នៅក្នុងទីផ្សាររថយន្ត SUV ដែលកំពុងពេញនិយមនៅកម្ពុជា GAC EMKOO បានបង្ហាញខ្លួននៅក្នុងទីផ្សារដែលជាជម្រើសដ៏ឆ្លាតវៃ សមស្របសម្រាប់អតិថិជនសម័យថ្មីដែលត្រូវការភាពប្រណីត និងបច្ចេកវិទ្យាទំនើបលើសពីរថយន្ត SUV ធម្មតា។
កាន់តែអស្ចារ្យ GAC គឺជាម៉ាកយីហោរថយន្តរបស់ប្រទេសចិនតែមួយគត់ ដែលទទួលបានពានរង្វាន់ J.D Power 08 ឆ្នាំជាប់ៗគ្នា៖ លើផ្នែកគុណភាព, រយៈពេលប្រើប្រាស់បានយូរអង្វែង និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់របស់អតិថិជន។
រថយន្ត GAC EMKOO ស៊េរីថ្មីឆ្នាំ 2025 ប្រភេទ SUV 05 កៅអី ជារថយន្តដែលមានរចនាបទបែបអានាគត Sci-Fi designed Concept ផ្តល់នូវអនុភាព និងភាពលេចធ្លោសម្រាប់អ្នកបើកបរជំនាន់ថ្មី។
សមត្ថភាពខ្លាំង
រថយន្ត EMKOO បំពាក់មកជាមួយម៉ាស៊ីនសាំងដែល GAC ឲឈ្មោះថា Mega Wave Power ទំនើបចុងក្រោយ ដែលផលិតដោយក្រុមហ៊ុន GAC ផ្ទាល់ ទំហំ 1.5 Turbo ដែលផលិតកម្លាំងសេសរហូតដល់ 177 PS, កម្លាំងរមួល ចំនួន 270 ញ៉ូតុនម៉ែតអាចបង្កើនល្បឿនពីចំណុច 0 ទៅ 100 ក្នុងរយៈពេលត្រឹម 8.8 វិនាទីប៉ុណ្ណោះ ព្រមទាំងកំរិតស៊ីប្រេងត្រឹមតែ 6.4 លីត្រ/100 គីឡូម៉ែត្រ។
ប្រអប់លេខ
រថយន្ត EMKOO ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ដែលគុណសម្បត្តិរបស់ប្រអប់លេខនេះគឺអាចចូលលេខបានរហ័សដែលធ្វើអោយការបើកបររលូនគ្រប់ស្ថានភាព និងមានផាសុកភាព។
បច្ចេកវិទ្យាទំនើបសម្រាប់មនុស្សសម័យថ្មី
រថយន្ត EMKOO បានភ្ជាប់មកជាមួយអេក្រង់កម្សាន្តទំហំធំ 10.25 អុីង និងបំពាក់មកជាមួយ Apple Car Play និងកាមេរ៉ា 360° មើលបានមួយជុំរថយន្ត។ កាន់តែចាប់អារម្មណ៏ជាងនេះ EMKOO បានបំពាក់បច្ចេកវិទ្យាទំនើប ស្មាតឃី PEPS ( Smart Key) ដែលអាចបញ្ចារ Lock និង Unlock, មុខងារទម្លាក់ តម្លើងកញ្ចក់អូតូ និងបញ្ឆេះពីចម្ងាយផងដែរ។
ផ្នែកខាងក្នុង ទំនើប និងផាសុកភាព
រថយន្ត EMKOO មិនគ្រាន់តែធំទូលាយទេ ប៉ុន្តែរចនាឡើងជាមួយពូកស្បែកដ៏ប្រណិត និងមានមុខងារបញ្ចាអូតូសម្រាប់ទាំងអ្នកបើកបរ និងអ្នករួមដំណើរខាងមុខដែលវាផ្តល់នៅភាពងាយស្រួល និងទំនើបទាន់សម័យ។ មិនត្រឹមតែប៉ុណ្ណោះវាក៏បំពាក់មកនៅភ្លើងបំភ្លឺលំអរក្នុងរថយន្ត Ambient Light ដែលអាចប្តូរពណ៌ជាច្រើនតាមចំណង់ចំណូលចិត្តធ្វើអោយខាងក្នុងរថយន្តមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។
ប្រព័ន្ធជំនួយក្នុងការបើកបរ
រថយន្ត EMKOO បានបំពាក់មកជាមួយបច្ចេកវិទ្យាជំនួយក្នុងការបើកបរ ADAS (Advanced Driver Assistance System) ដែលធ្វើអោយ មានភាពងាយស្រួល និងផ្តល់នៅសុវត្ថិភាពដល់អ្នកបើបកបរផងដែរ។
ACC ៖ Adaptive Cruise Control
ICA៖ Integrated Cruise Assist
LDW៖ Lane Departure Warning
LKA: Lane Keeping Assist
AEB: Autonomous Emergency Braking
TSR: Traffic sign recognition និងមុខងារជំនួយក្នុងការបើកបរជាច្រើនទៀត។
តម្លៃសមរម្យ
ជាមួយសមត្ថភាព ទំហំ និងបច្ចេកវិទ្យា EMKOO ជាអ្វីដែលលើសពី SUV ដទៃទៀត។ រថយន្ត GAC EMKOO ឆ្នាំ 2025 តម្លៃត្រឹមតែ $29,999 និងមានការធានារយះពេល 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។
ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
- 095 999 029 (KH/EN)
- 095 999 026 (中文)
- Telegram: GAC Motor Cambodia: https://t.me/GACMotorCambodia
- អគារតាំងបង្ហាញរថយន្ត GAC Motor Cambodia
Google Map: https://g.co/kgs/5ovjx7X
អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ