no-alternative title
no-alternative title
no-alternative title
no-alternative title

ហ្វេនៗរបស់ Xiaomi SU7 បានតម្រង់ជួរចូលទស្សនារថយន្តអគ្គិសនីជំនាន់ថ្មីនេះ តាំងពីម៉ោង 3 ភ្លឺ!

គិតចាប់តាំងពីថ្ងៃសម្ពោធជាផ្លូវការកាលពីថ្ងៃទី 28 ខែមីនាមក រថយន្តអគ្គិសនី Xiaomi SU7 គឺមិនត្រឹមតែជាប្រធានបទក្តៅរបស់បណ្តាញសង្គម និងសារព័ត៌មានធំៗនោះទេ មកដល់ថ្ងៃនេះ ហ្វេនៗជាច្រើន ដែលរង់ចាំតាមដានការមកដល់នូវរថយន្តអគ្គិសនីថ្មីនេះ គឺនៅតែបន្តតម្រង់ជួរចូលទស្សនារថយន្តអគ្គិសនី Xiaomi SU7 រហូតដល់ម៉ោង 3 ភ្លឺ ដែលបានធ្វើអោយរថយន្តនេះកាន់តែទទួលបាននូវការចាប់អារម្មណ៌កាន់តែខ្លាំង។ គិតត្រឹមថ្ងៃនេះ ការបញ្ជាទិញមុននៅលើ SU7 គឺតម្រូវអោយមានការបង់មុនឡើងដល់ទៅ 100,000 យ៉ន់ ដែលស្មើរនឹង 13,850 ដុល្លារឯណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នកគ្រប់គ្រង់ហាង Xiaomi Auto Dealership លក់រថយន្តអគ្គិសនី Xiaomi SU7 ដែលមានទីតាំងនៅទីក្រុងសៀងហៃ បាននិយាយថា មកដល់ពេលនេះ គឺមានអតិថិជនច្រើនជាង 10,000 នាក់ហើយ ដែលមានមកទស្សនារថយន្តអគ្គិសនី Xiaomi SU7 ថ្មីនេះ ដោយក្នុងនោះ ពួកគេគឺមិនគ្រាន់តែធ្វើតេស្តទស្សនាប៉ុណ្ណោះទេ គឺថែមទាំងមានបំណងចង់ធ្វើតេស្តភ្លាមទៅលើរថយន្តអគ្គិសនី Xiaomi SU7 នេះផងដែរ។

សម្រាប់ការតេស្តសាកល្បងនេះ អតិថិជនបានមកទីតម្រង់ជួរ តាំងពីម៉ោង 3 ភ្លឺឯណោះ។ អ្វីដែលរឹតតែអស្ចារ្យនោះ គឺអតិថិជនទាំងបានបានធ្វើការកក់លុយមុន ដើម្បីធ្វើតេស្តសាកល្បងរថយន្តនេះថែមទៀទផង។ ប្រភពខាងលើនេះបន្តថា រឿងរ៉ាវដូចគ្នានេះ ក៏បានជូនដំណឹងដូចៗគ្នាពីបណ្តាហាងជាច្រើនទៀតផងដែរ។ សូមជំរាបថា បន្ទាប់ពីការសម្ពោធជាផ្លូវការភ្លាមៗ ក្រុមហ៊ុន Xiaomi បានចេញមកប្រកាសថា រថយន្តអគ្គិសនី Xiaomi SU7 គឺទទួលបាននូវការបញ្ជាទិញមុនបានជាង 88,898 គ្រឿងហើយ ដោយចំណាយពេលវេលាត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ។  

យោងតាមការបញ្ជាក់នៅលើសេចក្តីប្រកាសផ្លូវការរបស់ក្រុមហ៊ុន Xiaomi បានអោយដឹងថា អតិថិជនដែលបានបញ្ជាទិញរថយន្តអគ្គិសនី SU7 នេះ នៅមុនថ្ងៃទី 30 ខែមេសានេះ នឹងមានទទួលបាននូវការអាប់ដែតស្ទីលជូនដោយឥតគិតថ្លៃ ដែលការផ្តល់ជូននេះមានដូចជា ទូទឹកកក និងការតម្លើងនូវឧបាល័រ 25 គ្រាប់ ដែលគាំទ្រ Dolby Atmos entertainment system, រួមជាមួយនិងទ្រនាប់ស្បែក Nappa leather seats ដែលមានតម្លៃសរុប 34,000 យ៉ន់ (4,700 USD)។ 

គួរបញ្ជាក់ថា រថយន្តអគ្គិសនី Xiaomi SU7 Max គឺជាម៉ូដែលមួយ ដែលមានការចាប់អារម្មណ៍ជាងគេ ដោយសារតែម៉ូដែលនេះ គឺមានការបំពាក់នូវម៉ូទ័រអគ្គិសនីភ្លោះ អាចផលិតថាមពលបានកម្លាំង 495kW ស្មើរនឹង 663 សេះ។ ក្រុមហ៊ុននេះបានបញ្ជាក់ាថា សម្រាប់កម្លាំង 101 kWh Qilin ដែលផ្គត់ផ្គងដោយ CATL គឺអាចធ្វើដំណើរបាន 800km CLTC range។ រថយន្តនេះមានទំហំ 4997/1963/1440mm និងមានប្រវែងគម្លាតកង់មុខក្រោយ 3,000mm។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍