no-alternative title
no-alternative title
no-alternative title
no-alternative title

Lynk & Co ម៉ូដែលថ្មីមានកម្លាំង 523 សេះ ត្រៀមបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនឆាប់ៗនេះ

បន្ទាប់ពីការចែកចាយព័ត៌មានជាច្រើនរួចមក នៅថ្ងៃនេះ Lynk & Co 10 EM-P គឺជាឡានប្រភេទ plug-in hybrid sedan របស់ Geely ត្រូវបានគេទម្លាយចេញនូវរូបភាពផ្លូវការណ៌ ហើយថែមទាំងមានការបញ្ជាក់ពីការប្រកាសនៅលើទីផ្សារប្រទេសចិនថែមទៀតផង។ ឡានកូនកាត់អគ្គិសនីថ្មីនេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាត្រីមាសទី 3 ឆ្នាំ 2025 ខាងមុខនេះ ជាមួយនិងកម្លាំង 523 សេះ នឹងអាចរត់ជាមួយអគ្គីសនីសុទ្ធបានចម្ងាយ 192km។ រថយន្តនេះមានការឌីស្សាញពណ៌ Xirallic body color។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Lynk & Co 10 EM-P ថ្មីនេះ ត្រូវបានគេទម្លាយចេញជាលកដំបូងនៅថ្ងៃទី 11 ខែមិថុនា ដែលនេះជាសមាជិក plug-in hybrid ថ្មីរបស់ម៉ូដែល Z10 BEV sedan ដែលបង្ហាញខ្លួនកន្លងមក ហើយទាក់ទងជាមួយលក្ខណៈសម្បត្តិទូទៅនៅលើរថយន្ត Lynk & Co 10 EM-P នេះ ក៏ត្រូវបានស្ថាប័ន Chinese Ministry of Industry and Information Technology (MIIT) ធ្លាប់បង្ហាញចេញកាលពីថ្ងៃទី 20 ខែមិថុនានេះរួចហើយ។ នៅថ្ងៃទី 27 ខែមិថុនានេះ ក្រុមហ៊ុន Lynk & Co ក៏បានបន្តចែករំលែកនូវរូបភាពផ្លូវការណ៌របស់ម៉ូដែលថ្មីនេះ រួមជាមួយនិងលក្ខណៈសម្បត្តិថ្មីៗមួយចំនួនផងដែរ។

សម្រាប់រូបភាព Lynk & Co 10 EM-P ដែលចេញមកនៅពេលនេះ គឺមានពណ៌ Xirallic body paint ដែលគេស្គាល់ច្បាស់ថា គឺជាពណ៌ប្រណិតបំផុត។ កន្លងមកក្រុមហ៊ុននេះបានបង្ហាញថា ពណ៌នេះ គឺជាពណ៌ “Gilded Gold” ដោយសារតែមានការលាយចូលគ្នាជាមួយនិងពណ៌មាស និងពណ៌បៃតង។ សម្រាប់ការឌីស្សាញថ្មីនេះ Lynk & Co PHEV នៅតែបន្តយកលំនាំតាមម៉ូដែល sedan ដែលបង្ហាញចេញកន្លងដដែល។

ឡានថ្មីនេះមានការប្រើប្រាស់យ៉ាន់ពីរពណ៌មានទំហំ 21 អ៊ីង និងមានដៃទ្វាលាក់ចូលក្នុងហើយនិងមានផ្នែកខាងក្រោយមានភាពរលោងស្អាតមែនទែន។ ចំពោះផ្នែកខាងមុខវិញ គឺមានការតម្លើងនូវសិនស័រ mm-wave radar ហើយនិងមានសិនស័រ LiDAR នៅលើកញ្ចក់ខាងមុខផងដែរ។ Lynk & Co 10 EM-P នេះប្រើប្រាស់ម៉ាស៊ីន 1.5-liter ICE រួមជាមួយនិង DHT Evo drivetrain ហើយនឹងមានម៉ូទ័រ P4 នៅផ្នែកខាងក្រោយ។ Lynk & Co 10 EM-P មានកម្លាំង 390 kW (523 សេះ) និងកម្លាំរមួល755 Nm។

និយាយពីការឌីស្សាញរូបរាងវិញ Lynk & Co 10 EM-P គឺមានវិមាត្រ 5050/1966/1487mm ខណៈដែលកម្លាតកង់មុខក្រោយមានប្រវែង 3,005mm និងមានការប្រើប្រាស់កង់ទំហំ R19 ឬ R21។ រថយន្តថ្មីនេះមានសមត្ថភាពអាចដឹកបាន 2,137kg ទៅ 2,257 kg អាស្រ័យលើទំហំអាគុយ។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន