no-alternative title
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ថ្មីៗនេះ ក្រុមហ៊ុន Toyota Automobile Cooperation ត្រូវបានគេរាយការណ៌ថា Toyota ទំនងជានឹងអាចចាប់ដៃជាមួយ Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី សម្រាប់ដំណើរការនៅលើរថយន្តជំនាន់ចុងក្រោយរបស់ខ្លួន ដែលនឹងមានការដាក់លក់នៅលើទីផ្សារសកល។ ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុនធំៗទាំងពីរនេះ បានធ្វើការភ្ជាប់ទំនាក់ទំនងគ្នារួចមកហើយ ដោយព័ត៌មានចុងក្រោយដែលគេទទួលបាននោះ គឺភាគីទាំងពីរនេះ នឹងមានការផ្តោតសំខាន់ទៅលើការអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៌ដែលចេញដោយ Tencent Auto បានទម្លាយថា ក្រុមហ៊ុន Toyota Motor មានគម្រោងនៅក្នុងការសហការគ្នាជាមួយនិងដៃគូរច្រើន ក្នុងនោះមានដូចជា ‘Toyota + Huawei + Momenta’ ជាដើម។ ក្រុមហ៊ុនធំៗទាំងនេះ នឹងធ្វើការរួមគ្នានៅក្នុងអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី។ បើតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បានអោយដឹងថា ការអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មីនេះ គឺមានភាពខុសគ្នាពីប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះថា Huawei ADS high-end automated driving system។ 

 

ជាមួយនិងកិច្ចសហការនេះ ក្រុមហ៊ុន Momenta អាចធ្វើជាផ្គត់ផ្គង់ទៅលើផ្នែកគាំទ្រទាក់ទងទៅនឹងទំនាក់ទំនងជាមួយសហគមន៌ ខណៈដែលក្រុមហ៊ុន Huawei អាចនឹងក្លាយជាអ្នកផលិតនូវផ្នែករឹងរបស់ប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មីនេះ។ សូមជំរាបថា សម្រាប់ព័ត៌មានខាងលើនេះ គឺជាការប្រកាសបឋមប៉ុណ្ណោះ ពីព្រោះថា ដៃគូរទាំងអស់ នៅមិនទាន់ចេញមកបញ្ជាក់ច្បាស់លាស់ពីព័ត៌មានផ្លូវការនៅឡើយទេ ប៉ុន្តែមានការរំពឹងថា ព័ត៌មានជាក់លាក់ស្តីពីការចាប់ដៃគ្នានេះ គឺអាចនឹងមានការប្រកាសចេញនៅក្នុងព្រឹត្តិតការណ៌ពិពណ៌រថយន្ត Beijing Auto Show 2024 ដែលប្រព្រឹត្តិទៅនាពេលខាងមុខ។

 

គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Toyota ធ្លាប់បានចាប់ដៃគ្នាម្តងរួចមកហើយទាក់ទងទនឹងការផ្តល់នូវដំណោណោះស្រាយទៅលើប្រព័ន្ធឆ្លាតវៃនៅក្នុងរថយន្ត ដោយក្រុមហ៊ុន Huawei គឺជាអ្នកធ្វើការផ្គត់ផ្គង់ទៅលើប្រព័ន្ធបើកបរឆ្លាតវៃសម្រាប់រថយន្តអគ្គិសនីបែបប្រណិតរបស់ Toyota។ ហើយសម្រាប់ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ មានគោលដៅចាប់ដៃគ្នាបន្ថែមទៀត នៅក្នុងការស្វែងរកដំណោះស្រាតថ្មីពីក្រុមហ៊ុន Huawei សម្រាប់ប្រើប្រាស់នៅលើរថយន្តជំនាន់ថ្មីរបស់ខ្លួន ដែលនឹងមានលក់នៅលើទីផ្សារសកលនាពេលខាងមុខ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា  ដំណើរការតាំងពីឆ្នាំ 2012

Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដំណើរការតាំងពីឆ្នាំ 2012

ដោយ ប៉េងលីន
អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

ដោយ ប៉េងលីន
Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន