no-alternative title
no-alternative title

ឡានអគ្គិសនី BYD Atto 3 ត្រៀមចេញស៊េរីថ្មីមួយទៀតមានអាគុយធំជាងមុនសាកពេញអាចបើកបាន 650km

យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបបង្ហាញថា ឡានអគ្គិសនី Atto 3 ស៊េរីថ្មីរបស់ BYD នឹងមានការប្រកាសចេញជាមួយនិងជម្រើសថ្មី មានការបំពាក់នូវអាគុយ (LFP) battery pack ទំហំ 74.880 kWh ដែលសាកពេញម្តងអាចបើកបានដល់ទៅចម្ងាយ 650km តាមស្តង់ដារ CLTC cruising range។ ព័ត៌មាននេះត្រូវបានគេឃើញនៅលើបញ្ជី MIIT របស់ប្រទេសចិនកាលពីពេលថ្មីៗនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន BYD ក៏ទើបតែបង្ហាញចេញនូឡានអគ្គិសនី BYD Atto 3 ជំនាន់ទី 2 នៅលើទីផ្សារប្រទេសចិន ផងដែរ ដោយមានភ្ជាប់ជាមួយនិងអាគុយមានទំហំ 49.92 kWh ឬ 60.48 kWh ដែលជាប្រភេទអាគុយBlade battery pack សាកពេញម្តង អាចបើកបានចម្ងាយ 430km ឬ 510km តាមស្តង់ដារ CLTC cruising range។

 

ជាមួយនិងការបង្ហាញខ្លួននៅបញ្ជី MIIT របស់ចិននេះ BYD Atto 3 ស៊េរីថ្មីនេះ នឹងមានការប្រើប្រាស់កម្លាំងសរុបដល់ទៅ 230 kW (308 សេះ) គាំទ្រដោយម៉ូទ័រ TZ200XYC ខ្ពស់ជាងជំនាន់មុន 80 kW (107 សេះ) នឹងអាចបើកបានជាមួយល្បឿនលឿនបំផុតចាប់់ពី 160 km/h ទៅ 180 km/h។ សម្រាប់ការឌីស្សាញរូបរាងខាងក្រៅរបស់ឡាននេះ គឺមិនការផ្លាស់ប្តូរទេ គឺមានប្រវែង 4455mm ទទឹង 1875mm និងកំពស់ 1615mm ខណៈដែលគម្លាតកង់ 2,720 mm។

ជាមួយនិងបន្ថែមនូវទំហំអាគុយនេះ BYD Atto 3 ស៊េរីថ្មីនេះ គឺមានទម្ងន់ឡើងដល់ 1,880kg ដែលធ្ងន់ជាងម៉ូដែលមុន 190kg ទៅ 255kg។ មកដល់ពេលនេះ នៅមិនទាន់មានតម្លៃនោះទេ ខណៈដែលម៉ូដែលមុនៗ ក្រុមហ៊ុននេះ បានដាក់លក់ជាមួយតមម្លៃចាប់ពី 111,800 យ៉ន់ទៅ 141,800 យ៉ន់ ដែលប្រហែល 15,700 ដុល្លារ ទៅ 19,900 ដុល្លារ។ នៅលើឡានថ្មីនេះ ក៏មានការគាំទ្រដោយជំនួយការបើកបរឆ្លាតវៃជំនាន់ថ្មី BYD “God’s Eye” C ដែលមានការគាំទ្រដោយសិនស័រ 29 គ្រាប់ និងសិនស័រ Five Millimeter-Wave radars រួមនិងកាមេរ៉ាគុនភាពខ្ពស់ចំនួន 12 គ្រាប់ ក៏ដូចជាសិនស័រ Ultrasonic Radars ចំនួន 12 គ្រាប់ដូចគ្នា។ 

BYD Atto 3 ស៊េរីថ្មីនេះ គឺមានជម្រើសយ៉ាន់កង់ពណ៌ដូចមុនដែរ គឺមានពណ៌ប្រផេះទំហ 18 អ៊ីង និងប្រើប្រាស់សំបកដែលមានលេខ 215/55 និង 235/50។ សម្រាប់រន្ធសាកថ្ម គឺមានការផ្លាស់ប្តូរពីខាងមុខទៅខាងក្រោយនៃផ្នែកខាងស្តាំដដែល។ សម្រាប់មុខងារផ្សេងៗទៀតមានដូចជា មានដំបូល Panoramic sunroof និង Optional front radar, side radar, side camera, rear camera រួមនិង window trim ជាដើម។

 

ព័ត៌មានពាណិជ្ជកម្ម