no-alternative title
no-alternative title
no-alternative title
no-alternative title

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

នៅពេលនេះ ឡានអគ្គិសនី BYD Seal 06 DM-i ម៉ូដែល PHEV station wagon បានប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយដោយមានតម្លៃចាប់ពី 109,800 យ៉ន់ ដែលស្មើរនឹង 15,230 ដុល្លារប៉ុណ្ណោះ។ សម្រាប់ម៉ូដែលថ្មីនេះ គឺអាចបើកបរបានចម្ងាយ 2,000km ចំពោះការសាកពេញ និងចាក់សាំងពេញម្តង។ បន្ថែមពីនេះទៅលើការបើកបរចម្ងាយផ្លូវ 100km ស៊ីប្រេងត្រឹមតែ 3.15 លឺត្រប៉ុណ្ណោះ។ ជាមួយនិងវត្តមានម៉ូដែល Seal 06 DM-i wagon នេះ គឺមានការផ្តោតខ្លាំងទៅលើទីផ្សារាសកលភាគច្រើន។

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីការឌីស្សាញរបស់ BYD Seal 06 DM-i wagon នេះ គឺជាមានគំនិតស្រដៀងគ្នាបន្តិចជាមួយនិងម៉ូដែល sedan ទៅលើផ្នែកខាងក្នុង។ សម្រាប់ម៉ូដែលថ្មីនេះ គឺមានតួខ្លួន យកលំនាំាតាម “Marine Aesthetics” ដែលមានវិមាត្រ4850/1890/1505mm និងមានគម្លាតកង់មុខក្រោយប្រវែង 2,790mm។ ឡាននេះគឺមានទម្រង់ 0.284 Cd។

Seal 06 DM-i wagon ដំណើរការនៅលើប្រព័ន្ធ  plug-in hybrid system ជំនាន់ទី 5 របស់ BYD ដែលមានការប្រើប្រាស់នូវម៉ាស៊ីនចំនុះ 1.5-liter មានកម្លាំង 74 kW (99 សេះ) និងមានអមដោយម៉ូទ័រកម្លាំង 120-kW (161 សេះ) ដោយអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេល 8.7 នាទី ហើយសម្រាប់ការជិះលើផ្លូវចម្ងាយ 100km គឺស៊ីប្រេងត្រឹមតែ 3.15 liters ប៉ុណ្ណោះ។ ឡាននេះប្រើប្រាស់អាគុយ FinDreams-made LFP 10.08-kWh អាចរត់ដោយអគ្គិសនីសុទ្ធបានចម្ងាយ 80km ជាមួយស្តង់ដារ CLTC។

សម្រាប់ម៉ូដែលមួយទៀត ក៏មានការប្រើប្រាស់នូវម៉ាស៊ីនដូចគ្នានេះដែរ ប៉ុន្តែទៅលើម៉ូទ័រគឺខ្លាំងជាងម៉ូដែលមុន ដោយមានកម្លាំង 160 kW (215 សេះ) និងអាចបង្កើតល្បឿនពី 0 ទៅ 100km ប្រើពេលត្រឹមតែ 7.7 វិនាទីប៉ុណ្ណោះ។ ឡាននេះប្រើអាគុយ LFP កម្លាំង 18.71 kWh អាចរត់ជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 150km ជាមួយស្តង់ដារ (CLTC)។ សម្រាប់ការសាកភ្លើងពី 30% ទៅ 80% គឺប្រើពេល 25 នាទី។ ម៉ូដែលនេះស៊ីប្រេង 4.25 liters ក្នុងចម្ងាយផ្លូវ 100km ហើយនឹងមានធុងប្រេងចំនុះ 65-liter fuel tank។ សម្រាប់ការសាកពេញ និងចាក់សាំងពេញម្តង រត់បាន 2,000 km។

BYD Seal 06 DM-i wagon ថ្មីនេះ មានការបំពាក់នូវអេក្រង់ទំហំ 12.8-អ៊ីង និងអេក្រង់ LCD instrument cluster ទំហំ 8.8-អ៊ីង ហើយនិងឧបាល័រ 6 គ្រាប់, ពោងសុវត្ថិភាព 6 គ្រាប់, LED headlights, និងកៅអីមុខមានប្រព័ន្ធកម្តៅ heated & ventilated ។ នៅលើម៉ូដែលតូចជាងគេក៏មានការប្រើប្រាស់នូវជំនួយការបើកបរ DiPilot 100 (“God’s Eye C”) ផងដែរ។ BYD Seal 06 DM-i wagon ថ្មីនេះមានកាមេរ៉ា 12 គ្រាប់, 5mm-wave radars, សិនស័រ Ultrasonic radars 12 គ្រាប់។

ចំពោះមូដែលខ្ពស់ជាងគេរបស់ BYD Seal 06 DM-i station wagon គឺមានអេក្រង់ទំហំ 15.6-អ៊ីង, ឧបាល័រ 8 គ្រាប់ និងពោងសុវត្ថិភាព 7 គ្រាប់។ ចំណុចពិសេសគឺមានប្រព័ន្ធ DiSus-C សម្រាប់ជំនួយនៅក្នុងការបើកបរតែម្តង។ 

-BYD Seal 06 DM-i wagon ម៉ូដែល 80km Noble តម្លៃ 109,800 យ៉ន់ (15,320 USD)

•BYD Seal 06 DM-i wagon ម៉ូដែល 150km Exclusive តម្លៃ 119,800 យ៉ន់ (16,720 USD)

•BYD Seal 06 DM-i wagon ម៉ូដែល 150km Flagship តម្លៃ 129,800 យ៉ន់ (18,115 USD)

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ