យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ អោយដឹងថា Fang Cheng Bao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD នឹងមានការបង្ហាញចេញនូវឡាន SUV ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Tai 7 នៅថ្ងៃទី 9 ខែកញ្ញាខាងមុខនេះដោយឡានអគ្គិសនីថ្មីនេះ គឺជាម៉ូដែលទីពីរនៃត្រកូល Fang Cheng Bao Tai Series ដែលកំពុងតែដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ឡានអគ្គិសនី Tai 7 ថ្មីនេះ នឹងមានលក់ក្នុងតម្លៃ 250,000 យ៉ន់ ដែលប្រហែលជា $34,990 ដុល្លារ នេះបើតាមការបញ្ជាក់ពី Auto Home។
ឡានអគ្គិសនី SUV ជំនាន់ថ្មីម៉ូដែល Fang Cheng Bao Tai 7 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានប្រវែង 4,999mm ទទឹង 1,995mm និងកំពស់ 1,865mm ហើយនិងមានគម្លាតកង់ខាងមុខ និងកង់ខាងក្រោយប្រវែង 2,920mm។ ជាមួយនិងវត្តមាននាពេលខាងមុខនេះ ឡាន Tai 7 ថ្មីនេះ គឺមានការឌីស្សាញខាងក្នុងមានទំហំធំ ប្រៀបធៀបជាមួយម៉ូដែលថ្មីៗរបស់ Fang Cheng Bao ដែលមានលក់នៅលើទីផ្សារ។
នៅលើឡាននេះ មានការបំពាក់នូវជំនួយការបើកបរឆ្លាតវៃ BYD God's Eye smart driving system និងគ្មានសិនស័រ LiDAR នោះទេ។ សម្រប់ AWD គឺមានអាគុយទំហំ 35.6-kWh រត់បានចម្ងាយ 180km តាមស្តង់ដារ CLTC ខណៈដែល Two-Wheel Drive មានអាគុយទំហំ 26.6kWh បើកបរបាន 135km តាមស្តង់ដារ CLTC។ ចំពោះការសាកពេញ និងចាក់សាំងពេញម្តងអាចជិះបានចម្ងាយដល់ទៅ 1,300km។
សូមជំរាបថា Tai 7 គឺជាឡានអគ្គិសនី SUV ជំនាន់ទី 2 បន្ទាប់ពីម៉ូដែល Tai 3 electric SUV ហើយក៏ជាម៉ូដែលដំបូងរបស់ Fang Cheng Bao ដែលមានការឌីស្សាញរូបរាងជ្រុងផងដែរ។ ឡាននេះត្រូវបានគេរាយការណ៌ថា បានចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំកាលពីថ្ងៃទី 11 ខែសីហាកន្លងទៅនេះ។ ហើយនៅថ្ងៃទី 1 ខែកញ្ញា Fang Cheng Bao ក៏បានធ្វើបន្តធ្វើការបង្ហាញឡានម Tai 7 នេះនៅតាមហាងចំនួន 300 កន្លែងនៅប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅនេះ Fang Cheng Bao បានលក់ឡានអគ្គិសនីរបស់ខ្លួនបានចំនួន 16,265 គ្រឿង កើនឡើង 233.57% ប្រៀបធៀបជមួយនិងឆ្នាំមុន និងកើនឡើង 14.70% ប្រៀបធៀជាមួយនិងខែកកក្កដាកន្លងទៅនេះបើតាមទៅទិន្នន័យដែលទម្លាយចេញមុននេះ។