នៅខណៈពេលដែលធ្វើការប្រកាសចេញនូវរថយន្តស៊េរីថ្មីដែលជាម៉ូដែល Extreme Edition “Toyota Hilux GR Sport Wide Tread” នៅក្នុងប្រទេសថៃ ក្រុមហ៊ុនផលិតរថយន្តជប៉ុន TOYOTA ក៏បានធ្វើការប្រកាសចេញនូវម៉ូដែល Toyota Hilux Revo Rocco (MY2024) ដែលជាម៉ូដែលថ្មីឆ្នាំ 2024 ផងដែរ។ សម្រាប់ Toyota Hilux Revo Rocco 2024 នេះ គឺមានការធ្វើឲ្យមានភាពល្អប្រសើរឡើងទៅលើមុខងារសំខាន់ៗមួយចំនួនផងដែរ។
យោងទៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃ បានឲ្យដឹងថា រថយន្ត Hilux 2024 មានការបង្កើនតម្លៃខ្ពស់ជាងមុនបន្តិច ជាមួយការ Update ផ្នែកសំខាន់ៗមួយចំនួននៅលើរថយន្តនេះ។ បើតាមការបញ្ជាក់ Toyota Hilux 2024 គឺមានការបង្កើននៅទំហំអេក្រង់ខាងក្នុងឡើងដល់ 10.25-inch Touchscreen, ប្រព័ន្ធសាកថ្មទូរសព្ទ Wireless Phone Charging Pad, អេក្រង់កុងទ័រ Digital បញ្ឈរនៅក្រោយចង្កូតទំហំ 4.2-inch ជាប្រភេទ TFT Display។
ចំនែកម៉ាស៊ីនក៏ត្រូវបានធ្វើកែលម្អថ្មី ដើម្បីអនុលោមតាមស្តង់ដារនៃការបំភាយឧស្ម័នតិចកម្រិត Euro 5 និងបង្កើនតម្រងភាគល្អិតនៃចំហេះប្រេងម៉ាស៊ូត diesel particulate filter ថែមទៀតផង។
បន្ថែមពីសម្រាប់ Toyota Hilux Revo Rocco 2024 ឬអាចហៅថាជាម៉ូដែល Thai-Spec មានបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ ឬ Dual-zone Climate control ដូចគ្នាទៅនឹងម៉ូដែល Malaysia-Spec រួមមានម៉ូដែល 2.8L Rogue, 2.4L V, និង 2.8L GR Sport ផងដែរ។ បន្ថែមពីនេះ ក៏មានការរំពឹងថា TOYOTA ក៏អាចនឹងធ្វើការបញ្ចេញម៉ូដែល Thai-Spec ដូចគ្នានឹង Malaysian-spec 2.8L Rogue and 2.4L V ឆាប់ៗនេះផងដែរ។
បច្ចុប្បន្នសម្រាប់ម៉ូដែល Toyota Hilux Revo Rocco 2024 នៅក្នុងប្រទេសថៃ គឺមានចំនួន 4-options រួមមាន៖
-Hilux Revo Rocco Smart Cab 2.4 6AT 4×2
-Hilux Revo Rocco Smart Cab 2.8 6AT 4×2
-Hilux Revo Rocco Double Cab 2.4 6AT 4×2
-Hilux Revo Rocco Double Cab 2.8 6AT 4×4
យ៉ាងណាមិញសម្រាប់តម្លៃរបស់ Toyota Hilux Revo Recco 2024 ក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងថានៅឡើយទេ៕