no-alternative title
no-alternative title
no-alternative title
no-alternative title

ការបញ្ជាទិញឡាន Xiaomi YU7 SUV បានកើនឡើងដល់ 315,900 គ្រឿងហើយត្រឹម 72 ម៉ោង

ថ្មីៗនេះ Xiaomi ទើបតែបញ្ចេញនូវឡានអគ្គិសនី Xiaomi YU7 SUV របស់ខ្លួននៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលនេះ ត្រូវបានគេមើលឃើញថា មានការប្រគួតប្រជែងខ្លាំងមែនទែននៅលើទីផ្សារឡានអគ្គិសនីប្រភេទ SUV។ យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ត្រឹមតែ 72 ម៉ោងបន្ទាប់ពីការដាក់ឡានអគ្គិសនីស៊េរីថ្មីនេះ គឺមានការកក់ទុកមុនចំនួន 315,900 គ្រឿងហើយ។ ព័ត៌មានថ្មីនេហត្រូវបានចែកចាយដោយអ្នកវិភាគផ្នែករថយន្តមួយរូបដែលមានឈ្មោះថា @孙少军09 ដែលមាន followers នៅលើ Weibo ចំនួនជាង 1.24 លានអ្នក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់ក្នុងរបាយការណ៌របស់អ្នកទម្លាយរូបនេះ អោយដឹងថា តាមហាងលក់រថយន្តរបស់ក្រុមហ៊ុន Xiaomi Auto នីមួយៗ គឺមានអ្នកកក់ប្រមាណជា 800 ទៅ 900 គ្រឿង ហើយនិងមានភាគរយខ្ពស់ដល់ទៅ 75% ទៅ 80% ជាមួយនិងការចង់បានរថយន្តនេះ។ លោកបានធ្វើការកត់សម្គាល់ថា អ្នកដែលចូលទស្សនាហាងលក់រថយន្តរបស់ Xiaomi ចំនួន 90% គឺមានការផ្តោតទៅលើតែឡានអគ្គិសនី YU7 ប៉ុណ្ណោះ។

ហេតុដូច្នេះហើយបើយើងផ្អែកតាមទិន្នន័យរបស់ហាង Xiaomi ទាំង 351 នៅក្នុងប្រទេសចិននោះ អ្នកវិភាគរូបនេះ បានធ្វើការព្យាករណ៌ថា ការបញ្ជាទិញឡានអគ្គិសនី Xiaomi YU7 SUV គឺអាចនឹងមានចន្លោះពី 280,800 គ្រឿងទៅ 315,900 គ្រឿងត្រឹមរយពេល 70 ម៉ោង ខណៈដែលក្រុមហ៊ុន Xiaomi បានប្រកាសផ្លូវការណ៌ម្សិលមិញនេះថា មានការកក់មុនបាន 240,000 គ្រឿង ត្រឹមតែរយៈពេល 18 ម៉ោង។ 

យោងតាមអ្នកវិភាគរូបនេះបានបន្តថា សម្រាប់អតិថិជនដែលមានការបញ្ជាទិញឡានអគ្គិសនី Xiaomi YU7 SUV នេះ គឺភាគច្រើនជាយុវវ័យ គឺដល់ទៅ 55% ហើយជាបុរសដែលមានអាយុចន្លោះចាប់ពី 22 ឆ្នាំ ទៅ 35 ឆ្នាំ។  សម្រាប់ YU7 ម៉ូដែលស្តង់ដារ គឺមានការកក់ 55% ដោយក្រុមហ៊ុនលក់ក្នុងតម្លៃចាប់ពី 253,500 យ៉ន់ ដែលស្មើរនឹង 35,000 ដុល្លារ និង YU7 Pro តម្លៃ 279,900 យ៉ន់ (38,600 ដុល្លារ) មានតួរលេខ 25%។ ចំពោះ YU7 Max មានតម្លៃ 329,900 យ៉ន់ (45,500 ដុល្លារ) មានការកក់ចំនួន 20% នៃចំនួនសរុប។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍