no-alternative title
no-alternative title

រថយន្តអគ្គិសនី SUV ស៊េរីថ្មី Changan Nevo E07 តម្លៃជាង 4 ម៉ឺនដុល្លារ ត្រៀមបង្ហាញខ្លួនខែតុលាខាងមុខនេះ

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Changan ទើបតែបានធ្វើការប្រកាសពីការរំកឹលចេញពីខ្សែសង្វាក់ផលិតកម្មនៃរថយន្តអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល Nevo E07 របស់ខ្លួនពីក្នុងរោងចក្រ Changan Digital Factory។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងមានតម្លៃខ្ទង់ប្រមាណជា $41,300 ហើយអាចនឹងត្រូវប្រកាសចេញនៅក្នុងខែតុលាឆ្នាំនេះ។ សូមបញ្ជាក់ថា Changan បានធ្វើការបើកទទួលកក់រថយន្តស៊េរីថ្មីនេះ កាលពីការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show កាលពីខែមេសា កន្លងទៅ។ Nevo នឹងត្រូវបានហៅថា Qiyuan សម្រាប់ទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពី Changan បានឲ្យដឹងថារោងចក្រផលិតរថយន្ត Changan Digital Factory គឺជារោងចក្រផលិតរថយន្តថ្នាក់ប្រណិត ដែលមានការចូលរួមសហការសាងសងដោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង China Union។ ដោយនៅក្នុងរោងចក្រនេះមានខ្សែសង្វាក់ផលិតកម្មចំនួន 185 និងបំពាក់នូវប្រព័ន្ធដំណើរការមនុស្សយន្តចំនួន 471 គ្រឿង ជាមួយកន្លែងដំណើរការផលិតសំខាន់ចំនួន 83 ដោយក្នុងរយះពេល 60 វិនាទី អាចធ្វើការដំឡើងរថយន្តបានមួយគ្រឿង។

សម្រាប់រថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដោយប្រើទម្រង់នៃប្រព័ន្ធដំណើរការ SDA platform របស់ Changan ផ្ទាល់ ដោយប្រើនៅលោហៈធាតុ all-aluminum alloy chassis ដែលអាចធ្វើការផលិតបានទាំងប្រភេទរថយន្ត SUV និង Pickup truck នេះបើតាមការអះអាងពីក្រុមហ៊ុនផ្ទាល់។ Changan Nevo E07 ជារថយន្ត Crossover-SUV ដែលមានបណ្តោយ 5,045mm/ ទទឹង 1,996mm/ កម្ពស់ 1,640/1,665/1,695 mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,120mm។ រថយន្តនេះមានកៅអីចំនួន 5 អាចផ្ទុកទំងន់បាន 2,278kg និងមានកម្ពស់ពីផ្ទៃដីមកបាតក្រោយរថយន្តប្រមាណ 227mm។ 

 

Nevo E07 មានជម្រើសប្រើយ៉ាន់កង់ទំហំ 20-inch និង 21-inch ព្រមជាមួយជម្រើសដំណើរការដោយប្រព័ន្ធ 2-wheel-drive និង 4-wheel-drive។ សម្រាប់ជម្រើស 2-wheel-drive មានបំពាក់នូវម៉ូទ័រអគ្គិសនីមួយកំលាំង 252kW ឬ 338 សេះ ខណៈម៉ូដែល 4-wheel-drive បំពាក់ម៉ូទ័រអគ្គិសនីពីរដែលមានកំលាំង 188kW និង 252kW ដែលអាចផលិតកំលាំងបាន 252 សេះ និង 338 សេះ ហើយអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 4 វិនាទី ព្រមទាំងអាចជាន់ល្បឿន top speed ដល់ 210km/h។ រថយន្តអគ្គិសនីថ្មីនេះភ្ជាប់មកជាមួយកញ្ចប់អាគុយអគ្គិសនីប្រភេទ ternary lithium battery pack។

សម្រាប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃវិញ Nevo E07 មានបំពាក់នូវប្រព័ន្ធ self-developed intelligent driving assistance system របស់ Changan ដែលដំណើរការជាមួយប្រព័ន្ធកាមេរ៉ាចំនួន 11 គ្រប់, ប្រព័ន្ធចាប់សញ្ញា millimeter-wave radars ចំនួន 5 គ្រាប់, ultrasonic radars ចំនួន 12 គ្រាប់, និង LiDAR Sensor ចំនួន 2 គ្រាប់។ ចំនុចពិសេសរបស់ Nevo E07 ដែលរថយន្ត Crossover-SUV ផ្សេងទៀតគ្មានដូច នោះគឺត្រង់ផ្នែកខាងក្រោយរបស់រថយន្តនេះអាចបើកតម្លាក់បានដូចរថយន្ត Pickup ដែរ ហើយក៏អាចផ្ទុកទំងន់បាន 300kg ថែមទៀតផង។

នៅផ្នែកខាងក្នុងរបស់ Changan Nevo E07 គឺមានបំពាក់នូវប្រព័ន្ធកៅអីអេឡិចត្រូនិចប្រភេទ dual zero-gravity seats, អេក្រង់កម្សាន្តទំហំធំដល់ 15.4-inch, មានអេក្រង់កម្សាន្តទំហំធំភ្ជាប់នៅលើដំបូលមុខ ceiling entertainment screen, ប្រព័ន្ធបាញ់បង្ហាញលើកញ្ចក់មុខ AR-HUD, ប្រព័ន្ធបំពងសំឡេងចំនួន 18 គ្រាប់ និងប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីនប្រភេទ Ambient light ចំនួន 256 ពណ៌ដ៏ស្រស់ស្អាត៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ  Ford  F-Series

Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ Ford F-Series

ដោយ ប៉េងលីន
Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន