no-alternative title
no-alternative title
no-alternative title
no-alternative title

Xpeng G7 SUV ត្រៀមបង្ហាញខ្លួននៅថ្ងៃទី 3 ខែកក្កដានេះដើម្បីចូលខ្លួនមកប្រជែងជាមួយ Xiaomi YU7

នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានប្រកាសថា ខ្លួននឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវរថយន្តស៊េរីថ្មីម៉ូដែល G7 SUV នៅពេលដីខ្លីខាងមុខនេះហើយដើម្បីចូលខ្លួនមកប្រជែងជាមួយ Xiaomi YU7 ដែលទើបតែមានវត្តមាននៅលើទីផ្សារប្រទេសចិននាពេលថ្មីៗនេះ។ តាមការបញ្ជាក់ពីនាយកគ្របគ្រង់ក្រុមហ៊ុន Xpeng ដែលបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ខ្លួននៅថ្ងៃនេះ  បានអោយដឹងថា រថយន្ត G7 នឹងមានវត្តមាននៅលើទីផ្សារចិន នាថ្ងៃទី 3 ខែកក្កដា នៅវេលាម៉ោង 7:30 ល្ងាច។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែលនេះ នឹងក្លាយជាឡានដែលឆ្លាតជាងគេនៅលើទីផ្សារ SUV ដោយសារឡានថ្មីមានការឌីស្សាញរូបរាង និងការតម្លើងនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ មានលក្ខណៈសម្បូរបែបជាងទីបំផុត នេះបើតាមការបញ្ជាក់ពីលោក He Xiaopeng ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Xpeng បង្ហោះសារនៅលើ Weibo ថ្ងៃនេះ។

នៅលើឡាន Xpeng G7 SUV ថ្មីនេះ មានការបំពាក់នូវបច្ចេកវិទ្យា AI សំខាន់ចំនួន 3 ដែលមានការអភិវឌ្ឍឡើងជាមួយបន្ទះឈីប Xpeng Turing AI មានសមត្ថភាពអាចផ្តល់នូវកម្រិតជាង  2,200 TOPS និងមានការទ្រទ្រង់បានជាមួយនូវ VLA+VLM large language models ដោយបានធ្វើអោយឡានេះ គឺជាឡាន super AI car ដំបូងគេដែលមានភ្ជាប់មកជាមួយ L3 computing power នេះបើតាមការបញ្ជាក់របស់ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Xpeng រូបនេះ។

ជាមួយគ្នានេះនៅលើ G7 នេះក៏មានការតម្លើងមកនូវបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀតផងដែរ ក្នុងនោះមានដូចជា AR-HUD និងAI chassis ជាដើម។ សូមជំរាបថា Xpeng បានបង្ហាញវត្តមានឡានអគ្គិសនី G7 នេះ កាលពីថ្ងៃទី 11 ខែមិថុណាកន្លងទៅ ដោយថែមទាំងមានការដាក់អោយមានការបញ្ជាទិញមុនផងដែរ។ សម្រាប់ការរយៈពេលត្រឹមតែ 46 នាទីប៉ុណ្ណោះ ឡានអគ្គិសនីថ្មីនេះ មានការបញ្ជាទិញដល់ទៅជាង 10,000 គ្រឿង។ 

សូមជំរាបថា ការបង្ហាញវត្តមានឡានអគ្គិសនី Xpeng G7 SUV នេះ គឺដើម្បីចូលខ្លួនមកប្រជែងជាមួយ Xiaomi YU7 ដែលទើបតែសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនថ្មីនេះដោយឡាន Xiaomi ថ្មីនេះ មានការចាប់អារម្មណ៌ខ្លាំងមែនទែន។ គិតមកដល់ពេលនេះ Xiaomi YU7 មានកក់មុនបានចំនួន 240,000 គ្រឿងហើយ។

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន