no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Leapmotor B01 ផ្តើមលក់មុននៅចិនជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

កាលពីថ្ងៃទី 29 ខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានប្រកាសដាក់លក់មុនទៅលើទៅលើឡានអគ្គិសនីស៊េរីថ្មី Leapmotor B01 នៅលើទីផ្សារប្រទេសចិនហើយ ដោយមាន 5 ម៉ូដែលផ្សេងគ្នា មានតម្លៃចាប់ពី 105,800 យ៉ន់ ទៅ 135,800 យ៉ន់ ប្រហាក់ប្រហែល 14,760 ដុល្លារ ទៅ 18,950 ដុល្លារ។ សូមជំរាបថា ឡានអគ្គិសនីស៊េរីថ្មី Leapmotor B01 គឺជាម៉ូដែលអគ្គិសនីសុទ្ធដំបូងគេ ដែលស្ថិតនៅក្នុងត្រកូល Leapmotor B series ដែលមានការឌីស្សាញរូបរាងតាមស្តង់ដារ LEAP 3.5 និងមានសមត្ថភាពអាចរត់បានចម្ងាយ 550km និង 650km។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាញ់របស់ក្រុមហ៊ុនបាននិយាយថា ការប្រកាសចេញជាផ្លូវការណ៌ទៅលើឡានអគ្គិសនីស៊េរីថ្មី Leapmotor B01 ថ្មីនេះ នឹងធ្វើឡើងនៅខែកក្កដាខាងមុខ។ សម្រាប់ម៉ូដែលនេះ ត្រូវបាន Leapmotor ឌីស្សាញតាមស្ថាបត្យកម្ម 0.197 Cd ដែលមានវិមាត្រ 4770/1880/1490mm និងគម្លាតកង់មុខក្រោយប្រវែង 2735 mm។ និយាយពីការប្រើប្រាស់នៅលើរថយន្តអគ្គិសនីថ្មីនេះ គឺមាន 2 ម៉ូដែល មានការបំពាក់នូវសិនស័រ roof lidar ចំនួន 27 គ្រាប់ គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8650 ទៅលើជំនួយការបើកបរថែមទៀតផង។ នៅក្នុងនោះក៏មានបូករួមទាំងការបើកបរនៅលើ highway និង urban navigation សម្រាប់ការបើកបរដោយស្វ័យប្រវត្តិ ក៏ដូចជាជំនួយការចូលចតផងដែរ។

ជាមួយគ្នានេះ នៅលើ Leapmotor B01 ក៏មានញការដាក់អោយដំណើរការនៅលើឈីបប 5nm automotive-grade Qualcomm Snapdragon 8295P ដែលមានការគាំទ្រដោយប្រព័ន្ធ Leapmotor OS 4.0 Plus cockpit system ដែលមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យា AI voice assistant ទៀតផង។ បន្ថែមពីនេះ នៅលើឡានអគ្គិសនីស៊េរីថ្មី Leapmotor B01 ក៏មានការបំពាក់នូវអេក្រង់ទំហំ 8.8 អ៊ីង full LCD instrument panel និងមួយទៀតមានទំហំ 14.6-អ៊ីង កម្រិត 2.5K នៅចំកណ្តាលផងដែរ។

ឡានអគ្គិសនីស៊េរីថ្មី Leapmotor B01 ប្រើប្រាស់នូវម៉ូទ័រក្រោយកម្លាំង 132 kW (177 សេះ) ឬ 160 kW (215 សេះ) ផ្អែកលើអាគុយទំហំ 56.2 kWh និង 67.1 kWh នឹងមានសមត្ថភាពអាចរត់បានចម្ងាយ 550km និង 650km ព្រមទាំងសាកបញ្ចូលថ្មពី 30% ទៅ 80% ប្រើប្រាស់ពេលត្រឹមតែ 18 នាទីប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន