no-alternative title
no-alternative title

ក្រុមហ៊ុនផលិតរថយន្តម៉ាក Hongqi គ្រោងផលិតស្មាតហ្វូនផ្ទាល់ខ្លួនដូចក្រុមហ៊ុន Nio និង Polestar ដែរ

បច្ចុប្បន្ននិយាយពីបច្ចេកវិទ្យារថយន្ត គឺមានការទំនាក់ទំនងផ្សាភ្ជាប់គ្នាទៅនឹងបច្ចេកវិទ្យាស្មាតហ្វូន ម៉្លោះហើយទើបបានជាក្រុមហ៊ុនផលិតស្មាតហ្វូនបានចូលប្រឡូកក្នុងឧស្សាហកម្មរថយន្ត ចំនែកក្រុមហ៊ុនផលិតរថយន្តបានហក់ចូលប្រឡូកក្នុងឧស្សាហកម្មស្មាតហ្វូន។ បច្ចុប្បន្នយើងឃើញមានជាអាថ៌នៅក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ទើបតែបានបញ្ចេញរថយន្តអគ្គិសនីដំបូងផ្ទាល់ខ្លួនម៉ូដែល SU7 ចំនែកក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការប្រកាសចេញស្មាតហ្វូនដំបូងរបស់ខ្លួនម៉ាក Nio Phone កាលពីឆ្នាំមុន ហើយក្រុមហ៊ុនផលិតរថយន្ត Polestar ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Geely ត្រូវបានគេដឹងថា ត្រៀមប្រកាសចេញស្មាតហ្វូនដំបូងរបស់ខ្លួននៅខែក្រោយ (ឧសភា) ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្តរបស់ចិនមួយផ្សេងទៀត គឺ Hongqi ត្រូវបានគេរាយការណ៍ថា មានកំពុងដំណើរការគម្រោងក្នុងការផលិតស្មាតហ្វូនដំបូងរបស់ខ្លួនផងដែរ ដើម្បីប្រជែងជាមួយ Nio និង Polestar។ Hongqi គឺជាក្រុមហ៊ុនផលិតរថយន្តដែលគ្រប់គ្រងដោយ China FAW។ សម្រាប់គម្រោងក្នុងការផលិតស្មាតហ្វូននេះត្រូវបានគេដឹងថា Hongqi នឹងធ្វើការជាមួយក្រុមហ៊ុន Geely សម្រាប់ការផ្គត់ផ្គង់សំភារៈសមាសធាតុផលិត Ecarx ដើម្បីផលិតម៉ាកនៃស្មាតហ្វូន Hongqi ថ្នាក់ខ្ពស់ (high-end Hongqi-branded smartphones)។

 

ដូចគ្នានឹង Nio និង Polestar ដែរក្នុងគម្រោងក្នុងការផលិតស្មាតហ្វូនរបស់ Hongqi គឺដើម្បីបង្កើនការលក់រថយន្តឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ដោយការធ្វើទំនាក់ទំនងផ្សាភ្ជាប់គ្នារវាងបច្ចេកវិទ្យាស្មាតហ្វូន Hongqi ជាមួយនឹងរថយន្ត Hongqi ដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់ថ្មីកាន់តែមានប្រសិទ្ធិភាពខ្ពស់ កាន់តែទំនើប និងកាន់តែឆ្លាតវៃជាមួយនឹងបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត។ ទោះជាយ៉ាងណានេះ គ្រាន់តែជាដំណឹងបឋមប៉ុណ្ណោះដោយមិនទាន់មានការបញ្ជាក់ផ្លូវការណ៍ណាមួយពីក្រុមហ៊ុន Hongqi នៅឡើយទេ។

យ៉ាងណាមិញក្រុមហ៊ុន Ecarx និង FAW បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍន៍ស្មាតហ្វូននៅថ្ងៃនេះនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផលិតរថយន្តដែលស្ថិតនៅទីក្រុង Changchun ទីក្រុង Jilin ភាគឦសានប្រទេសចិន។ សម្រាប់វិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនឹងរួមបញ្ចូលការសហការលើប្រព័ន្ធបច្ចេកវិទ្យា "smart cockpit" ប្រព័ន្ធប្រតិបត្តិការ HongqiOS និងស្មាតហ្វូន។ Hongqi ម៉ាកយីហោរថយន្តអគ្គិសនីថ្នាក់ប្រណិត Premium New Energy Vehicle (NEV) របស់សម្ព័ន្ធក្រុមហ៊ុន China FAW។ ដោយកាលពីឆ្នាំ 2023 ម៉ាកនៃរថយន្តអគ្គិសនីប្រណិតនេះលក់បានចំនួនជាង 85,000 គ្រឿង ដែលកើនឡើង 135% បើធៀបនឹងឆ្នាំ 2022៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ ប៉េងលីន
Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន