no-alternative title
no-alternative title
no-alternative title
no-alternative title

រោងចក្រ BYD នៅក្នុងប្រទេសប្រេស៊ីល ចាប់ផ្តើមសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនហើយ

យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហាញថា BYD បានចាប់ផ្តើមសង្វាក់ផលិតរថយន្តរបស់ខ្លួននៅរោងចក្រ Camaçari plant ក្នុងប្រទេសប្រេស៊ីលហើយ ដោយនឹងធ្វើការផលិតរថយន្តអគ្គិសនី 3 ម៉ូដែល រួមមានដូចជា រថយន្ត BYD Dolphin Mini ដែលគេស្គាល់ថាជា Seagull នៅប្រទេសចិន និងម៉ូដែល Song Pro ហើយនឹងម៉ូដែល BYD Qin Plus DM-i។ រោងចក្រ SKD plant នេះ គឺនឹងមានសមត្ថភាពអាចផលិតរថយន្តបបាន 150,000 គ្រឿង នៅក្នុងមួយឆ្នាំ។ សូមជំរាបនេះ រោងចក្រនេះ គឺអតីតរោងចក្ររបស់ Ford ហើយក្រុមហ៊ុន BYD បានទិញយកកាលពីខែមីនាឆ្នាំ 2024 ក្នុងតម្លៃ 55 លានដុល្លារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន BYD បានអោយដឹងថា ខ្លួនបានធ្វើការវិនិយោគបន្ថែមទឹកប្រាក់ 1 លានបន្ថែមទៀតដើម្បីពង្រីកសង្វាក់ថ្មីសម្រាប់រោងចក្រនេះ ដោយអាចនឹងមានការបន្ថែមនូវកម្លាំងពលកម្មដល់ទ 10,000 កន្លែងថែមទៀតផង។ មកដល់ពេលនេះ មានកម្មកររោងចក្រចំនួន 1,000 នាក់ហើយ ដែលធ្វើការនៅក្នុងរោងចក្រ Camaçari នេះ ហើយនៅក្នុងកំឡុងពេលធ្វើសន្និសីទសារព័ត៌មាននេះ ក្រុមហ៊ុន BYD ក៏បានប្រកាសរើសកម្លាំងពលកម្មបន្ថែមចំនួន 3,000 នាក់ទៀតផងងដែរ។

ជាមួយនិងវត្តមានរោងចក្រថ្មីនៅប្រទេសប្រេស៊ីលនេះ ក្រុមហ៊ុន BYD បានចំណាយពេលដល់ទៅ 16 ខែ សម្រាប់ធ្វើការផ្លាស់ប្តូររវាងសង្វាក់ផលិតកម្មទៅលើ ICE (internal combustion engine) មកជាសង្វាក់ផលិតកម្មរថយន្តអគ្គិសនី EV។ សម្រាប់ការចាប់ផ្តើមនេះ ក្រុមហ៊ុន BYD នឹងធ្វើការផលិតទាំងរថយន្តអគ្គិសនីសុទ្ធ  (BEVs) និងរថយន្តប្រភេទកូនកាត់ (PHEVs)។

គួរបញ្ជាក់ថា Camaçari plant គឺជារោងចក្រកម្រិត SKD (semi-knock-down) ដែលមានសមត្ថភាពអាចផលិតនូវផ្នែកជាច្រើនរបស់រថយន្ត ដែលក្នុងនោះមានដូចជា តួរថយន្ត ម៉ូទ័រ និងអាគុយអគ្គិសនីជាដើម។ បន្ទាប់នឹងធ្វើការដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងៗដែលមានតម្រូវការនូវផ្នែកទាំងនេះសម្រាប់ផលិតចេញជារថយន្តសម្រាប់ដាក់លក់នៅលើទីផ្សារ។ ជាក់ស្តែងដូចករណីដែល SKD ផលិតនៅប្រទេសចិនកន្លងមក ហើយដឹកមកតម្លើងរថយន្តនៅប្រេស៊ីលផលិតចេញជារថយន្តនាពេលមុននេះអញ្ចឹង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន