ក្រុមហ៊ុន BYD នឹងមានការប្រកាសចេញលក់រថយន្ត SUV ទំនើបប្រណិតស្ថិតក្រោមស្លាកយីហោ Yangwang ម៉ូដែល U8L Dingshi Edition នៅថ្ងៃទី 12 ខែកញ្ញាសប្តាហ៍ក្រោយនេះ។ ហើយរថយន្ត SUV ប្រណិតថ្មីនេះ ត្រូវបាន BYD បើកលក់ Pre-Sale នៅថ្ងៃទី 31 ខែកក្តដា ឆ្នាំ 2025 ជាមួយតម្លៃខ្ទង់ 13 លានយាន់ ឬប្រហែល $181,130។
Yangwang U8L Dingshi Edition មានការឌីស្សាញផ្នែកខាងក្រោយរំលេចជាមួយនឹងមាស 24K ដែលមានដូចជានៅលើ Logo មុខក្រោយ, បន្ទាត់ឆ្នូតលើត្រគៀកក្រោយសងខាង, កែងគូទក្រោយសងខាង និងនៅលើចំហៀងសងខាងរបស់រថយន្ត។ រថយន្ត SUV ប្រណិតនេះ មានបណ្តោយ 5,400m/ ទទឹង 2,049mm/ កំពស់ 1,921mm និងគម្លាងរវាងកង់មុខទៅកង់ក្រោយ 3,250mm។
ផ្នែកខាងមុខមានមកជាមួយរបាំងការពារបាតពណ៌ខ្មៅ ចំហៀងមានបំពាក់យ៉ាន់ពណ៌ខ្មៅទំហំ 23-inch មានរបាំងការពារភក់ មានឈ្នាន់ជាន់នៅចំហៀងសាងខាង និងផ្នែកខាងក្រោយបង្កប់ជាមួយបណ្តុំអំពូលជាច្រើនគ្រាប់។ Yangwang U8L មានទំងន់សរុបដល់ទៅ 4,210kg 4,210 kg ឯណោះ ដែលជាទំងន់ធ្ងន់បំផុតសម្រាប់ប្រភេទឡាន SUV។
រថយន្តដ៏ទំនើបប្រណិតថ្មីនេះ មានកៅអីចំនួន 6 រៀបជា 2x2x2 ជាប្រភេទកៅអីស្បែកប្រណិតមានមុខងារម៉ាស្សា 14 ចំនុច មាន Speaker លើក្បាលកៅអី និងសែនស័រនៅលើកន្លែងដាក់ដៃ smart temperature-sensing armrests សម្រាប់កៅអីខាងមុខ, កៅជួរទីពីរជាប្រភេទ Dual zero-gravity seats ដែលមានមុខងារម៉ាស្សា 18 ចំនុច, មាន Speaker លើក្បាលកៅអី រួមនឹងមុខងារបញ្ជាការប្រើប្រាស់ជាច្រើនផ្សេងទៀតទាំងនៅលើកៅអីជួរទីពីរ និងជួរទីបី។
Yangwang U8L ជាប្រភេទរថយន្ត Luxury Hybrid SUV ដែលមានបំពាក់មកជាមួយម៉ាស៊ីន 2.0T ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 គ្រាប់ ដែលមានកម្លាំងសរុប 880kW ឬ 1.180 សេះ និងកម្លាំងរមួល 1,280Nm ហើយរថយន្តនេះអាចជិះបានចម្ងាយផ្លូវដល់ 1,160km នៅពេលសាកភ្លើង និងចាក់សាំងពេញម្តង៕