no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តម៉ាក Great Wall Cannon Pickup ដែលមានលេខរៀងទី 60 ម៉ឺន ត្រូវបានរំកឹលចេញពីខ្សែសង្វាក់ផលិតកម្មកាលពីពេលថ្មីៗនេះ

ថ្មីៗនេះរថយន្តចំនួនទី 60 ម៉ឺនគ្រឿងដែលស្ថិតនៅក្រោមក្រុមហ៊ុន Great Wall Cannon ដែលត្រូវបានគេស្គាល់ថាជាម៉ាក Poer ឬ Pao បានរំកឹលចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ Great Wall Motor (GWM)  Jingmen Smart Factory ដែលបានក្លាយជាម៉ាកយីហោរថយន្តប្រភេទ Pick Up ដំបូងរបស់ប្រទេសចិនដែលមានកំណើនចំនួនផលិតឆាប់រហ័សដែលចំនាយពេលប្រមាណ 4 ឆ្នាំ និង 10 ខែ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នម៉ាកយីហោរថយន្ត Pick Up Cannon Series រួមមានដូចជា Great Wall Cannon, King Kong Cannon, Shanhai Cannon និងម៉ូដែលពាក់ព័ន្ធមួយចំនួនទៀត។សម្រាប់រថយន្ត Cannon ចំនួនទី 60 ម៉ឺនគ្រឿង គឺជាម៉ូដែល Shanhai Cannon Performance Trip ដែលត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធ Tank Platform ជាមួយកំលាំងម៉ាស៊ីន 3.0T+9AT powertrain ដែលមានតម្លៃខ្ទង់ $38,500 នៅប្រទេសចិន។ Great Wall Cannon Series  គឺជារថយន្តប្រភេទ Flagship Pickup នៃម៉ាកយីហោ Great Wall Pickup ដែលត្រូវបានបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show នៅទី 16 ខែមេសា ឆ្នាំ 2019។ កន្លងមក Great Wall Cannon បានប្រើរយះពេល 100 ថ្ងៃ ក្នុងការសម្រេចបានការផលិតរថយន្តពីគ្រឿងដំបូង ដល់ចំនួន 10 ម៉ឺនគ្រឿង។

ក្រុមហ៊ុន GWM បានចាយទុនវិនិយោគចំនួន 6 ពាន់លានយ៉ាន់ ឬប្រហែល 825 លានដុល្លារអាមេរិកនៅក្នុងរោងចក្រ Jingmen Smart Factory ដែលបានចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំក្នុងឆ្នាំ 2022។ បច្ចុប្បន្នរោចក្រនេះក៏បានធ្វើការផលិតរថយន្តម៉ាកមួយចំនួនទៀតរួមមាន ម៉ាក Tank 400, Tank 500, King Kong Cannon, Shanhai Cannon, និង Haval H5 ស៊េរីថ្មីជាដើម។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ 2024 រថយន្តប្រភេទ Great Wall Pickup លក់បានចំនួនសរុប 91,916 គ្រឿង ដែលមានក្តោបបានទីផ្សារសរុបប្រមាណ 50% នៅក្នុងប្រទេសចិន និងនាំចេញសរុបចំនួន 24,200 គ្រឿង ដែលកើនឡើងចំនួន 7.3% ពីមួយឆ្នាំទៅមួយឆ្នាំ។ 

មកដល់ពេលនេះ ការលក់សរុបរថយន្ត Great Wall Pickup នៅទីផ្សារសកល គឺមានចំនួនជាង 2.6លានគ្រឿង។ គិតត្រឹមឆ្នាំ 2023 រថយន្តភីកអាប់របស់ GWM បានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការលក់នៅប្រទេសចិនក្នុងរយៈពេល 26 ឆ្នាំជាប់ៗគ្នា។ សម្រាប់រាល់រថយន្តភីកអាប់ពីរគ្រឿងដែលលក់ក្នុងប្រទេសចិន គឺមានមួយគ្រឿងជាម៉ាករថយន្តរបស់ GWM។ ជាងនេះទៅទៀត គួរកត់សំគាល់ថា ជាង 90% នៃទីក្រុងរបស់ចិន លើសពីកម្រិតខេត្ត បានដកការរឹតបន្តឹងលើរថយន្តភីកអាប់ធ្វើការចរាចរចូលទីក្រុង។ និន្នាការទូទៅនៅក្នុងប្រទេសចិន គឺការលុបចោលការហាមឃាត់លើរថយន្តភីកអាប់ ដែលរួមចំណែកដល់ការកើនឡើងគួរឱ្យកត់សម្គាល់នៃការលក់រថយន្តភីកអាប់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន