no-alternative title
no-alternative title

Denza បញ្ជាក់ពីកាលបរិច្ឆេតនៃការដឹកញ្ជូន Denza N9 អោយអតិថិជនរបស់ខ្លួនហើយ

នៅថ្ងៃនេះ លោក Zhao Changjiang ដែលជាប្រធានផ្នែកលក់របស់ Denza បានចេញមកបញ្ជាក់ពីពេលវេលានៃការនាំចេញនូវ N9 ដែលជាម៉ូដែល SUV បែបប្រណិតរបស់ខ្លួនហើយ។ យោងតាមការជូនដំណឹងនៅថ្ងៃទី 9 ខែមេសានេះ បាននិយាយថា ក្រុមហ៊ុននឹងធ្វើការដឹកញ្ជូនរថយន្តនេះទៅអោយអតិថិជនដែលបានកក់ទុកមុននៅចន្លោះពី 3 ទៅ 4 សប្តាហ៌ខាងមុខ ខណៈដែលអ្នកដែលត្រូវបានជ្រើសរើសជាពិសេសនោះ នឹងទទួលបានរថយន្តរបស់ខ្លួននៅលើ Stage នាខែឧសភា និងខែមិថុណា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Denza N9 បានប្រកាសចេញជាផ្លូវការណ៌ជាមួយតម្លៃចាប់ពី 389,800 យ៉ន់ ដែលប្រហាក់ប្រហែល 53,800 ដុល្លារ ខណៈដែលម៉ូដែល Premium 6 កៅអី មានតម្លៃ 400,000 យ៉ន់ ស្មើរនឹង 55,000 ដុល្លារ។ រថយន្តនេះក៏មានម៉ូដែលពីរផ្សេងទៀតផងដែរ នោះគឺ Prestige មានតម្លៃ 389,800 យ៉ន់ស្មើរនឹង 53,800 ដុល្លារ ហើយចំពោះម៉ូដែល Flagship Edition មានតម្លៃ 449,800 យ៉ន់ ដែលប្រហែលជា 61,500 ដុល្លារ។ Denza N9 មានទំហំ 5,258/2,030/1,830 mm និងគម្លាតកង់មុខក្រោយប្រវែង 3,125mm។ ទំហំនេះ គឺប្រហែលគ្នាជាមួយនិង Aito M9 ដែលមានទំហំ 5,230/1,999/1,800mm និងគម្លាតកង់មុខក្រោយប្រវែង3,110mm។ 

 

រថយន្តស៊េរីថ្មីនេះ មានដំបូលរចនាឡើងជាមួយពណ៌ខ្មៅ និងអាចបើកបានពីមុខដល់ក្រោយជា Panoramic sunroof ដែលមានផ្ទៃ 3.2 ម៉ែត្រការ៉េ។ Denza N9 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដែលគាំទ្រនូវប្រព័ន្ធគ្រប់គ្រង់ឯករាជ្យ Independent steering សម្រាប់ប្រព័ន្ធ dual rear motors។ ប្រព័ន្ធម៉ូទ័រទាំងបីរបស់ Denza N9 គឺប្រើប្រាស់នូវប្រភេទម៉ូទ័រ AC asynchronous motor សម្រាប់ម៉ូទ័រខាងមុខ និង permanent magnet synchronous motor នៅផ្នែកខាងក្រោយទាំងខាងឆ្វេង និងខាងស្តាំ។ សម្រាប់ម៉ូទ័រខាងមុខមានកំលាំង 200kW ឬ 268 សេះ និងកំលាំងរមូល 315Nm ខណៈម៉ូទ័រខាងក្រោយទាំងពីរមានកំលាំង 240KW ឬ 322 សេះ និងកំលាំងរមូល 360Nm សម្រាប់ម៉ូទ័រនីមួយៗ។

 

ទៅលើការធ្វើតេស្តបើកបរកម្រិត moose test គឺអាចជាន់ល្បឿនដល់ 85.73km/h។ ហើយសម្រាប់ range extender វិញ Denza N9 បានបន្ថែមនូវម៉ាស៊ីន Hybrid ទំហំ 2.0T កំលាំង 204 សេះ និងកំលាំងរមូល 325Nm ព្រមទាំងបំពាក់កញ្ចប់ថ្មប្រភេទ Blade battery មានទំហំ 46.9kWh ដែលសាកភ្លើងពេញម្តងអាចបើកដោយថាមពលថ្មសុទ្ធបានចម្ងាយផ្លូវ  202km និងបានដល់ 1,302km នៅពេលគូបជាមួយនឹងម៉ាស៊ីនចាក់សាំងមួយពេញ។ 

សម្រាប់អនុភាពកំលាំងវិញ Denza N9 អាចជាន់ស្ទុះពី 0 ទៅ 100km/h ចាយពេញខ្ទង់ 3.9 វិនាទី។ ទៅលើកម្រិតស៊ីសាំងវិញ គឺខ្ទង់ 6.3L/100km ហើយការសាកភ្លើងចូលវិញ គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដោយសាកពី 30% ទៅ 80% ចាយពេលខ្ទង់ 19 នាទី។ រថយន្ត Plug-in-hybrid SUV មួយនេះ គាំទ្រនូវប្រព័ន្ធ Lingyuan intelligent vehicle-mounted drone system ដែលជាការសហការអភិវឌ្ឍន៍ផលិតរវាង BYD និង DJI រួមនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ God’s Eys B ឬ DiPilot 300 ដែលភ្ជាប់ដំណើរការជាមួយប្រព័ន្ធសែនស័រ LiDAR ចំនួន 128-line, millimeter-wave radars ចំនួន 5 គ្រាប់, ultrasonic radars ចំនួន 12 គ្រាប់ និងសែនស័រកាមេរ៉ាចំនួន 14 គ្រាប់ ដែលផ្តល់នូវកម្រិតសុវត្ថិភាពខ្ពស់ក្នុងការបើករបរនៅគ្រប់ស្ថានភាព។

 

សម្រាប់កញ្ចប់សុវត្ថិភាពដែល Denza N9 អាចធ្វើបានមានដូចជា ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ automatic parking assistance នៅក្នុងស្ថានភាព vertical/lateral/diagonal parking spaces, មុខងារបញ្ជាការចូលចំណោត remote control parking, ប្រព័ន្ធរក្សារថយន្តស្ថិតក្នុងគន្លងផ្លូវ emergency lane keep assist, និងមុខងារប្រាប់ពីឧបសគ្គខាងក្រោយ blind spot monitoring ជាដើម។ សម្រាប់ការបើកបរនៅពេលយប់ប្រព័ន្ធ automatic emergency braking អាចធ្វើការបញ្ឈប់រថយន្តនៅពេលមានឧបសគ្គបាននៅល្បឿន 110km/h។

 

ចូលមកផ្នែកខាងក្នុងមានការឌីស្សាញជាពីរពណ៌ គឺប្រផេះ និងស ជាមួយការរៀបកៅអីជារបៀប 2x2x2 six-seats layout។ កៅអីជួរទីពីរគាំទ្រនូវមុខងារកំនត់ការប្រើប្រាស់បាន 14 របៀប 14-way electric adjustment ហើយនិងមាន Tablet មួយសម្រាប់ប្រើប្រាស់មុខងារផ្សេងៗ រួមនឹងទូរទឹកកកចំណុះ 11L គាំទ្រមុខងារក្តៅ និងត្រជាក់, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែកំលាំង 50W រួមនឹងមានមុខងារកំដៅកៅអី ខ្យល់ត្រជាក់ និងម៉ាស្សាថែមទៀតផង។ សម្រាប់កៅអីជួរទីបីអាចធ្វើការកំណត់របៀបប្រើប្រាស់បាន 6 របៀប ព្រមទាំងមានមុខកំដៅកៅអីផងដែរ។

កាន់តែទំនើបក្នុងការប្រើប្រាស់ជាមួយ Denza N9 PHEV SUV ជាមួយនឹងប្រព័ន្ធអេក្រង់ក្នុងកាប៊ីនដែលមានទំហំធំដល់ទៅ 17.3-inch កម្រិតបង្ហាញ 2.5K សម្រាប់អេក្រង់កម្សាន្តនៅកណ្តាល អេក្រង់ co-pilot ទំហំ 13.2-inch កម្រិតបង្ហាញ 2.5k គាំទ្រជាមួយប្រព័ន្ធដំណើរការ DiLink 150 system របស់ BYD ព្រមទាំងមុខងារបង្ហាញលើកញ្ចក់ដំបូល AR-HUD ទំហំ 50-inch។

សម្រាប់ម៉ូដែល High End របស់ N9 មានបន្ថែមនៅអេក្រង់បង្ហាញព័ត៌មានខាងក្រោយដៃចង្កូតទំហំ 13.2-inch កម្រិត 2.5K LCD មួយទៀត។ រថយន្ត Full-size PHEV SUV មួយនេះ មានបំពាក់នូវប្រព័ន្ធបំពង់សំឡេងចំនួន 26 គ្រាប់ម៉ាក Devialet ទូរទស្សន៍ទំហំ 17.3-inch ភ្ជាប់នៅលើដំបូលសម្រាប់អ្នករួមដំណើរខាងក្រោយទស្សនា, គាំទ្រមុខងារបញ្ជាតាមទូរស័ព្ទដៃ ជំនួយការសំឡេង AI Voice Assistant និងអាចច្រៀងខារ៉ាអូខេបានថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន