no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានប្រណិត Maextro S800 គូរប្រជែង Mercedez Maybach បង្ហាញខ្លួនផ្លូវការជាមួយតម្លៃជាង 9 ម៉ឺនដុល្លារ

នៅថ្ងៃនេះ Huawei និង JAC Motors បានប្រកាសលក់ជាផ្លូវការណ៌នូវរថយន្តថ្នាក់ប្រណិតរបស់ខ្លួន Maextro S800 នៅលើទីផ្សារប្រទេសចិនហើយដោយមានតម្លៃចាប់ពី 708,000 យ៉ន់ និង 1,018,000 យ៉ន់ ប្រហាក់ប្រហែល 98,300 ដុល្លារ 141,000 ដុល្លារ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា រថយន្តនេះ គឺជាប្រភេទ Full-Size Luxury Sedan ដែលមានប្រវែង 5,480mm និងមានទទឺង 2,000mm ហើយនិងមានកំពស់ 1,536mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 3,370 mm ដែលវែងជាងគម្លាតកង់មុខក្រោយរបស់ Mercedes-Maybach S-Class ថែមទៀតផង។ ជាមួយនិងការដាក់លក់នេះ អតិថិជនអាចជ្រើសរើសម៉ូដែល 4 កៅអី និងម៉ូដែល 5 កៅអី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Maextro S800 គឺជារថយន្តប្រណិតដែលមានការឌីស្សាញបែបថ្មីដែលមានឈ្មោះថា “Zongheng Xinghan” និងមានប្រភេទអគ្គិសនីសុទ្ធ និងប្រភេទ EREV។ សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ គឺមានការប្រើប្រាស់នូវម៉ូទ័រភ្លោះ មានកម្លាំង 390kW និងមានអាគុយទំហំ 95kWh។ រថយន្តថ្មីនេះ មានសមត្ថភាពអាចរត់បានចំងាយ 702km តាមស្តង់ដារ CLTC range និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក ultra-fast charging ដែលអាចសាកពី 10% ទៅ 80% ចំណាយពេលត្រឹមតែ 12 នាទីប៉ុណ្ណោះ។

ចំពោះម៉ូដែល EREV គឺមានការប្រើប្រាស់នូវម៉ូទ័រ និងម៉ាស៊ីនសាំងទំហំ 1.5L turbo engine (115 kW) និងមានអាគុយទំហំ 65 kWh ហើយនឹងមានការគាំទ្រនូវបច្ចេកវិទ្យាសាក 6C fast charging និង 800V architecture មានសមត្ថភាពអាចសាក ពី 10% ទៅ 80% ត្រឹមពេល 10.5 នាទីប៉ុណ្ណោះ។ ម៉ូដែលនេះ ក៏មានការប្រើប្រាស់នូវម៉ូទ័រភ្លោះដូចគ្នា ដោយមានកម្លាំង 390 kW អាចរត់បានចម្ងាយ 400km តាមរយៈអគ្គិសនីសុទ្ធ និង 1,333km ទាំងអគ្គិសនី ទាំងសាំង។ សម្រាប់ម៉ូដែល EREV ដែលមានម៉ូទ័រ 3 នោះ គឺមានកម្លាំង 635kW អាចរត់បានចម្ងាយ 365km ទៅលើអគ្គិសនីសុទ្ធ និង 1,200km ទៅលើអគ្គិសនីបូករួមទាំងសាំង។ គ្រប់ម៉ូដែលនៃ Maextro S800 គឺសុទ្ធតែបំពាក់នូវបច្ចេញវិទ្យា Huawei Whale Battery 2.0 technology ទាំងអស់។

និយាយពីកម្លាំងវិញ រថយន្ត S800 នេះ អាចបង្កើតល្បឿនពី 0–100km/h ប្រើប្រាស់ពេលត្រឹមតែ 4.3 វិនាទីប៉ុណ្ណោះ សម្រាប់ (EV dual-motor) និង 4.7 វិនាទី សម្រាប់ (EREV tri-motor) ខណៈដែល 4.9 វិនាទីសម្រាប់ (EREV dual-motor)។ នៅលើរថយន្តនេះ គឺមានការតម្លើងនូវប្រព័ន្ធជំនួយការបើកបរជំនាន់ថ្មី ADS 4 intelligent driving system របស់ Huawei ដែលមានការទ្រទ្រង់នូវមុខងារ “AI trains AI” ថែមទៀតផង។

នៅក្នុងនោះ នៅលើរថយន្ត S800 នេះ ក៏មានការបំពាក់នូវសិនស័រ LiDAR 4 គ្រាប់ រួមនិង 32 គ្រាប់ទៀត ដែលមានការបករួមទាំង 360-degree perception ហើយនិងមានការទ្រទ្រង់នូវ complex driving scenarios ដែលមានដូចជា narrow lane navigation, automatic obstacle evasion និង precision parking ទៀតផង។ នៅលើរថយន្តនេះ ក៏មានការប្រើប្រាស់នូវ Harmony ALPS 2.0 intelligent cockpit និង Huawei Galaxy Communication technology ផងដែរ។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍