no-alternative title
no-alternative title
no-alternative title
no-alternative title

Wuling Starlight S មានជម្រើស PHEV និង EV ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារអាមេរិកស្តើង

ក្រុមហ៊ុនផលិតរថយន្តម៉ាក Wuling ទើបតែបានបញ្ចេញលក់រថយន្ត mid-side SUV ស៊េរីថ្មីរបស់ខ្លួនដែលស្ថិតនៅក្រោមស្លាកយីហោ Silver Label Series ដែលមានតម្លៃចាប់ពីខ្ទង់ $14,000 ដល់ $18,200 នៅទីផ្សារប្រទេសចិន។ រថយន្ត SUV ស៊េរីថ្មីនេះ មានចំនួន 6 ស៊េរីដែលមានទាំងជម្រើសម៉ូដែល PHEV (Plug-in-hybrid) និង EV (electric vehicle)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Wuling Starlight S ត្រូវបានប្រកាសជាផ្លូវការណ៍ថាជារថយន្ត “first dual-power SUV” ដែលដំណើរការនៅលើប្រព័ន្ធ SGMW ដែលបានរួមបញ្ចូលនៅលើប្រព័ន្ធ Tianyu D architecture ដែលកំនត់ឲ្យរថយន្ត SUV ស៊េរីថ្មីនេះបានបណ្តោយប្រវែង 4,745mm / ទទឹង 1,890mm/ កម្ពស់ 1,685 (1,680) mm និងប្រវែងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,800mm។

 

រថយន្តស៊េរីថ្មីនេះ មានទំងន់សរុប 1,680kg ដល់ 1,790kg។ សម្រាប់ម៉ូដែល Wuling Starlight S-EV គឺបានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមុខមួយដែលមានកំលាំង 150kW ឬ 201 សេះ និងកំលាំងរមូល 310Nm និងបំពាក់កញ្ចប់អាគុយទំហំ 60kWh Shenlian 2C (Lithium iron phosphate) ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 510kW តាមការបញ្ជាក់ពីស្ថាប័ន CLTC។

បើតាមការបញ្ជាក់ពី Wuling បានឲ្យដឹងថា រថយន្តអគ្គិសនី SUV ស៊េរីថ្មីរបស់ខ្លួនគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 2C Fast Charging ដែលមានសមត្ថភាពសាកភ្លើង 15 នាទីអាចបញ្ចូលថាមពលក្នុងការបើកបរបានចម្ងាយផ្លូវ 200km។ ចំនែកការសាកភ្លើងល្បឿនយឺតវិញ គឺចំនាយពេលប្រមាណ 10 ម៉ោងសាកពី 10% ទៅ 80%។ រថយន្តអគ្គិសនី mid-size SUV ស៊េរីថ្មីនេះអាចជាន់សន្ទុះល្បឿនលឿនបំផុតដល់ 175km/h។ 

ចំនែកម៉ូដែល PHEV វិញ គឺមានបំពាក់នូវម៉ាស៊ីន Hybrid ទំហំ 1.5-Liter ដែលមានកំលាំង 78kW ឬ 105 សេះ និងកំលាំងរមូល 130Nm ដំណើរការរួមគ្នាជាមួយនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 150kW និងកំលាំងរមូល 310Nm និងដំណើរការដោយប្រអប់លេខ E-CVT។ ម៉ូដែល PHEV របស់ Wuling Starlight S នៅមានបំពាក់កញ្ចប់អាគុយពីរទំហំ គឺ 9.5kWh និង 20.5kWh ដែលអាចសាកភ្លើងមួយពេញអាចបើកបរដោយប្រថាមពលអគ្គិសនីសុទ្ធបាន 60km និង 130km។ រថយន្តនេះមានធុងសាំងដែលអាចផ្ទុកបានចំណុះ 53 លីត្រ ហើយអាចជាន់ល្បឿន Top Speed បានដល់ 170km និងអាចបើកបរបានដលចម្ងាយផ្លូវ 1,100km ឯណោះ។

នៅផ្នែកខាងក្នុងរបស់ Wuling Starlight S មានបំពាក់នូវអេក្រង់កម្សាន្តទំហំ 15.6-inch អេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch និងមានការឌីស្សាញដៃចង្កូតបែប Flat-bottom steering wheel។ ប្រព័ន្ធដំណើរការលើអេក្រង់របស់ Starlight S គឺប្រើនូវប្រតិបត្តិការ Ling OS ដែលអាចធ្វើបច្ចុប្បន្នភាពតាមរយះ OTA, គាំទ្រមុខងារបញ្ជាដោយសំឡេង និងការបញ្ជាតាមរយះស្មាតហ្វូនជាដើម។ រថយន្តនេះក៏គាំទ្រប្រព័ន្ធជំនួយការបើកបរកម្រិត 2-level advanced driving assistant ផងដែរ។

 

បន្ថែមពីនេះ Wuling Starlight S នៅមានបំពាក់កៅអីស្បែកដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចអាចបញ្ជា ឬកំណត់បាន 6 របៀបសម្រាប់កៅអីតៃកុង។ ហើយកៅអីខាងមុខមានបំពាក់នូវមុខងារកម្តៅ និងម៉ាស្សា ខណៈកៅអីជួរក្រោយមានមុខងារកម្តៅផងដែរ ហើយកៅអីខាងក្រោយនេះ ក៏អាចកាច់បាន 127 ដឺក្រឹងថែមទៀតផង។ រថយន្ត mid-size SUV នេះ មានបំពាក់ពោងសុវត្ថិភាពចំនួន 6 កន្លែង, កន្លែងទុកដាក់របស់របរចំនួន 23 កន្លែង រួមជាមួយដំបូលបើក panoramic sunroof ទំហំ 1.18㎡ និងឃ្លប់ខាងក្រោយអាចផ្ទុកអីវ៉ាន់បានចំនុះ 610 លីត្រ និងដល់ 1,768 លីត្រនៅពេលកាច់កៅអីជួរទីពីរចុះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

ដោយ ប៉េងលីន
   ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ដោយ ប៉េងលីន
Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន