no-alternative title
no-alternative title
no-alternative title
no-alternative title

Nissan កំពុងតែជោគជ័យនៅលើទីផ្សារឡានអគ្គិសនីនៅចិន បន្ទាប់ពីការបង្ហាញវត្តមាន N7

 

ក្រុមហ៊ុន Nissan ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែមានភាពជោគជ័យឡើងវិញនៅលើទីផ្សារឡានអគ្គិសនីនៅប្រទេស ចិន បន្ទាប់ក្រុមហ៊ុនជប៉ុនមួយនេះបានចាប់ដៃជាមួយនិងក្រុមហ៊ុនផលិតរថយន្តរបស់ Dongfeng ហើយនឹងបានប្រកាសចេញនូវឡានអគ្គិសនី Nissan ម៉ូដែល N7 កំពុងតែពេញនិយមបំផុត។ យោងតាមការបង្ហោះនៅលើ Weibo របស់ក្រុមហ៊ុននេ បានបង្ហាញថា គិតត្រឹមថ្ងៃទី 31 ខែឧសភានេះ ក្រុមហ៊ុន បានលក់រថយន្ត Dongfeng Nissan N7 នេះបានចំនួន 17,215 គ្រឿងហើយក្រោយពីការប្រកាសចេញបានរយៈពេល 35 ថ្ងៃ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យោងតាមការបញ្ជាក់ទិន្នន័យពីអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Dongfeng Nissan ដែលបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះបានអោយដឹងថា មានរថយន្តចំនួន 13,746 គ្រឿង ឬ 96.64 % ត្រូវបានត្រៀមរួចរាល់សម្រាប់អ្នកដែលបានកក់ហើយ។ សូមជំរាបថា Dongfeng Nissan បានបង្ហាញនូវចេញនូវផ្លូវការរថយន្តអគ្គិសនី N7 ថ្មីនេះកាលពីថ្ងៃទី 27 ខែមេសាកន្លងទៅ ដោយមានចំនួន 5 ម៉ូដែលផ្សេងគ្នា ក្នុងនោះមានដូចជា ម៉ូដែល 510 Air, 510 Pro, 625 Pro, 510 Max និង 625 Max។

N7 គឺជាម៉ូដែលថ្មីមួយដែលមានការឌីស្សាញរូបរាងតាមស្ថាបត្យកម្ម Tianyan Dongfeng Nissan មានតួរខ្លួនប្រវែង 4,930mm និងទទឹង 1,895mm ហើយនិងកំពស់ 1,484mm ព្រមទាំងមានគម្លាតកង់មុខក្រោយប្រវែង 2,915mm។ N7 ម៉ូដែល 510km គឺមានការប្រើប្រាស់អាគុយទំហំ 58kWh (LFP) ខណៈដែលពីរម៉ូដែលរត់ចម្ងាយ 625km ប្រើប្រាស់បនូវអាគុយទំហំ 73kWh (LFP)។ រថយន្តទាំង 5 ម៉ូដែលនេះ គឺមានការប្រើប្រាស់នូវឆ្នាំងសាក 3C fast charging ដែលអាចសាកពី 10% ទៅ 80% ប្រើពេលត្រឹមតែ 19 នាទីប៉ុណ្ណោះ។ 

គ្រប់ម៉ូដែលនៃ N7 គឺមានការប្រើប្រាស់នូវម៉ូទ័រតែមួយប៉ុណ្ណោះ។ N7 គឺជាម៉ូដែលដំបូងគេដែលឌីស្សាញដោយក្រុមការងារនៅប្រទេសចិន ដោយមានការប្រើប្រាស់នូវស្តង់ដារដូចរថយន្តដែលមាននៅលើទីផ្សារសកលអញ្ចឹងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍