នៅថ្ងៃនេះ Geely បានប្រកាសដាក់លក់មុនទៅលើឡានអគ្គិសនីថ្មី Galaxy A7 ម៉ូដែល (PHEV) នៅលើទីផ្សារប្រទេសចិនហើយ ដោយមាន 5 ជម្រើស នឹងមានតម្លៃចាប់ពី 14,500 ដុល្លាទៅ 18,650 ដុល្លារប៉ុណ្ណោះ។ A7 គឺជាម៉ូដែលដំបូងរបស់ Geely ដែលមានការប្រើប្រាស់នូវស្ថាបត្យកម្ម GEA (Geely Electric Architecture) ហើយក៏ជាម៉ូដែលប្រើប្រាស់នូវបច្ចេកវិទ្យា EM-i AI Super Hybrid 2.0 ជំនាន់ថ្មីរបស់ខ្លួនផងដែរ។ A7 គឺជាម៉ូដែល mid-size PHEV ត្រូវបានក្រុមហ៊ុននេះប្រកាសចេញជាលើកដំបូងនៅថ្ងៃទី 19 ខែមិថុនាកន្លងទៅ។
ជាមួយនិងការប្រើប្រាស់នូវ EM-i hybrid system នេះ គឺមានការបំពាក់នុវម៉ាស៊ីនចំនុះ 1.5-litre កម្លាំង 82 kW (110 សេះ) និងមានអមដំណើរដោយម៉ូទ័រអគ្គិសនីកម្លាំង 175 kW (235 សេះ)។ បើតាមការបញ្ជាក់ពី Geely បានអោយដឹងថា A7 អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 7.1 វិនាទីប៉ុណ្ណោះ។ សម្រាប់ការជិះ 100km ស៊ីប្រេងតែ 2.67 លីត្រនោះទេ។ ចំពោះការសាកភ្លើង និងចាក់សាំងពេមម្តងអាចជិះបាន 2,100km។ ឡាននេះមានអាគុយ 2 ជម្រើស គឺមានទំហំ 8.5kWh និង 18.4kWh ដែលអាចរត់ជាមួយអគ្គិសនិសុទ្ធបាន 70km និង 150km តាមស្តង់ដារ (CLTC)។
Galaxy A7 មានប្រវែង 4,918mm និងទទឹង 1,905mm ហើយនិងកំពស់ 1,495mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,845mm ព្រមទាំងមានជម្រើស 6 ពណ៌រួមាន Enamel Blue, Frost Silver, Ink White, Obsidian Black, Misty Grey និង Sky Grey។ សម្រាប់ខាងក្នុង Galaxy A7 មានការប្រើប្រាស់នូវប្រព័ន្ធ Flyme Auto intelligent cockpit system ថ្មីរបស់ Geely ដែលមានការអភិវឌ្ឍរួមគ្នាជាមួយនិង Meizu ផងដែរ។
នៅខាងក្នុងឡាននេះ មានអេក្រង់ទំហំ 15.4-អ៊ីង 2.5K នៅចំណ្តាល ខណៈដែលអេក្រង់នៅមុខដៃចង្កូតមានទំហំ 8.8-អ៊ីង។ ផ្នែកខាងក្នុងនេះ មានការឌីស្សាញ 3 ពណ៌ រួមមាន Snow White, Autumn Brown និង Misty Grey ក្នុងនោះក៏មានកញ្ចក់ panoramic sunroof ដែលមានទំហំ 0.87 m² រួមនិង 50W dual wireless chargers ផងដែរ។