no-alternative title
no-alternative title

Tesla Cybertruck កំពូលរថយន្តអគ្គិសនីប្រភេទ Pick Up មានសមត្ថភាពអាចបើកបានចំងាយផ្លូវ 409 គីឡូម៉ែត្រនៅលើផ្លូវហាយវ៉េ

បើយោងតាមការស្ថាបន័ Environmental Protection Agency standards បានធ្វើតេស្តឯករាជ្យមួយពីសមត្ថភាពក្នុងការបើកបររបស់កំពូលរថយន្តអគ្គិសនី Electric Pick Up ម៉ូដែល Tesla Cybertruck។ បើតាមទិន្នន័យរបស់ស្ថាប័នខាងលើកនេះបានបញ្ជាក់ថា Tesla Cybertruck មានសមត្ថភាពអាចបើកបរបានចំងាយផ្លូវ 409 គីឡូម៉ែត្រនៅលើផ្លូវហាយវ៉េដោយការសាកថាមពលអាគុយមួយពេញម្តង។ ដែលនេះបានបង្ហាញពីបច្ចេកវិទ្យាទំនើប និងនិរន្តរភាពក្នុងការបើកបររបស់កំពូករថយន្តអគ្គិសនីរបស់ Tesla មួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងសម្រាប់សមត្ថភាពរបស់ Tesla Cybertruck ហាក់ធ្លាក់ចុះបន្តិចពីចំងាយផ្លូវដែលក្រុមហ៊ុនបានសន្យានាពេលកន្លងមកដែលថាអាចបើកបានចំងាយដល់ 515 គីឡូម៉ែត្រ។ សូមបញ្ជាក់ថា Tesla បានបង្ហាញរថយន្ត electric Pick up ម៉ូដែល Cybertruck ដំបូងរបស់ខ្លួននៅអំឡុងឆ្នាំ 2019 ប៉ុន្តែ រថយន្តនេះ ត្រូវបានក្រុមហ៊ុនធ្វើការពន្យាពេលចេញលក់ផ្លូវការណ៍ជាបន្តបន្ទាប់ ទើបតែនៅចុងឆ្នាំ 2023 ក្រុមហ៊ុនបានធ្វើការប្រកាសចេញលក់ផ្លូវការណ៍ ប៉ុន្តែ ក្នុងចំនួនមានកំណត់តែប៉ុណ្ណោះ។ 

 

បើតាមការធ្វើតេស្ត ដែលបានធ្វើឡើងនៅកម្រិតសីតុណ្ហភាពមធ្យម 8°C ឃើញថា កញ្ចប់ថ្មកំលាំង 123 kWh របស់ Cybertruck បានអស់ទាំងស្រុងបន្ទាប់ពីបើកបានចំងាយផ្លូវត្រឹមតែ 409 គីឡូម៉ែត្រប៉ុណ្ណោះ។ លទ្ធផលនេះ គឺពាក់ព័ន្ធជាពិសេសនៅពេលលក្ខខណ្ឌធ្ងន់ធ្ងរមួយចំនួនទៀត ដូចជាស្ថិតក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងជាងនេះ ឬការផ្ទុកទម្ងន់ និងការអូសទាញជាងដើម។

 

យ៉ាងណាមិញ Tesla Cybertruck នៅតែជាកំពូលរថយន្ត Electrick Pick Up ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតចាប់តាំងពីការបង្ហាញខ្លួនលើដំបូងក្នុងឆ្នាំ 2019 ដោយសារតែរថយន្តអគ្គិសនីមួយនេះមានការឌីស្សាញរូបរាងឡើងបែបរថយន្តអនាគត និងក្នុងពិភពភាពយន្តបែបវិទ្យាសាស្រ្ត។ Tesla Cybertruck មានតម្លៃចន្លោះចាប់ពីខ្ទង់ $79,990 ទៅដល់ $99,990 ទៅតាមជម្រើស Options ផ្សេងៗគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន