no-alternative title
no-alternative title
no-alternative title
no-alternative title

Ford Cambodia ត្រៀមនាំចូលឡាន SUV 7 កៅអី ជិះ 100KM ស៊ីសាំង 3L ប៉ុណ្ណោះ

ថ្មីៗនេះ ក្រុមហ៊ុន Ford Cambodia បានប្រកាសឲ្យអតិថិជនរបស់ខ្លួន ធ្វើការបញ្ជាទិញមុន នូវឡាន SUV ប្រភេទកូនកាត់ ដែលមានកម្រិតសន្សំសំចៃខ្ពស់  គឺ Ford Equator ប្រភេទ Plug-in Hybrid ស៊េរីថ្មី។ សូមបញ្ជាក់ឲ្យដឹងដែរថា ឡាន Ford Equator Plug-in Hybrid នេះ នឹងមានជម្រើសចំនួន 2 ប្រភេទ គឺ ប្រភេទ 5 កៅអី មានតម្លៃ $49,900 និង ប្រភេទ 7 កៅអី មានតម្លៃ $53,900។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ទីផ្សារបរទេស ឡាន Ford Equator Plug-in Hybrid ប្រើម៉ាស៊ីនប្រភេទ Plug-in Hybrid ចំណុះ 1.5L ជាមួយម៉ូទ័រអគ្គិសនី 1 មានកម្លាំង 218 HP (160kW) និង កម្លាំងរមួល 315 NM ហើយប្រើប៉ុងមុខ (FWD) អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 7.7 វិនាទី ដោយសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 90 KM ហើយបើគិតទាំងសាំងមួយពេញទៀត អាចបើកបរបានចម្ងាយសរុប 1005 KM ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ 3.11L/100KM ប៉ុណ្ណោះ បើគិតសាំងលាយអគ្គិសនី និងមានធុងសាំងចំណុះ 52L។

វាបំពាក់កញ្ចប់អាគុយទំហំ 18.4 kWh របស់ក្រុមហ៊ុន CATL ដែលអាចសាកភ្លើងល្បឿនលឿន 30-80% ប្រើពេលត្រឹមតែ 14 នាទីប៉ុណ្ណោះ ហើយថែមទាំងមានមុខងារ V2L កម្លាំង 3.3 kW ឬ 220V (15A) (Bi-Directional Charging) ផងដែរ។ ឡាន SUV នេះមានប្រវែងតួខ្លួន 4.92m ទទឹង 1.93m កម្ពស់ 1.76m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.86m។

ឡាន Ford Equator Plug-in Hybrid ក៏មានបំពាក់កញ្ចប់សុវត្ថិភាព Ford Co-Pilot 360 ហើយប្រើគ្រោងឆ្អឹងប្រភេទដែកថែបដ៏រឹងមាំ សរុប 65% នៃតួខ្លួនឡានទាំងមូល ថែមទាំងទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ពីការធ្វើតេស្តសុវត្ថិភាពផងដែរ។ យ៉ាងណាក៏ដោយ យើងមិនទាន់ដឹងអំពីលក្ខណៈពិសេសរបស់ ឡាន Ford Equator Plug-in Hybrid ដែលក្រុមហ៊ុន Ford Cambodia នឹងនាំចូលជាផ្លូវការនោះទេ ដូច្នេះមានតែរង់ចាំមើលថ្ងៃប្រកាសលក់ផ្លូវការ នៅលើទីផ្សារប្រទេសកម្ពុជាប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍