no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាព Geely Galaxy A7 EM-i PHEV រត់បានចម្ងាយ 2,100km មុនថ្ងៃប្រកាសផ្លូវការ

Geely បានប្រកាសជាផ្លូវការនូវម៉ាករថយន្តស៊េរីថ្មី Galaxy A7 EM-i ដែលជាប្រភេទ mid-size plug-in-hybrid sedan ដែលស្ថិតក្នុងក្រោមម៉ាកយីហោ Galaxy របស់ខ្លួន។ បើតាមការអះអាងបញ្ជាក់ពី Geely បានឲ្យដឹងថា រថយន្ត PHEV Sedan ស៊េរីថ្មីនេះ គឺមានភាពសន្សំសំចៃក្នុងការប្រើប្រាស់សាំងច្រើនមែនទែន គឺប្រមាណជាង 2L/100km នៅពេលប្រើនូវប្រព័ន្ធ Hybrid ហើយនិងអាចជិះបានចម្ងាយដល់ 2,100km នៅពេលសាកថ្ម និងចាក់សាំងមួយពេញម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy A7 EM-i PHEV ស៊េរីថ្មីនេះ គឺមានមាឌប្រហាក់ប្រហែលគ្នានឹងម៉ូដែល Galaxy Star 8 EM-i  ដែរ ដោយ Galaxy A7 EM-i PHEV មានបណ្តោយប្រវែង 4,918mm/ទទឹង 1,905mm/ កំពស់ 1,495mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,845mm។ Galaxy A7 EM-i ត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ទង់ប្រហែល $14,000 នៅទីផ្សារប្រទេសចិន ដែលជាតម្លៃប្រគូតប្រជែងខ្ពស់សម្រាប់ទីផ្សាររថយន្ត Plug-in-hybrid sedan។

Geely Galaxy A7 EM-i PHEV ដំណើរការដោយម៉ាស៊ីនសាំង Hybrid ទំហំ 1.5-Liter ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ។ សម្រាប់ម៉ាស៊ីន 1.5-Liter របស់ A7 អាចផលិតកម្លាំងបាន 112 សេះ។ ទោះជាយ៉ាងទៅលើអនុភាពនៃកម្លាំង Powertrain សរុបរបស់ Galaxy A7 EM-i  មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ គ្រាន់តែមានការសន្និដ្ឋានថា វាអាចនឹងមានអនុភាពកម្លាំងប្រហាក់ប្រហែលគ្នានឹងម៉ូដែល Galaxy Star 8 EM-i ដែលមានម៉ូទ័រកម្លាំង 238 សេះ និងកម្លាំងសរុបទាំងម៉ាស៊ីនអាចធ្វើបានដល់ 350 សេះ ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ single-speed DHT។

Galaxy A7 EM-i នឹងផ្តល់ជូននូវជម្រើសកញ្ចប់អាគុយពីរទំហំផ្សេងគ្នា គឺមួយសាកពេញម្តងអាចជិះបានចម្ងាយ 60 គីឡូម៉ែត្រ និងមួយទៀតអាចជិះបានចម្ងាយ 130 គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ ហើយបើបើកផ្គូបជាមួយនឹងម៉ាស៊ីនចាក់សាំងពេញម្តងវិញ គឺអាចបន្តចម្ងាយជិះបានដល់ 1,500 គីឡូម៉ែត្រ និង 1,600 គីឡូម៉ែត្រ បើទោះជាបីមានលេចលឺព័ត៌មានថា Galaxy A7 EM-i អាចជិះបានចម្ងាយដល់ជាង 2,100 គីឡូម៉ែត្រក៏ដោយ។ ដោយឡែកសម្រាប់គុណសម្បត្តិផ្សេងៗ តម្លៃ និងកាលបរិច្ឆេទចេញលក់សម្រាប់ Geely Galaxy A7 EM-i PHEV sedan ថ្មីនេះ នឹងត្រូវប្រកាសចេញក្នុងពេលឆាប់ៗខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍