no-alternative title
no-alternative title

ការលក់រថយន្ត Ford ប្រចាំឆ្នាំ 2023 នៅទីផ្សារអាមេរិកមានការកើនឡើងប្រមាណ 7% ធៀបនឹងឆ្នាំ 2022

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Ford របស់អាមេរិកបានធ្វើការប្រកាសចេញនូវតួរលេខនៃការលក់រថយន្តរបស់ខ្លួនប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍បានបង្ហាញថាការលក់រថយន្តរបស់ Ford ប្រចាំខែវិច្ឆិកា កន្លងទៅមានការធ្លាក់ចុះបន្តិច គឺធ្លាក់ចុះប្រមាណ 0.5% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្រុមហ៊ុកលក់រថយន្តសរុបបានចំនួន 145,559 គ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងសម្រាប់តួរលេខនៃការលក់ប្រចាំឆ្នាំ 2023 របស់ Ford គឺមានការកើនឡើងដោយក្រុមហ៊ុនលក់រថយន្តបានសរុបដល់ 1.8 លានគ្រឿង កើនប្រមាណ 7% បើធៀបនឹងឆ្នាំ 2022។ បើគិតតាមតួរលេខ ការលក់រថយន្តម៉ាក Ford មានការធ្លាក់ចុះបន្តិច គឺប្រមាណ 1% នៅខណៈពេលដែលម៉ាកយីហោរថយន្តប្រណិតរបស់ Ford គឺ Lincoln មានការកើនឡើងប្រមាណ 2%។ ហើយបើគិតពីតួរលេខក្នុងការលក់ពីមួយឆ្នាំទៅមួយឆ្នាំនៃរថយន្តម៉ាក Ford គឺមានការកើនឡើងប្រមាណ 8% ស្របពេលដែលម៉ាក Lincoln មានការធ្លាក់ចុះនៃការលក់ប្រចាំឆ្នាំប្រមាណ 5%។

 

សម្រាប់រថយន្តអគ្គីសនីម៉ាក Ford F-150 Lightning បានឈានមុខគេក្នុងការលក់ប្រចាំខែវិច្ឆិកាកន្លងទៅ ដោយម៉ូដែលនេះ លក់បានចំនួន 4,393 គ្រឿង។ ចំនែកម៉ូដែល Ford Mustang Mach-E មានកំណើនការលក់ប្រចាំឆ្នាំប្រមាណ 21% រីឯលក់សម្រាប់រថយន្តម៉ូដែល Ford E-Transit មានការធ្លាក់ចុះប្រមាណ 59%។ ចំពោះការលក់រថយន្តប្រភេទ BEV របស់ Ford ពីមួយឆ្នាំទៅមួយឆ្នាំ គឺបានកើនឡើងលើសពី 62,000 គ្រឿង កើនឡើងប្រមាណ 16% ធៀបនឹងឆ្នាំមុន និងមានចំនួន 3.6% នៃចំនួនដែលលក់បានសរុប។ កំណើននេះ គឺជាបង្ហាញពីភាពល្អប្រសើរបំផុត ក្នុងការជម្រុញដ៏ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មមួយនេះ និងគោលដៅដ៏មហិច្ឆតារបស់ Ford នាពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន