no-alternative title
no-alternative title
no-alternative title
no-alternative title

Honda បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនស្ថានីយ៍សាកភ្លើង ដើម្បីពង្រីកបណ្តាញសាកភ្លើងរថយន្តអគ្គិសនីរបស់ខ្លួននៅសហរដ្ឋអាមេរិក

ក្រុមហ៊ុន American-Honda បានចាប់ដៃសហការជាមួយក្រុមហ៊ុន Electrify America និង EVgo។ ដែលកិច្ចសហការជាមួយក្រុមហ៊ុនទាំងពីរនេះ Honda មានគោលបំណងបង្កើតបណ្តាញស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីនៅទូទាំងសហរដ្ឋអាមេរិក ដែលនឹងផ្តល់អត្ថប្រយោជន៍កាន់តែងាយស្រួលដល់ម្ចាស់យានយន្តអគ្គិសនីរបស់ Honda និងម៉ាក Acura នាពេលអនាគត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នទាំង Honda និង Acura មិនមានរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ លក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកនោះទេ។ ទោះយ៉ាងណាក៏ដោយនៅឆ្នាំ 2024 គេអាចរំពឹងថាម៉ូដែលរថយន្ត Honda Prologue EV និង 2024 Acura ZDX SUVs EV ដែលប្រើថាមពលអគ្គិសនីសុទ្ធនឹងមានលក់នៅលើទីផ្សារប្រទេសមហាអំនាចពិភពលោកមួយនេះ។ ក្រុមហ៊ុន Honda បានព្យាករណ៍ថា សម្ព័ន្ធភាពរបស់ខ្លួនជាមួយក្រុមហ៊ុន Electrify America និង EVgo អាចបញ្ចេញឆ្នាំងសាកលឿន (DC Fast Charger) បានដល់ទៅ 10 ម៉ឺនគ្រឿងនៅឆ្នាំ 2023 ដែលធ្វើឱ្យការសាកភ្លើងរថយន្តអគ្គិសនីមានភាពងាយស្រួលដូចជាការចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈអីចឹងដែរ។

 

នៅក្នុងការផ្លាស់ប្តូរឧស្សាហកម្មដំបូងរបស់ក្រុមហ៊ុន ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះគ្រោងនឹងផ្តល់ឥណទានគិតថ្លៃតាមបណ្តាញស្ថានីយ៍ជាច្រើន។ កញ្ចប់ឥណទានទាំងនេះអាចមានតម្លៃចាប់ពី $750 សម្រាប់ EVgo public charge credit ដល់ $500 សម្រាប់ home charge installation credit។ ការផ្លាស់ប្តូរនេះ គឺជាដំណើរឆ្ពោះទៅរកដំណោះស្រាយដែលផ្តោតលើអតិថិជនជាសំខាន់ ដើម្បីបន្តការបោះជំហានចូលរួមរបស់ Honda ក្នុងការបង្កើតបណ្តាញស្ថានីយ៍ ChargeScape, LLC។ ដោយមានការសហការជាមួយ BMW និង Ford នៅក្នុងវេទិកានេះនឹងអនុញ្ញាតឱ្យម្ចាស់រថយន្តអគ្គិសនីអាចគ្រប់គ្រងការប្រើប្រាស់ថាមពលរបស់ពួកគេប្រកបដោយភាពវៃឆ្លាត ជាមួយការសាកថ្មនៅស្ថានីយ៍សាកខាងក្រៅក្នុងកម្រិតខ្ពស់បំផុតមួយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ដោយ ប៉េងលីន