នៅថ្ងៃនេះ Chery បានប្រកាសចេញជាផ្លូវការណ៌នូវ Fulwin X3L ដែលជាឡានស៊េរីថ្មីបំពាក់នូវប្រព័ន្ធ Kunpeng Golden Extended-Range CEM-S system ជាមួយនិងជម្រើស 4 ម៉ូដែលផ្សេងគ្នា មានតម្លៃចាប់ពី 119,900 យ៉ន់ និង 159,900 យ៉ន់ ដែលស្មើរនិង 16,500 ដល់ 22,000 ដុល្លារ។ Fulwin X3L មានការឌីស្សាញរូបរាងបែបជ្រុងឬហៅថា “box-shaped” ដែលដូចគ្នាទៅនឹង iCar (iCaur) 03T អញ្ចឹង។ សម្រាប់ផ្នែកខាងមុខនេះនៃឡាននេះ មានប៉ាណាមុខកាត់ទទឹងពណ៌ខ្មៅ និងភ្ជាប់ដោយ Headlights។
និយាយពីរូបរាង គឺមានលក្ខណៈជាប្រអប់ 4 ជ្រុង និងដៃទ្វាលាក់ជិត ហើយនិងមានជើងក្រោមជុំវិញពណ៌ខ្មៅ។ ឡានេះមានកង់ទាំង 4 ពណ៌ទំហំ 21 អ៊ីង។ Fulwin X3L មានទំហំ 4545/1950/1815mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2783mm។ នៅផ្នែកខាងក្រោយមានទ្វាបើកទាញពីចំហៀង និងដាក់បន្ថែមនូវសំណាញ់សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តបែប off-road adventures នៅតាមតំបន់ភ្នំ ទឹកជ្រោះ មាត់សមុទ្រ។
ផ្នែកខាងក្នុងនៃ Chery Fulwin X3L មានការឌីស្សាញជាមួយនិងលក្ខណៈរឹងមាំ និងមានអេក្រង់ឌីជីថល LCD និងអេក្រង់កម្សាន្តទំហំ 15.6-ដែលមានការគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 ទៀតផង។ Fulwin X3L មានការបំពាក់ដោយចំនួយការបើកបរឆ្លាតវៃ Falcon 500 intelligent driving system និងមានការគាំទ្រដោយផែនទីសម្គាល់ផ្លូវហៃវេ រួមនិងផែនទៅនាំផ្លូវក្នុងក្រុង ក៏ដូចជាការចូលចំណត រួមនិងមុខងារជាច្រើនទៀតផងដែរ។
ឡាន Chery Fulwin X3L នេះ គឺមានបំពាក់នូវម៉ាស៊ីន 1.5T រួមនិងម៉ូទ័រអេឡិចត្រូវនិងផងដែរ។ សម្រាប់កម្លាំងម៉ាស៊ីន 1.5T នេះ គឺមានកម្លាំង 115 kW និងម៉ូទ័រមួយកម្លាំង 185 kW (248 សេះ) និងមានកម្លាំងរមួល 300Nm។ សម្រាប់ម៉ូទ័រភ្លោះ នឹងប្រើប្រាស់នៅលើ FWD មានកម្លាំងសរុប 315 kW (422 សេះ) និងមានកម្លាំងរមួល 505Nm អាចបង្កើតល្បឿនពី 0-100km/h ប្រើប្រាស់ពេលត្រឹមតែ 4.7 វិនាទីប៉ុណ្ណោះ។ ចំពោះការបើកបរជាមួយនិងអគ្គិសនីសុទ្ធ គឺអាចធ្វើបានចម្ងាយ 135km និង 215km ខណៈដែលការចាក់សាំងពេញ និងសាកពេកម្តងបើកបាន 1200km។