no-alternative title
no-alternative title

Kia EV8 Electric Sedan រថយន្តអគ្គិសនីស៊េរីថ្មីដែលអាចបើកបរបានចំងាយផ្លូវ 595 គីឡូម៉ែត្រ ទំនងជានឹងបង្ហាញវត្តមានឆាប់ៗខាងមុខនេះ

បានការទម្លាយចេញឯកសារថ្មីមួយដែលបានបង្ហាញពីរថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីមួយរបស់ក្រុមហ៊ុន Kia ដែលត្រូវបានគេស្គាល់ថាជាម៉ូដែល Kia EV8 Electric Sedan។ ការបែកធ្លាយនេះ គឺតាមរយះលោក Albert Biermann ដែលជាអ្នកជំនាញខាងផ្នែកច្នៃម៉ូតរថយន្តដ៏ល្បីឈ្មោះ ហើយក៏ជាអ្នកដែលបានច្នៃម៉ូដរថយន្តរបស់ Kia ម៉ូដែល Stinger ជាប្រភេទរថយន្តបែបស្ព័រដ៏មានប្រជាប្រិយភាពផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Kia ដែលជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group បាននឹងកំពុងខិតខំប្រឹងប្រែងជាខ្លាំងក្នុងការប្រឡូកចូលក្នុងវិស័យរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធដែលកំពុងមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយសម្រាប់រថយន្តអគ្គិសនីស៊េរីថ្មីដែលទើបនឹងមានការបែកធ្លាយនេះ ត្រូវបានគេដឹងថាអាចនឹងបង្ហាញវត្តមាននៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះជាយ៉ាងណាសម្រាប់រថយន្តអគ្គិសនីប្រភេទ Sedan របស់ក្រុមហ៊ុន Kia មិនទាន់ត្រូវបានគេបង្ហាញព័ត៌មានលម្អិតណាមួយនៅឡើយទេ។

 

បើតាមការរំពឹងទុក Kia EV8 Electric Sedan នឹងផលិតឡើងយ៉ាងពិសេសដោយឈរនៅលើទម្រង់ Platform កម្រិតខ្ពស់សម្រាប់រថយន្តអគ្គិសនី Advanced Platform ហើយនិងអាចបំពាក់មកជាមួយកញ្ចប់អាគុយអគ្គិសនីទំហំធំដែលផ្តល់ឲ្យការបើករបរប្រកបដោយសុវត្ថិភាព ផាសុខភាព និងរត់បានចំងាយផ្លូវឆ្ងាយ។ ដែលតាមការព្យាករណ៍ EV8 Electric Sedan របស់ Kia អាចនឹងបើកបរបានរយះចំងាយផ្លូវដល់ 595គីឡូម៉ែត្រ នៅពេលសាកថាមពលអាគុយមួយពេញម្តង។ ហើយសម្រាប់ការឌីស្សាញរបស់ Kia EV8 Electric Sedan ថ្មីនេះ ត្រូវបានគេដឹងថា ទំនងជានឹងយកលំនាំតាមរចនាបថរបស់ម៉ូដែល Kia Stinger ដែលនឹងធ្វើឲ្យរថយន្តអគ្គិសនីស៊េរីថ្មីនេះមានទីផ្សារប្រកូតប្រជែងខ្ពស់ជាមួយនឹងរថយន្តអគ្គិសនីបែបស្ព័ររបស់ក្រុមហ៊ុនផ្សេងបាន។ 

ហើយការបង្ហាញវត្តមានរបស់ Kia EV8 Electric Sedan នាពេលខាងមុខនេះ នឹងកាន់តែជួយពង្រឹងឲ្យក្រុមហ៊ុន Kia កាន់តែមានភាពរឹងមាំបន្ថែមទៀតនៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងតែមានការប្រកូតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាង សម្រាប់ការបរិច្ឆេទប្រកាសចេញក៏ដូចជាតម្លៃ និងគុណសម្បត្តិផ្សេងៗទៀតរបស់ Kia EV8 នៅមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន