no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់ឡានអគ្គិសនី BYD Xia MPV ជម្រើស 7 កៅអី កាលពីខែមិថុនា បានចំនួនជាង 5 ពាន់គ្រឿង

នៅថ្ងៃនេះ ក្រុមហ៊ុន BYD បានបន្តធ្វើការនាំចេញឡាន Xia MPV ដែលជាម៉ូដែលកំពុងតែមានប្រជាប្រិយភាពទៅកាន់ទីផ្សារប្រទេសមិកសិកូថែមទៀតហើយ។ សម្រាប់ម៉ូដែលនេះត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅលើទីផ្សារកាលពីថ្ងៃទី 25 ខែមិថុនាកន្លងទៅនេះ។ សូមជំរាបថា នេះគឺជាម៉ូដែលមួយដែលឈ្មោះពី BYD M9 ដែលលក់នៅលើទីផ្សារប្រទេសចិន ហើយនេះក៏ជាម៉ូដែល hybrid MPV ដំបូងគេនៅក្នុងប្រទេសនេះផងដែរ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសផ្លួវការណ៌នៅថ្ងៃនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការដាក់លក់នៅលើទីផ្សារប្រទេសមិកសិកូនេះ ឡានអគ្គិសនី BYD ថ្មីនេះ គឺមានតម្លៃ $52,180 ដុល្លារ។ និយាយពីកម្លាំងនិងការប្រើប្រាស់វិញ្ រថយន្តថ្មីនេះ ដំណើរការនៅលើអាគុយ NEDC មានសមត្ថភាពអាចរត់បានចម្ងាយ 95km ខណៈដែលកាបូកបញ្ចូលគ្នារវាង NEDC និងចាក់សាំងពេញ អាចរត់បាន 945km។ បើតាមការបញ្ជាក់ពី Ray Zou ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន BYD ប្រចាំនៅមិកសិកូ បាននិយាយថា ការបង្ហាញវត្តមាននៅលើទីផ្សារថ្មីនេះ គឺជាយុទ្ធសាស្រ្តថ្មីមួយទៀតសម្រាប់ក្រុមហ៊ុននៅក្នុងការពង្រីកទីផ្សារនៅក្នុងតំបន់អាមេរិកខាងត្បូង។ BYD Xia ត្រូវបានប្រកាសដាក់លក់ជាលើកដំបូងនៅលើទីផ្សារចិនកាលពីថ្ងៃទី 8 ខែមករាកន្លងទៅនេះ ជាមួយនិងបច្ចេកវិទ្យា DM hybrid technology ជំនាន់ទី 5។ 

ឡានអគ្គិសនី BYD Xia MPV ជាប្រភេទឡានមានកៅអី 3 ជួ ជម្រើស 7 កៅអី និងមានប្រវែង 5,145mm ទទឹង 1,970mm ហើយនិងកំពស់ 1,805mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 3,045mm។ ឡាននេះមាន 4 ជម្រើសនៅលើទីផ្សារប្រទេសចិន និងមានតម្លៃចាប់ពី $34,870 ដុល្លារឡើង។ BYD Xia MPV ត្រូវបានក្រុមហ៊ុននាំចេញបាន 5,018 គ្រឿងកាលពីខែមិថុនាកន្លងទៅ ដោយបានធ្វើអោយចំនួននៃការនាំចេញសរុបម៉ូដែលនេះ កើនឡើងដល់ 47,785 គ្រឿងហើយមកដល់ពេលនេះ។

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន