នៅពេលនេះ មានការបញ្ចេញនូវរបាយការណ៌ថ្មីស្តីពីការលក់រថយន្តអគ្គិសនីនៅលើទីផ្សាប្រទេសចិន ដោយបង្ហាញថា មានក្រុមហ៊ុនផលិតរថយន្តធំៗចំនួន 6 បាននាំមុខគេខ្លាំង ជាមួយនិងតួរលេខសរុបជាង 8.7929 លានគ្រឿងសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ។ ក្រុមហ៊ុន BYD ត្រូវបានគេមើលឃើញថា គឺនៅតែបន្តនាំមុខគេនៅលើទីផ្សារដដែលសម្រាប់រយៈពេខាងអលលើនេះ ដោយមានការតាមពីក្រោយដោយក្រុមហ៊ុន SAIC។ ក្រុមហ៊ុនធំៗទាំងពីរនេះ បានឈានដល់ទៅជាង 2 លានគ្រឿងទៅលើការលក់រថយន្តក្នុងត្រីមាសទី 1 នេះ។
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហាញថា នៅត្រីមាសទី 1 ឆ្នាំ 2025 នេះ ក្រុមហ៊ុន BYD បានបង្កើតនូវភាពភ្ញាក់ជាខ្លាំងជាមួយនិងលក់រថយន្តរបស់ខ្លួនបានចំនួនដល់ទៅ 2.146 លានគ្រឿង ដែលមានការកើនឡើងដល់ទៅ 33.04% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលលក់បានត្រឹមតែ 1.613 លានគ្រឿងប៉ុណ្ណោះ។
របាយការណ៌ខាងលើនេះ បានបន្ថែមថា សម្រាប់ខែមិថុនាតែមួយប៉ុណ្ណោះ ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបានដល់ទៅ 382,600 គ្រឿង ប្រៀបធៀបជាមួយឆ្នាំមុន លក់បានត្រឹមតែ 341,700 គ្រឿងនោះទេ។
តាមរយៈនៃតួរលេខកើនឡើងនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពខ្លាំងនៃក្រុមហ៊ុននេះ។ ក្រុមហ៊ុនបន្តថា សម្រាប់ម៉ូដែល Qin ស្ថិតក្នុង Dynasty series កាលពីខែមិថុនានេះ គឺលក់បានចំនួនជាង 44,000 គ្រឿង ប្រៀបធៀបជាមួយនិងឆ្នាំមុនធ្វើបានត្រឹមតែ 274,300 គ្រឿងប៉ុណ្ណោះ។ ចំពោះម៉ូដែល Seagull ដែលស្ថិតនៅក្នុង Ocean series កាលពីខែមិថុនានេះ គឺលក់បានចំនួន 51,300 គ្រឿង ដែលបានជុំរុញអោយការលក់សរុបបានឈានដល់ 284,400 គ្រឿង សម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ។