no-alternative title
no-alternative title
no-alternative title
no-alternative title

Xpeng ដឹកជញ្ជូនឡានបាន 800,000 គ្រឿងសម្រាប់រយៈពេលជាង 6 ឆ្នាំ

នៅថ្ងៃទី 11 ខែកក្កដានេះ ក្រុមហ៊ុន Xpeng បានប្រកាសថា សម្រាប់រយៈពេលជាង 6 ឆ្នាំមកនេះ ខ្លួនបានដឹកជញ្ជូនឡានជូនដល់អតិថិជនរបស់ខ្លួន បាន 800,000 គ្រឿងហើយ។ សូមជំរាបថា កាលពីឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុននេះធ្លាប់បានប្រកាសម្តងរួចមកហើយថា ខ្លួនបានដឹកជញ្ជូនឡានចំនួន 400,000 គ្រឿង។ ក្រុមហ៊ុន Xpeng បានបញ្ជាក់ថា មកដល់ពេលនេះ ខ្លួនបានប្រកាសចេញនូវឡានអគ្គិសនីបាន 7 ម៉ូដែលហើយ នៅក្នុងនោះរួមមានដូចជា  G7, Mona M03, 2025 X9, 2025 G6, 2025 G9, P7+ និង  P7i។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះបានបន្តថា កាលពីខែមិថុនានេះ ខ្លួនបានដឹកជញ្ជូនឡាន 34,611 គ្រឿង ដោយបានឈរនៅលេខ 4 ក្នុងចំណោមក្រុមហ៊ុនល្បីៗរបស់ប្រទេសចិន ដោយមានកណើន 224% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ នៅក្នុងរយៈពេលជា 8 ខែនេះ ក្រុមហ៊ុននេះនាំចេញបាន 30,000 គ្រឿងជារៀងរាល់ខែ។ សម្រាប់កន្លះឆ្នាំ 2025 ក្រុមហ៊ុន Xpeng បានដឹកជញ្ជូនឡានចំនួន 197,189 គ្រឿង ប្រៀបធៀបជាមួយនិងឆ្នាំ 2024 គឺធ្វើបានត្រឹមតែ 190,068 គ្រឿងប៉ុណ្ណោះ។

ក្រុមហ៊ុន Xpeng បានបន្ថែមថា នៅ 2025 នេះ ខ្លួនមានគោលដៅនាំចេញឡានរបស់ខ្លួនអោយបានចំនួន 380,000 គ្រឿង ហើយក្រុមហ៊ុននេះក៏នឹងមានយុទ្ធសាស្រ្តថ្មី នាំចេញអោយបាន 60 ប្រទេសផងដែរ នៅត្រឹមដំណាច់ឆ្នាំ 2025 ដោយថែមទាំងគ្រោងបង្កើតហាងលក់រថយន្តរបស់ខ្លួននៅលើទីផ្សារសកលអោយបានច្រើនជាង 300 ទីតាំងថែមទៀតផង។

គួរបញ្ជាក់ថា ថ្មីៗនេះ Xpeng បានប្រកាសចេញនូវឡានអគ្គិសនី ម៉ូដែល G7 Electric SUV ដែលមានការឌីស្សាញតាមស្តង់ដារ 0.238 Cd អាចរត់បានចំងាយ 702km និងមានកម្លាំង 292 សេះ ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺត្រឹមតែ 9 នាទី ប៉ុណ្ណោះឡានអគ្គិសនី Xpeng G7 មានការកក់មុនបានជាង 10,000 គ្រឿងឯណោះ។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន