no-alternative title
no-alternative title

Geely ចេញឡានថ្មី Emgrand 2026 ហើយនិងប្រកាសលក់មុនជាមួយតម្លៃតែជាង 9 ពាន់ដុល្លារទេ

នៅថ្ងៃនេះ Geely បានប្រកាសលក់មុនទៅលើឡានស៊េរីថ្មី Emgrand ជំនាន់ទី 5 របស់ខ្លួននៅលើទីផ្សារប្រទេសចិនហើយ ដោយមានតម្លៃចាប់ពី 68,900 យ៉ន់ទៅ 85,900 យ៉ន់ ប្រហែល 9,700 ដុល្លារទៅ 12,000 ដុល្លារប៉ុណ្ណោះ។ សម្រាប់វត្តមានម៉ូដែលថ្មីនេះ គឺមានប្រើប្រាស់នូវប្រព័ន្ធ BMA Evo global ដែលមានម៉ាស៊ីន 2 ជម្រើស គឺ 1.5 Turbocharged engine និង 1.5-Litre Naturally Aspirated Engine។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Geely Emgrand 2026 ម៉ូដែលថ្មីនេះ គឺមានទំហំធំជាងជំនាន់ទី 4 ដោយមានតួខ្លួនប្រវែង 4,815mm និងទទឹង 1,885mm ហើយនិងកំពស់ 1,480mm ខណៈដែលគម្លាតកង់មុខក្រោយ គឺមានប្រវែង 2,755mm ប្រៀបធៀបជាមួយនិងម៉ូដែលមុនគឺវែងជាង 177mm ធំជាង 65mm និងខ្ពស់ជាង 20mm រីឯគម្លាតកង់មុខក្រោយវែងជាង 105mm។ និយាយពីការឌីស្សាញខាងមុខ គឺមានប៉ាណាក្រូម៉េធំ ហើយនិងមានជម្រើស 6 ពណ៌ ព្រមទាំងដៃទ្វារដូចឡានជំនាន់មុនដែរ។ ឡាននេះប្រើកង់ទំហំ 16-អ៊ីង និង 17-អ៊ីងសម្រាប់ទំហំស្តង់ដារ ប៉ុន្តែក៏មានទំហំ 18 អ៊ីងផងដែរ។

 

សម្រាប់ប្រព័ន្ធកាប៊ីនខាងក្នុងវិញ គឺអេក្រង់ឌីជីថលទំហំ 10.2 អ៊ីង និងអេក្រង់កម្សាន្តទំហំ 14.6 អ៊ីងហើយនិងដំណើរការនៅលើប្រព័ន្ធព័តមាន Flyme Auto infotainment system ដែលមានការគាំទ្រដោយសម្លេង ហើយនិងអាចភ្ជាប់ស្មាតហ្វូនបានតាមរយ់ Flyme Link/CarLink/HUAWEI HiCar) ក៏ដូចជាបញ្ជាដោយកាយវិការ និង navigation via Gaode 810 maps ទៀតផង។

បន្ថែមពីនេះនៅលើឡាននេះ មុខងារថ្មីៗជាច្រើនសម្រាបប្រើប្រាស់ផងដែរ ក្នុងនោះមានដូចជា LED headlamps, កញ្ចក់ចំហៀងអេឡិចត្រូនិក ដៃចង្កូតឌីស្សាញចេញពីស្បែក មាន 4 ប្រឡោះ ហើយនិងមានរាងដូចប៊ូតងព្យាណូអញ្ចឹង។ ជាមួយគ្នានេះ ក៏មានប្រព័ន្ធបើកបរឆ្លាតវៃដូចជា L2-level system ជាមួយនិង intelligent high/low-beam control, large-vehicle avoidance, traffic-sign recognition, emergency lane-keeping assist, lane-keeping assist, ប្រព័ន្ធជូនដំណឹងពេលមានអ្វីឆ្លងកាត់, forward-collision warning, ប្រព័ន្ធចាប់ហ្វ្រាំងគ្រាអាសន្ន, និង Adaptive Cruise control ជាដើម។

  

 

ព័ត៌មានពាណិជ្ជកម្ម