no-alternative title
no-alternative title
no-alternative title
no-alternative title

Aito M9 រថយន្ត SUV ស៊េរីទំនើបបំផុតរបស់ Huawei និង Aito ទំនងជានឹងបង្ហាញវត្តមានផ្លូវការណ៍នៅត្រីមាសទី 4 ឆ្នាំនេះ

Huawei ចាប់ដៃជាមួយ Aito ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីមួយក្នុងប្រទេសចិន បានត្រៀមធ្វើការប្រកាសចេញរថយន្ត SUV ស៊េរីថ្មីដ៏ទំនើបបំផុតម៉ូដែល Aito M9។ រថយន្ត SUV ស៊េរីទំនើបរបស់ Huawei និង Aito នេះធ្លាប់ត្រូវបានលេចធ្លាយគុណសម្បត្តិមួយចំនួនរួចហើយកាលពីដើមខែសីហាកន្លងទៅ ហើយឥលូវនេះ Huawei Aito M9 ក៏បានឆ្លងកាត់លិខិតអនុញ្ញាតិពីស្ថាប័ន MIIT របស់ចិនជាមួយនឹងការបញ្ជាក់ពីលក្ខណៈសម្បត្តិបន្ថែមមួយចំនួនទៀត រួមនឹងកាលបរិច្ឆេទនៃការមកដល់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់នៅលើបញ្ចីរបស់ MIIT បានឲ្យដឹងថា Aito M9 នឹងមានមកជាមួយជម្រើសពីរប្រភេទ គឺប្រភេទ EREV និង BEV។ ដោយជម្រើសម៉ូដែល Aito M9-EREV នឹងត្រូវបានបំពាក់ម៉ាស៊ីនជំនួយចំនុះ 1.5liter generator មានកម្លាំង 112Hp ធ្វើការរួមគ្នាជាមួយម៉ូទ័រអេឡិចត្រិចចំនួន 2 អាចផលិតកម្លាំងបាន221Hp សម្រាប់ម៉ូទ័រខាងមុខជាប្រភេទ axle-motor និងម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន 268Hp។ 

ដោយឡែកសម្រាប់ម៉ូដែល Aito M9-BEV វិញ គឺមានកំលាំងខ្លាំងជាមួយនឹងការបំពាក់ម៉ូទ័រអគ្គិសនីដែលផលិតដោយ Huawei ផ្ទាល់ ក្នុងនោះសម្រាប់ម៉ូទ័រខាងមុខអាចផលិតកំលាំងបាន 215Hp និងម៉ូទ័រខាងក្រោយអាចផលិតកំលាំងបាន 308Hp។ ហើយម៉ូដែល BEV នេះ ប្រើប្រាស់កញ្ចប់អាគុយដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL។

ជាចុងក្រោយ Huawei-Aito អាចនឹងធ្វើការប្រកាសចេញផ្លូវការណ៍រថយន្ត SUV ម៉ូដែល Aito M9 ដ៏ទំនើបនេះនៅចុងឆ្នាំ 2023 នេះ ដែលរថយន្តស៊េរីថ្មីនេះក៏នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ Huawei និងប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងជំនាន់ថ្មីចុងក្រោយ 800V high-voltage platform ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ដោយ ប៉េងលីន