no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

កាលពីថ្ងៃទី 4 ខែកក្កដានេះ Lynk & Co 10 EM-P ដែលជាឡានអគ្គិសនីប្រភេទ AWD ដែលមានវត្តមាននៅលើទីផ្សារសកលរួចហើយនោះ បានប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារចិនហឿយ ដោយមានតម្លៃប្រហែល 200,000 យ៉ន់ដែលស្មើរនឹង 27,900 USD ដុល្លារ។ ជាមួយនិងវត្តមាននៅពេលនេះ Lynk & Co 10 EM-P ត្រូវបានគេបញ្ជាក់ថា ក៏មានការប្រើប្រាស់នូវប្រព័ន្ធ plug-in hybrid ដូចគ្នានៅលើម៉ូដែលឡានអគ្គិសនីសុទ្ធ Z10 អញ្ចឹងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការមកដល់ទីផ្សារចិននេះ ឡានអគ្គិសនី Lynk & Co 10 EM-P គឺមានជម្រើស 3 ពណ៌ រួមមានដូចជា Purple, Gold និង Beige ហើយនឹងមានវិមាត្រI 5050/1966/1487mm កម្លាតកង់មុខក្រោយប្រវែង 3005mm។ ប្រៀបធៀបរវាងឡានអគ្គិសនី Lynk & Co Z10 និង Lynk & Co 10 EM-P គឺម៉ូដលថ្មីនេះ វែងជាង 22mm និងមានកំពស់ខ្ពស់ជាងប្រហែល 19mm ទៅ 24 mm។ និយាយពីរូបរាងរបស់ឡានអគ្គិសនី Lynk & Co 10 EM-P នេះ គឺនៅតែបន្តប្រើប្រាស់នូវគំនិត Lynk & Co’s Next Day design concept របស់ខ្លួនដដែល។ 

នៅលើរថយន្តនេះមានការបំពាក់នូវសិនស័រ lidar នៅលើដំបូលខាងមុខសម្រាប់ទ្រទ្រង់នូវជំនួយការបើកបរ G-Pilot H7 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Zeekr ហើយថែមទាំងមានការគាំទ្រដោយឈីប Nvidia Drive Thor ជំនួយដល់ការចូលចត និងការបើកបរបនៅលើផ្លូវ highway ក៏ដូចជាផែនទីបង្ហាញផ្លូវ urban navigation សម្រាប់ការបើករបរស្វ័យប្រវត្តិថែមទៀតផង។ឡានអគ្គិសនី Lynk & Co 10 EM-P មានការប្រើប្រាស់នូវស្ថាបត្យកម្ម CMA Evo architecture ដែលមានការប្រើប្រាស់នូវគ្រឿងបង្គុំខាងមុខមានភាពរឹងមាំជាងមុន ខណៈដែលខាងក្រោយគឺមានការប្រើប្រាស់ប្រព័ន្ធបូមដាច់ពីគ្នា។

និយាយពីប្រព័ន្ធ plug-in hybrid នៅលើឡានអគ្គិសនី Lynk & Co 10 EM-P គឺមានការប្រើប្រាស់នូវម៉ាស៊ីន 1.5T Evo engine និងម៉ូទ័រភ្លោះ ហើយនិង 3-speed DHT។ សម្រាប់ម៉ាស៊ីនេនះ គឺមានកម្លាំង 120 kW (161 សេះ) ខណៈដែលម៉ូទ័រគឺមានកម្លាំង 180 kW (241 សេះ) និង 90 kW (121 សេះ) ដោយបូកចូលគ្នា គឺមានកម្លាំងសរុប 390 kW (523 សេះ) និងមានកម្លាំងរមួល 755 Nm។ ឡានអគ្គិសនី Lynk & Co 10 EM-P អាចបង្កើតល្បើមពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 5.1 នាទីប៉ុណ្ណោះ។ សម្រាប់ការជិះ 100km គឺស៊ីប្រេងត្រឹម 4.2 L ប៉ុណ្ណោះ។

នៅលើឡានអគ្គិសនី Lynk & Co 10 EM-P មានអាគុយពីរទំហំ គឺទំហំ 18.4 kWh និង 38.2 kWh ដែលមានសមត្ថភាពអាចរត់បានជាមួយនិងអគ្គិសនីសុទ្ធ 120km និង 240km តាមស្តង់ដារ CLTC។ សម្រាប់ការសាកពី 30% ទៅ 80% ប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ និយាយពីខាងក្នុងឡានអគ្គិសនី Lynk & Co 10 EM-P នេះ គឺមាន 4 ពណ៌ រួមមានពណ៌ Orange, white, black និង black + gold ហើយថែមទាំងមានប្រព័ន្ធសម្លេង Harman Kardon speakers ចំនួនដល់ទៅ 23 គ្រាប់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន