no-alternative title
no-alternative title
no-alternative title
no-alternative title

ត្រឹមតែមួយថ្ងៃ BYD Atto 3 Electric SUV បាននាំចេញដល់ទៅ 200 គ្រឿងនៅទីផ្សារប្រទេសឥណ្ឌា

ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD ដោយក្រុមហ៊ុន BYD ប្រចាំនៅប្រទេសឥណ្ឌាបានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយតាមរយៈការចែកចាយរថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែល Atto 3 ចំនួន 200 គ្រឿងក្នុងរយៈពេលតែមួយថ្ងៃ នៅទូទាំងទីក្រុងធំៗចំនួនប្រាំមួយរបស់ប្រទេសឥណ្ឌា។ ដើម្បីអបអរសាទរសមិទ្ធិផលថ្មីដ៏អស្ចារ្យនេះ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍អន្តរកម្មមួយជាមួយអតិថិជន រួមទាំងការកម្សាន្តជាមួយនឹងតន្ត្រីផ្សាយបន្តផ្ទាល់ដែលដំណើរការដោយប្រព័ន្ធមុខងារ V2L (Vehicle to Load) របស់រថយន្ត Atto 3 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មុខងារ V2L របស់ Atto 3 អាចធ្វើប្រតិបត្តិការនៅលើឧបករណ៍ខាងក្រៅ ឬសូម្បីតែបន្ទប់តូចមួយ ដោយបង្ហាញពីសមត្ថភាពរបស់ម៉ូដែលរថយន្តអគ្គិសនីដ៏ទំនើបនេះតែម្តង។ នៅពេលចុងក្រោយនៃព្រឹត្តិការណ៍បានបញ្ចប់ អតិថិជនម្នាក់ៗដំបូងគេ ត្រូវបាន BYD ផ្តល់ជូនសោររថយន្ត BYD Atto 3 ថ្មីរបស់ខ្លួនទៀតផង។ សូមបញ្ជាក់ដែរថា BYD Atto 3 ត្រូវបានក្រុមហ៊ុនធ្វើការដាក់បង្ហាញចេញដំបូងក្នុងប្រទេសឥណ្ឌាក្នុងខែតុលា ឆ្នាំ 2022 ហើយចាប់តាំងពីពេលនោះមកបានទទួលការពេញចិត្តខ្លាំងពីសំណាក់អតិថិជន។ រថយន្តអគ្គិសនី SUV ខ្នាតកណ្តាលមួយនេះ ត្រូវបានផលិតឡើងដោយឈរនៅលើប្រព័ន្ធគ្រោងរថយន្ត e-Platform 3.0 របស់ BYD និងបំពាក់បច្ចេកវិទ្យាថ្មប្រភេទ Blade របស់ក្រុមហ៊ុនផ្ទាល់។

 

BYD Atto 3 ដំណើរការដោយម៉ូទ័រអគ្គិសនីមួយប្រភេទ PMS electric motor អាចផលិតថាមពលបាន 150kW ឬ 201bhp និងកំលាំងរមូល 310Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km ប្រើពេលប្រមាណ 7.3 វិនាទី និងអាចជាន់ល្បឿនបាន 160km/h។ សម្រាប់អាគុយអគ្គិសនីវិញ BYD Atto 3 បានប្រើជាប្រភេទ Blade battery packed ដែលមានកំលាំង 60.48kWh ហើយតាមការបញ្ជាក់ដោយវិញ្ញាណបនប័ត្ររបស់ស្ថាប័ន ARAI វាអាចបើកបរបានចំងាយផ្លូវដល់ 512km នៅពេលសាកអាគុយមួយពេញម្តង។ ទៅលើល្បឿនសាកភ្លើងចូលវិញ គឺលឿនរហ័សតាមរយះ DC Fast Charging ដែលសាកពី 0 ទៅ 80% ប្រើពេល 50 នាទីប៉ុណ្ណោះ។

 

រថយន្តអគ្គិសនីដ៏ទំនើបនេះ បានបំពាក់មកជាមួយមុខងារទំនើបៗពិសេសៗជាច្រើន ដូចជា មានដំបូលជាប្រភេទ  panoramic sunroof, មុខងារសោរឆ្លាតវៃ NFC card key,មុខងារ V2L (Vehicle to Load) និងអេក្រង់កម្សាន្តទំហំ 12.8-inch អាចបង្វិលបាន។ ទៅលើប្រព័ន្ធសុវត្ថិភាពវិញ BYD Atto 3 បានដំឡើងមកជាមួយប្រព័ន្ធមុខងារ Level 2 Advanced Driving Assistance System (ADAS) ដែលរួមមានដូចជាមុខងារ  adaptive cruise control, lane departure warning, និងប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ automatic emergency braking ជាដើម។

BYD Atto 3 គឺជាគូប្រកូតប្រជែងទីផ្សារផ្នែកបច្ចេកវិទ្យា និងតម្លៃជាមួយនឹងរថយន្តម៉ូដែល G ZS EV និង Hyundai Kona Electric នៅទីផ្សារប្រទេសឥណ្ឌា ដោយ Atto 3 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ 3,400,000 រ៉ូពី ឬប្រហែលជាង $40,000៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ដោយ ប៉េងលីន