no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Seal 06 DM-i wagon ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិននៅមុនការបង្ហាញខ្លួនផ្លូវការណ៍មកដល់

រថយន្ត Plug-in-hybrid Sedan ម៉ូដែលថ្មី BYD Seal 06 DM-i Wagon ត្រូវបានគេប្រទះឃើញបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន MIIT របស់ប្រទេសចិន នៅមុនការបង្ហាញខ្លួនផ្លូវការណ៍មកដល់។ Seal 06 DM-i គឺជារថយន្ត Sedan គ្រួសារដ៏ប្រណិតសាកសមបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ រថយន្ត sedan នេះមានប្រវែងតួរខ្លួន 4.85m បំពាក់ម៉ូទ័រអគ្គិសនីកំលាំង 215 សេះ និងអាចជិះបានចម្ងាយផ្លូវ 83km ដោយប្រថាមពលអគ្គិសនីសុទ្ធ នេះបើតាមការបញ្ជាក់ស្តង់ដារពីស្ថាប័ន CLTC។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Seal 06 DM-i  ត្រូវបានក្រុមហ៊ុនចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅថ្ងៃទី 28 ខែឧសភា ឆ្នាំ 2024 ជាមួយតម្លៃខ្ទង់ $13,800។ Seal 06 DM-i  គឺជារថយន្តម៉ូដែលទីពីរដំបូងគេរបស់ BYD ដែលគាំទ្រដំណើរការដោយប្រព័ន្ធ Plug-in-hybrid ជំនាន់ទី 5 ហៅថា DM-i 5។ រថយន្ត sedan នេះទទួលបានទីផ្សារជោគជ័យខ្លាំងក្នុងទីផ្សារប្រទេសចិន។ បើគិតចាប់ពីខែឧសភា ឆ្នាំ 2024 ដល់ខែកុម្ភៈឆ្នាំ 2025, BYD Seal 06 DM-i លក់បានចំនួន 220,736 គ្រឿង។ ហើយនៅពេលនេះ BYD បានដាក់ឯកសារស្នើរសុំទៅកាន់ស្ថាប័ន MIIT សម្រាប់ការចេញលក់ Seal 06 DM-i ម៉ូដែលថ្មីហៅថា Station wagon បន្ថែមទៀត។

ចំពោះការរចនារូបរាងខាងក្រៅរបស់ Seal 06 DM-i Wagon នៅរក្សារទម្រង់ដូចគ្នានឹងម៉ូដែលបច្ចុប្បន្នដែល គឺការរចនាបែប Front end ជាមួយនឹងការប្រើប្រាស់នូវប៉ាណាធំនៅខាងក្រោមដើម្បីសម្រួលដល់លំហូរខ្យល់ចូលទៅជួយស្អំម៉ាស៊ីន និងរន្ធលំហូរខ្យល់ជួយស្អំសម្បកកង់ រួមជាមួយការរចនាចង្កៀងបែប Sharp ប្រណិត។

 

ផ្នែកចំហៀង មានការរចនាដៃទ្វារបែប Flush door handle។ BYD Seal 06 DM-i wagon មានបណ្តោយ 4,850mm/ ទទឹង 1,890mm/ កំពស់ 1,505mm និងគម្លាចម្លោះកង់មុខទៅកង់ក្រោយ 2,790mm ជាមួយការប្រើប្រាស់យ៉ាន់កង់ខ្នាត R17 និង R18។ ផ្នែកខាងមុខមានកម្លាតពីដីមកបាតរថយន្ត 980mm និងខាងក្រោមមានគម្លាត 1,080mm។ Seal 06 DM-i station wagon មានទំងន់សរុប 1,700km ទៅ 1,800km។

ផ្នែកកំលាំងវិញ Seal 06 DM-i station wagon បានបំពាក់នូវម៉ាស៊ីន Hybrid ទំហំ 1.5-liter ជាប្រភេទម៉ាស៊ីន Naturally aspirated petrol មានកំលាំង 99 សេះ និងភ្ជាប់ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយកំលាំង 161 សេះ។ រថយន្ត sedan នេះមានកញ្ចប់អាគុយទំហំ 10.08kWhជាប្រភេទ Blade LFP ដែលផលិតដោយក្រុមហ៊ុន FinDreams ដែលសាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 53km។

ហើយ  BYD Seal 06 DM-i wagon មួយម៉ូដែលទៀត ប្រើប្រាស់ម៉ាស៊ីនកំលាំង 215 សេះ និងកញ្ចប់អាគុយកំលាំង 15.874kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយដល់ 83km។ BYD នឹងចេញលក់ Seal 06 DM-i Wagon នៅទីផ្សារខាងប៉ែកអឺរ៉ុបក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិន។ យ៉ាងណាមិញសម្រាប់តម្លៃផ្លូវការណ៍ BYD មិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេនៅពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ដោយ ប៉េងលីន
ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

ដោយ ប៉េងលីន
ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-6 Sports Edition ត្រៀមបង្ហាញវត្តមាននៅព្រឹត្តិការណ៌ Chongqing Auto Show នាថ្ងៃទី 7 ខែមិថុនា

ឡានអគ្គិសនី Mazda EZ-6 Sports Edition ត្រៀមបង្ហាញវត្តមាននៅព្រឹត្តិការណ៌ Chongqing Auto Show នាថ្ងៃទី 7 ខែមិថុនា

ដោយ ប៉េងលីន