no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានប្រណិត Range Rover Sport SV ម៉ូដែលពិសេស Black Edition នឹងបង្ហាញវត្តមាននៅឆ្នាំ 2026

នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត Land Rover បានប្រកាសចេញនូវរថយន្ត SUV ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Range Rover Sport SV Black Edition ដែលដំណឹងនេះគឺជាសញ្ញានៃការត្រឡប់មកសារជាថ្មីនៃស្រឡាយ SUV ដ៏ប្រណិតរបស់ក្រុមហ៊ុននេះបន្ទាប់ម៉ូដែលពិសេសចំនួនពីរនៃម៉ូដែលថ្មីនេះ គឺត្រូវបានលក់អស់ស្តុក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រភពខាងលើនេះ និយាយថា ឡានថ្មីម៉ូដែលពិសេសនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនាឆ្នាំ 2026 ខាងមុខ ហើយសម្រាប់ SV Black Edition នេះ គឺត្រូវបានក្រុមហ៊ុនធ្វើផលិតចេញមានការសម្រិតសម្រាំងជាពិសេសដោយភ្ជាប់ជាមួយនិងពណ៌ខ្មៅក្រិបតែម្តង។

ជាមួយនិងឈ្មោះថា Range Rover Sport SV Black Edition នេះ គឺក្រុមហ៊ុនឌីស្សាញតាមស្ថាបត្យកម្ម ‘Narvik Black’ ដែលមានន័យថា គឺធ្វើអោយច្បាស់តាំងពីរមុខដល់ក្រោយ។ នៅលើរថយន្តទាំងមូលនេះ គឺមានការឌីស្សាញជាមួយពណ៌ខ្មៅ ទាំងស្រុង រួមនិង Carbon fiber bonnet ក៏ដូចជាយ៉ាន់កង់ទំហំ 23-អ៊ីង alloy wheels ហើយនឹងក្រចាប់ហ្រាំងជាដើម។ យោងតាមក្រុមហ៊ុន Land Rover បានអោយដឹងថា ពណ៌ខ្មៅ ត្រូវបានលាតពេញនៅរថយន្តនេះ។ សម្រាប់ផ្នែកខាងក្នុងវិញ្ SV Black Edition នេះគឺមានការរចនាចេញជាមួយនិងខ្មៅ black ‘Windsor’ គឺខ្មៅក្រឹបគ្រប់កន្លែង។

Range Rover Sport SV Black Edition ថ្មីនេះ ដំណើរការនៅលើម៉ាស៊ីនចំនុះ 4.4-litre twin-turbocharged petrol V8 engine មានកម្លាំង 467kW និងកម្លាំងរមួល 750Nm ដែលបង្កើតល្បឿនពី 0 ទៅ 100km/h ប្រើប្រាស់ពេលត្រឹមតែ 3.9 វិនាទីប៉ុណ្ណោះ។ ឡាននេះអាចបើកក្នុងល្បឿនលឿនបំផុតបាន 290km/h។

Range Rover Sport SV Black Edition គឺមានការប្រព័ន្ធ mild-hybrid system សម្រាប់ជំនួយផងដែរ ដោយស៊ីប្រេង 11.7L ក្នុងចម្ងាយ 100km។ Range Rover Sport SV Black Edition នឹងមានការដាក់បញ្ជាអោយទិញមុនបាននៅចុងឆ្នាំ 2025 ហើយនឹងអាចដល់ទីផ្សារនាឆ្នាំ 2026។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន