme Note 50 ស៊េរីថ្មី ឡានកិនក៏មិនបែកហើយមិនជ្រាបទឹក រូបរាងស្អាតលេចធ្លោបំផុត

ដោយ ប៉េងលីន
ព្រឹត្តិការណ៍ការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G នៅថ្ងៃនេះ បាននាំមកនូវកម្មវិធីពិសេសៗច្រើនមែនទែន!

ព្រឹត្តិការណ៍ការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G នៅថ្ងៃនេះ បាននាំមកនូវកម្មវិធីពិសេសៗច្រើនមែនទែន!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីប្រភេទប្រណិតម៉ូដែល IM L7 2024  បង្ហាញវត្តមាននៅលើទីផ្សារជាមួយតម្លៃចាប់ពី 42,200 ដុល្លារ

រថយន្តអគ្គិសនីប្រភេទប្រណិតម៉ូដែល IM L7 2024 បង្ហាញវត្តមាននៅលើទីផ្សារជាមួយតម្លៃចាប់ពី 42,200 ដុល្លារ

ដោយ ប៉េងលីន
BYD គ្រោងធ្វើការអភិវឌ្ឍន៍ផលិតថ្មអគ្គីសនីសម្រាប់ប្រើក្នុងវិស័័យទោចក្រយានយន្តអគ្គិសនី

BYD គ្រោងធ្វើការអភិវឌ្ឍន៍ផលិតថ្មអគ្គីសនីសម្រាប់ប្រើក្នុងវិស័័យទោចក្រយានយន្តអគ្គិសនី

ដោយ ប៉េងលីន