no-alternative title
no-alternative title
no-alternative title
no-alternative title

តម្រូវការរថយន្តអគ្គិសនីនៅលើទីផ្សារពិភពលោក ត្រូវគេព្យាករណ៍ថា នឹងកើនដល់ 86% នៅឆ្នាំ 2030

យោងទៅលើរបាយការណ៍របស់វិទ្យាស្ថាន Rocky Mountain Institute ដែលហៅកាត់ថា RMI បានធ្វើការព្យាករណ៍ថា តម្រូវការរថយន្តអគ្គិសនី នៅលើទីផ្សារពិភពនឹងមានចំនួនចន្លោះពី 62% ទៅ 86% នៅឆ្នាំ 2030។ បើតាមការបង្ហាញពីកំណើតនៃរថយន្តអគ្គិសនីនៅលើទីផ្សារពិភពលោក គឺមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយកាលពីអំឡុងឆ្នាំ 2020 ទីផ្សារលក់រថយន្តអគ្គិសនី ឬ Electric Vehicles មានប្រមាណត្រឹមតែ 5% ប៉ុណ្ណោះ រហូតដល់ឆ្នាំ 2022 ឃើញថាទីផ្សារលក់រថយន្តប្រភេទនេះបានកើនឡើងដល់ 14%។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទីផ្សារដែលមានការរីកចម្រើនខ្លាំងសម្រាប់រថយន្តអគ្គិសនី គឺទីផ្សារប្រទេសចិន និងអាមេរិកខាងជើង ។ ដោយបច្ចុប្បន្ននេះប្រទេសន័រវេសមានចំនែកទីផ្សារនៃការប្រើប្រាស់រថយន្តអគ្គិសនីសរុបដល់ទៅ 71%។ ចំនែកប្រទេសចិនដែលជាប្រទេសនៃប្រភពឧស្សាហកម្មផលិតរថយន្តអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោកមានចំនែកទីផ្សារប្រើប្រាស់រថយន្តអគ្គិសនីប្រមាណ 27% នៅក្នុងឆ្នាំ 2022។ ហើយសម្រាប់ទីផ្សារអឺរ៉ុបមានទីផ្សារនៃការប្រើប្រាស់រថយន្តអគ្គិសនីប្រមាណ 20.8%  និងសហរដ្ឋអាមេរិកមានចំនួន 7.2%។ រីបណ្តាប្រទេសមួយចំនួនទៀតដូចជា ប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា និងនូវែលហ្សេឡង់ ក៏កំពុងមានកំណើនទីផ្សារនៃការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងយ៉ាងឆាប់រហ័សផងដែរ។

មានការកត់សំគាល់ថា បច្ចេកវិទ្យាថ្ម និងបច្ចេកវិទ្យាក្នុងការវ៉ិចខ្ចប់ថ្មសម្រាប់រថយន្តអគ្គិសនី មានការចំនាយកើនឡើងដល់ 88% ចាប់តាំងពីឆ្នាំ 2010 មក។ ប៉ុន្តែ ប្រភពនៃថាមពលថ្មរថយន្តអគ្គិសនី គឺមានភាពល្អប្រសើរឡើងដល់ទៅ 6% ជារៀងរាល់ឆ្នាំ។ ចាប់តាំងពីនិន្នាការនៃការផលិត និងចេញលក់រថយន្តអគ្គិសនីមានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ យើងឃើញថា តម្រូវការរថយន្តដើរដោយចំហេះប្រេងឥន្ធនៈ ឬ ICE ហាក់មានការមានទីផ្សារធ្លាក់ចុះខ្លាំង ដែលផ្ទុយពីឆ្នាំ 2017 រថយន្តដើរដោយ ICE គឺមានការកើនឡើងខ្លាំងដល់ចំនុចកំពូល ប៉ុន្តែ ក្រោយមកក៏មានការធ្លាក់ចុះប្រមាណ 5% ជារៀងរាល់ឆ្នាំ។

 

ទន្ទឹងនឹងនេះ ក៏មានការព្យាករណ៍ផងដែរថា នៅឆ្នាំ 2030 តម្រូវការនៃការប្រើប្រាស់ប្រេងឥន្ធនៈនឹងមានការថយចុះរហូតដល់ 1 លានបារ៉ែលជារៀងរាល់ថ្ងៃ។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិន គឺជាប្រភពផលិត និងនាំចេញរថយន្តអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក ហើយក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បាញល្បី និងជាក្រុមហ៊ុនដែលឈានមុខគេក្នុងការនាំចេញ និងលក់រថយន្តអគ្គិសនីបានច្រើនជាងគេបំផុតនៅលើពិភពលោក គឺ BYD ឬ Build Your Dream៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ដោយ ប៉េងលីន