no-alternative title
no-alternative title
no-alternative title
no-alternative title

Nissan ចេញឡាន SUV ប្រើម៉ាស៊ីនកូនកាត់ថ្មី ទំនើបខ្លាំង ហើយជិះ 100KM ស៊ីសាំងតែ 4.5L ប៉ុណ្ណោះ

នេះគឺជាឡាន Nissan Qashqai e-Power ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $42,000 នៅលើទីផ្សារបរទេស។ ឡាន SUV របស់ជប៉ុនមួយនេះ បំពាក់ម៉ាស៊ីនសាំង ចំណុះ 1.5L Turbo ប៉ុន្តែមិនបញ្ជូនកម្លាំងទៅកង់ឡើយ ដោយដើរតួត្រឹមជាអ្នកសាកថាមពល ឲ្យទៅកញ្ចប់អាគុយ ទំហំ 2.1 kWh ដែលបញ្ជូនថាមពលទៅកាន់ម៉ូទ័រអគ្គិសនី 1 ដើម្បីបង្វិលកង់ជំនួសវិញ ហើយម៉ូទ័រនេះអាចបង្កើតកម្លាំងបាន 202 HP ឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាលទ្ធផល វាមិនចាំបាច់ត្រូវការប្រអប់លេខឡើយ ធ្វើឲ្យឡាននេះអាចដំណើរការ សឹងតែដូចឡានអគ្គិសនីសុទ្ធ ទាំងការបើកបររលូន និងស្ងាត់ល្អ ផងដែរ។ មិនតែប៉ុណ្ណោះ ឡាន Nissan Qashqai e-Power ស៊េរីឆ្នាំ 2026 មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ 4.5L/100KM ប៉ុណ្ណោះ ឬ អាចបើកបរបានចម្ងាយដល់ 1,200 KM នៅពេលចាក់សាំងពេញម្តង។

លក្ខណៈពិសេសធំបំផុតមួយទៀតសម្រាប់ SUV កូនកាត់នេះ គឺគ្រប់គ្រឿងបង្គុំនៃប្រព័ន្ធ e-Power របស់វា រួមទាំង ម៉ូទ័រ, ឧបករណ៍បង្វិលម៉ាស៊ីនភ្លើង និង ឧបករណ៍បំលែងអគ្គិសនី ជាដើម ត្រូវបានផ្ទុកនៅក្នុង Unit តែមួយ ដើម្បីសម្រួលដល់ការវិចខ្ចប់ និងសន្សំសំចៃ ទៀតផង។ ក្រៅពីមានភាពសន្សំសំចៃខ្លាំង ឡាន Nissan មួយនេះ ក៏បានអាប់ដេតកាប៊ីនខាងក្នុង ឲ្យមានសភាពស្ងាត់ជាងមុន និង កាត់បន្ថយរំញ័៍របានប្រសើរជាងមុន ទៀតផង។

សូមបញ្ជាក់ថា Nissan Qashqai e-Power ស៊េរីឆ្នាំ 2026 នឹងចេញលក់នៅលើទីផ្សារអឺរ៉ុប នាខែកញ្ញា ឆ្នាំ 2025 នេះ ខណៈទីផ្សារសហរដ្ឋអាមេរិក នឹងមានលក់នៅក្នុងឆ្នាំ 2026 ដោយប្រើឈ្មោះ Nissan Rogue។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន